logo

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុកនិងជូនពរឆ្នាំថ្មីនៅខេត្ត ភូ ថក

2026/2/5 | 11:28:41
(VOVWORLD) - ក្នុងឱកាសដើមឆ្នាំ២០២៦ និងនៅចំពោះមុខបុណ្យតេតប្រពៃណី ឆ្នាំមមីអដ្ឋស័ក ២០២៦  នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ គ្រួសារក្រីក្រ គ្រួសារអ្នកទទួលផលគោលនយោបាយ កម្មករដែលមានស្ថានភាពលំបាក កម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធខេត្ត ភូ ថក។ 
លោកប្រធានរដ្ឋ លឿងគឿង អញ្ជើញជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ គ្រួសារក្រីក្រ គ្រួសារអ្នកទទួលផលប្រយោជន៍គោលនយោបាយ និងកងកម្លាំងប្រដាប់អាវុធខេត្តភូថក (រូបថត៖ វៀត កឿង/VOV)

លោកប្រធានរដ្ឋលឿង គឿងអញ្ជើញមានប្រសាសន៍ថា “ខេត្តត្រូវមានការយកចិត្តទុកដាក់ជាពិសេសចំពោះការថែទាំ និងការជួយឧបត្ថម្ភដល់អ្នកទទួលផលគោលនយោបាយ សួរសុខទុក្ខវីរៈអ្នកម្តាយវៀតណាម យុទ្ធជនពិការ យុទ្ធជនមានជំងឺ គ្រួសារយុទ្ធជនពលី អ្នកដែលមានគុណូការៈចំពោះបដិវត្តន៍ ពលករ កម្មករក្នុងស្ថានភាពលំបាក និងជនក្រីក្រ។ អនុវត្តន៍ល្អគោលនយោបាយ ចំពោះកងកម្លាំងប្រដាប់អាវុធ និងគ្រូសារកម្មាភិបាល។ ជាមួយគ្នានោះ រៀបចំការសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញកាតព្វកិច្ចក្នុងអំឡុងពេលបុណ្យតេតផងដែរ”។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញប្រគល់អំណោយដល់គ្រួសារក្រីក្រ គ្រួសារអ្នកទទួលផលប្រយោជន៍គោលនយោបាយ និងកម្មករដែលស្ថិតក្នុងស្ថានភាពលំបាកនៅខេត្តភូថក  (រូបថត៖ វៀត កឿង/VOV)

ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីដ៏មានអត្ថន័យដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានប្រគល់កញ្ចប់អំណោយចំនួន ៥០០ ដល់គ្រួសារក្រីក្រ និងកញ្ចប់អំណោយចំនួន ៥០០ ដល់កម្មករដែលស្ថិតក្នុងស្ថានភាពលំបាកផងដែរ។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធាខេត្តភូថក (រូបថត៖ វៀត កឿង/VOV)

នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់ទីបញ្ជាការដ្ឋានយោធាខេត្ត ភូថក ព្រមទាំងបានទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ២ និងកងពលធំលេខ ៣១៦៕

TAG
VOV/VOVworld/ប្រធានរដ្ឋលោក លឿង គឿង/សួរសុខទុក/ជូនពរឆ្នាំថ្មី/ខេត្ត ភូ ថ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត