logo

ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៣ទីក្រុងហូជីមិញ។

2012/5/3 | 08:25:40
VOV- នារសៀលថ្ងៃទី២ឧសភាប្រធានរដ្ឋវៀតណាម
Truong Tan Sang រួមជាមួយ​ក្រុមសមាជិកសភា
នីតិកាលទី១៣ អង្គភាពលេខ១របស់ទីក្រុងហូជីមិញ
បានជួប​ប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៣។
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៣ទីក្រុងហូជីមិញ។

VOV- នារសៀលថ្ងៃទី២ឧសភា ប្រធានរដ្ឋវៀតណាម Truong Tan Sang
រួមជាមួយ​ក្រុមសមាជិកសភានីតិកាលទី១៣ អង្គភាពលេខ១របស់ទីក្រុង
ហូជីមិញបានជួប​ប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៣។ តាងនាមឲ្យ
ក្រុមសមាជិកសភា​នីតិកាល​ទី១៣ អង្គភាពលេខ១របស់ទីក្រុងហូជីមិញ
ប្រធានរដ្ឋ Truong Tan Sang បាន​ទទួលយក​មតិនិងសេចក្តីស្នើររបស់អ្នក
បោះឆ្នោតខ័ណ្ឌទី៣ ទន្ទឹមនឹងនោះអះអាង​ថា ការ​​ប្រយុទ្ធប្រឆាំងអំពើ
ពុករលួយជាបញ្ហាសំខាន់ ជានិច្ចកាលត្រូវបានបក្សនិង​រដ្ឋយក​ចិត្ត​ទុកដាក់ និងនឹងបន្តជំរុញអនុវត្តផ្លាស់ប្តូរថ្មីរបៀបធ្វើដើម្បីសមស្របនឹងស្ថានភាព​ថ្មី។ អំពីបញ្ហាអធិបតេយ្យភាពកោះសមុទ្រ ប្រធានរដ្ឋ Truong Tan Sang បានឲ្យ​
ដឹង​ថា​វៀតណាមប្តេជ្ញាចិត្តដោះស្រាយជំលោះតាមគោលមាគារណ៌សន្តិភាព
មិត្តភាព​លើក​កំពស់ស្មារតីសាមគ្គីភាពប្រជាជាតិនិងឆ្លៀតយកការគាំទ្ររបស់
មិត្តភ័ក្ក​អន្តរជាតិ។​ ប្រធាន​រដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖ “បញ្ហាអំពើពុករលួយនោះមជ្ឈឹមកំពុងប្រមូលមតិ។​ក្នុងខែឧសភានេះនឹងយក
មក​ពិភាគ្សា​យ៉ាងហ្មត់ចត់ អនុវត្តយ៉ាងម៉េចឲ្យមានប្រសិទ្ធភាពផ្សាភ្ជាប់នឹង
សេចក្តី​សំរេច​ចិត្ត​មជ្ឈឹមលើកទី៤។ អំពីការអះអាងអធិបតេយ្យភាពប្រទេស
ជាតិ​ យើងបានធ្វើ​ជាប្រចាំ។ យើងបានផ្សព្វផ្សាយច្បាប់ព្រំដែនជាតិ ក្នុងនោះ លើកច្បាស់អំពីប្រជុំកោះ Hoang Sa និង​ Truong Sa។ យើងប្រកាន់ខ្ជាប់ គោលមាគារណ៌សន្តិភាពមិត្តភាព។​គោលជំហរ​របស់វៀតណាមនិងបណ្ដា ប្រទេសក្នុងដំបន់អំពីសមុទ្រកោះគឺច្បាស់​លាស់និងត្រូវ​បាន​មិត្តភ័ក្កអន្តរជាតិ
គាំទ្រ៕”
TAG
ប្រធានរដ្ឋ/វៀតណាម/ជួបប្រាស្រ័យ/អ្នកបោះឆ្នោត/ខ័ណ្ឌទី៣/ទីក្រុង/ហូជីមិញ


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត