logo

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ថ្លែងអំណរជូនពរឆ្នាំថ្មី!

2014/1/29 | 06:10:29

ជនរួមជាតិ សមមិត្តនិងយុទ្ធជនទាំងមូលជាទីមេត្រី!

        ក្នុងឆ្នាំ២០១៣ ប្រទេសវៀតណាមបានឆ្លងផុតពីការសាកល្បងជាច្រើន។ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ដើម្បីសម្រេចបានរាល់លទ្ធផលសំខាន់ៗនិងពោពេញទៅដោយ បទពិសោធន៍ដ៏ប្រសើថ្លៃថ្លា

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (រូបថតៈ Nguyễn Khang/TTXVN)

ជនរួមជាតិ សមមិត្តនិងយុទ្ធជនទាំងមូលជាទីមេត្រី!

        ក្នុងឆ្នាំ២០១៣ ប្រទេសវៀតណាមបានឆ្លងផុតពីការសាកល្បងជាច្រើន។ បក្ស
ទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ
ចិត្ត ដើម្បីសម្រេចបានរាល់លទ្ធផលសំខាន់ៗនិងពោពេញទៅដោយ បទពិសោធន៍
ដ៏ប្រសើថ្លៃថ្លា កិច្ចការកសាងនិងការពារមាតុប្រទេសកំពុងទាមទារ ការប្តេជ្ញា ចិត្ត
ខ្ពស់ ឯកភាពសុឆន្ទះនិងធ្វើសកម្មភាព ស្មារតីផ្លាស់ប្តូរថ្មី ខ្លាំងក្លាលើគ្រប់ វិស័យនិង
ព្រមៗគ្នា។

        ឈានចូលឆ្នាំ២០១៤ ប្រទេសជាតិកំពុងប្រឈមមុខនឹងការលំបាកជា ច្រើន ប៉ុន្តែរាល់សមិទ្ធិនៃកិច្ចការផ្លាស់ប្តូថ្មីជាការលើកទឹកចិត្តដ៏ធំធេង ដើម្បីប្រជាជនវៀត
ណាមបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅអនាគតដ៍ភ្លឺស្វាង។យើងសច្ចាធ្វើការងារបូជា
ឲ្យសក្តិសមជាមួយបុព្វបុរស ជាមួយនឹងប្រវត្តិសាស្រ្តដ៏អង់​អាចក្លាហានរបស់ប្រ
ទេសជាតិ ដើម្បីអនាគតរបស់កូនចៅជំនាន់ក្រោយ។ ខ្ញុំ​សូមអំពាវនាវជនរួមជាតិ
សមមិត្ត និងយុទ្ធជនលើទូទាំងប្រទេស សាមគ្គី រួមកម្លាំងកាយចិត្ត បញ្ញា ស្មារតី
ទេពកោសល្យរបស់ខ្លួន ជម្រុញកិច្ចការផ្លាស់ប្តូថ្មី អនុវត្តន៍ប្រជាធិបតេយ្យឲ្យបាន
ទូលំទូលាយ ដោយសតិអារម្មណ៍និតិរដ្ឋ រីកចំរើន ដើម្បីបន្តនាំប្រទេសជាតិឈាន
ឡើងទៅមុខ។

        ឆ្នាំមមីឯកស័កមកដល់ហើយ និទាឃៈរដូវថ្មីក៏កំពុងមកដល់ជាមួយទឹកដី និងមនុស្សវៀតណាម។ ក្នុងវេលាដ៏ពិសិដ្ឋនេះ ខ្ញុំសូមផ្ញើរនូវសេចក្តីស្រឡាញ់រាប
អានជូនជនរួមជាតិ សមមិត្ត និងយុទ្ធជនទូទាំងប្រទេស ជនវៀត​ណាមនៅ​ឯបរ
ទេស រួមទាំងមិត្តភក្តិអន្តរជាតិនូវអំណរ ឆ្នាំថ្មីដ៏ល្អប្រសើថ្លៃថ្លាបំផុត។ តាងនាមជន
រួមជាតិទូទាំងប្រទេស ខ្ញុំសូមផ្ញើរដល់កម្មាភិបាល យុទ្ធជន ដែលកំពុងបំពេញកាត
ព្វកិច្ចនៅព្រំដែន កោះសមុទ្រឆ្ងាយដាច់ស្រយ៉ាល នូវមនោសញ្ចេតនាដ៏ជ្រាល
ជ្រៅបំផុត។ សូមប្រសិទ្ធពរជូនដល់ប្រទេសវៀតណាម នូវសន្តិភាព សម្បូរុងរឿង ប្រជាជនវៀតណាមសុខសាន្តត្រាន សុភមង្គល។​

ជូនពរនិទាឃៈរដូវថ្មី ប្ញទ្ធានុភាពថ្មី ជ័យជំនះថ្មី!

TAG
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang/ថ្លែងអំណរជូនពរឆ្នាំថ្មី/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត