logo

ប្រធានរដ្ឋវៀតណាមប្រគល់កត្តិនាមវីរកំលាំងប្រដាប់អាវុធប្រជាជន

2012/4/20 | 08:46:40
VOV-នាព្រឹកថ្ងៃទី២០មេសា ប្រធានរដ្ឋវៀតណាម
Truong Tan Sang បានអញ្ជើញចូលរួម​និងប្រគល់ កត្តិនាមវីរកំលាំងប្រដាប់អាវុធប្រជាជនជូនគណៈ
ប្រតិភូយោធា​រដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យ
សាធារណរដ្ឋនិងគណៈប្រតិភូយោធា​រដ្ឋាភិបាល បដិវត្តបណ្ដោះអាសន្ននៃសាធារណរដ្ឋភាគខាងត្បូង
វៀតណាម។
ប្រធានរដ្ឋវៀតណាមប្រគល់កត្តិនាមវីរកំលាំងប្រដាប់អាវុធប្រជាជនជូនគណៈប្រតិភូយោធា
រដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋនិងគណៈប្រតិភូយោធារដ្ឋាភិបាលបដិវត្ត
បណ្ដោះអាសន្នសាធារណរដ្ឋភាគខាងត្បូងវៀតណាម។

VOV-នាព្រឹកថ្ងៃទី២០មេសា ប្រធានរដ្ឋវៀតណាម Truong Tan Sang បាន
អញ្ជើញចូលរួម​និងប្រគល់កត្តិនាមវីរកំលាំងប្រដាប់អាវុធប្រជាជនជូន
គណៈប្រតិភូយោធា​រដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ
និងគណៈប្រតិភូយោធា​រដ្ឋាភិបាលបដិវត្តបណ្ដោះអាសន្ននៃសាធារណរដ្ឋ ភាគខាងត្បូងវៀតណាម។ នេះជា​បណ្ដា​អង្គភាពពិសេសដែលធ្វើភារកិច្ច
តស៊ូក្នុងការអនុវត្តសន្ធិសញ្ញា Paris រួមចំណែកជាមួយ​បក្សទាំងមូលកងទ័ព ទាំងមូលនិងប្រជាជនវៀតណាមទាំងមូលធ្វើឡើងមហាជ័យជំនះនិទាឃ​
រដូវឆ្នាំ១៩៧៥ រំដោះទាំងស្រុងភាគខាងត្បូង ឯកភាពប្រទេសជាតិ។ ថ្លែង
មតិនៅទី​នេះ ប្រធានរដ្ឋ​ Truong Tan Sang បានជូនពរនិងស្ងើកសរសើរ
រាល់ស្នាដៃឆ្នើមដែលបង្ហាញនូវច័ន្ទះនិងបញ្ញាវៀតណាមរបស់គណៈប្រតិភូ យោធារដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋនិងគណៈ
ប្រតិភូយោធារដ្ឋាភិបាលបដិវត្តបណ្ដោះ អាសន្ននៃសាធារណរដ្ឋភាគ
ខាងត្បូងវៀតណាម។
“ទោះបីជារយៈពេលធ្វើសកម្មភាពរបស់គណៈប្រទិភូយោធាទាំងពីរមិនយូរ
ក្តីប៉ុន្តែការបង្កើតគណៈប្រតិភូយោធារដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យ សាធារណរដ្ឋនិងគណៈប្រតិភូយោធារដ្ឋាភិបាលបដិវត្តន៍ បណ្ដោះអាសន្ន
នៃ សាធារណ រដ្ឋភាគខាងត្បូងវៀតណាម ជាព្រឹត្តការណ៌មានអត្ថន័យ
យុទ្ធសាស្ត្រយុទ្ធវិធី ដ៏ឈ្លាសវៃ របស់បដិវត្តន៌វៀតណាម គូសសញ្ញាអំពី
ជ័យជំនេះមាន អត្ថន័យ  ប្រវត្តិសាស្រ្តក្នុងការតស៊ូប្រឆំាងចក្រពទ្ធអាមេរិក
សង្គ្រោះប្រទេសជាតិ របស់ប្រជាជនវៀតណាមលើរណ្សិរការទូតយោធា។ ហើយនេះក៏ជាមេរៀនដ៏ល្អ ក្នុងសិល្បៈតស៊ូការទូតយោធារបស់បក្ស
កុម្មុយនិស្តវៀតណាម នោះគឺ វាយផង ចរចារផង ស្វាហាប់ ឈ្លាសវៃ
សកម្ម និងម្ចាស់ការវាយប្រហារនិង មានការរួមផ្សំយ៉ាងជិតស្និទ្ធ រវាង បណ្តារូបភាពតស៊ូនយោបាយ យោធា និងការទូត។”        
ឈានចូលដំណាក់កាលថ្មី ប្រធានរដ្ឋវៀតណាម Truong Tan Sang ចាត់ទុក
ថា សកម្មភាពកិច្ចការបរទេសយោធា ការពារជាតិ កាន់តែមានអត្ថន័យ
សំខាន់ ពិសេស និងជាផ្នែកមិនអាចកាត់ផ្តាច់បាន របស់បក្ស រដ្ឋ និង
ប្រជាជនវៀតណាម៕
TAG
ប្រធានរដ្ឋ/វៀតណាម/កត្តិនាម/វីរកំលាំង/ប្រដាប់អាវុធ/ប្រជាជន/


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត