logo

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

2026/3/15 | 02:06:05

(VOVWORLD) - នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្របខ្លួនក្នុងបរិយាកាសរួមទូទាំងប្រទេស ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ។

ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក ត្រឹន ថាញ់ មិន អនុវត្តន៍សិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ (រូបថត៖ ហាខាញ់/VOV-ក្រុងហូជីមិញ)

បន្ទាប់ពីបានបោះឆ្នោត និងអនុវត្តសិទ្ធិពលរដ្ឋមក លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភា បានផ្ញើសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស៖  “ទៅបោះឆ្នោតគឺជាសិទ្ធិ និងការទទួលខុសត្រូវដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ លើកនេះ គឺកាន់តែមានសារៈសំខាន់ថែមទៀត ដែលគូសសញ្ញាសម្គាល់ខួបលើកទី៨០ នៃការបោះឆ្នោតសកលលើកដំបូងរបស់រដ្ឋសភាវៀតណាម (១៩៤៦-២០២៦) ជ្រើសតាំងរដ្ឋសភានីតិកាលទីមួយ។ ខ្ញុំក៏មានទំនុកចិត្តយ៉ាងខ្លាំងផង ដែរថា អ្នកបោះឆ្នោតទូទាំងប្រទេសនឹងទៅបោះឆ្នោតយ៉ាងពេញ លេញ បោះឆ្នោតបានត្រឹមត្រូវ   ដោយជ្រើសរើសមនុស្សដែលមានទេពកោសល្យ និងគុណធម៌ ដែលសក្តិសមធ្វើជាតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យប្រទេសយើងអាចឈានចូលយុគសម័យថ្មីមួយ យុគសម័យស្ទុះឈានទៅមុខ ដើម្បីអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតបក្សជាតិលើកទី១៤ ដោយជោគជ័យ”។

ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក ត្រឹន ថាញ់ មិន អញ្ជើញត្រួតពិនិត្យការរៀបចំការបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ១៤ សាលាមធ្យមសិក្សាដូវ៉ាន់ដេយ ឃុំហុកមុន ក្រុងហូជីមិញ (រូបថត៖ ហាខាញ់/VOV-ក្រុងហូជីមិញ)

ក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ ទីក្រុងហូជីមិញបានជ្រើសរើសតំណាងរដ្ឋសភាចំនួន៣៨រូប (ក្នុងចំណោមបេក្ខជនសរុបចំនួន៦៤រូប) ដែលជាចំនួនច្រើនបំផុតទូទាំងប្រទេស។ យោងតាមបញ្ជីឈ្មោះ ក្នុងចំណោមបេក្ខជនទាំង ៦៤ រូប មាន ២៤ រូបមានសញ្ញាបត្របណ្ឌិត ដែលឆ្លុះបញ្ចាំងពីគុណភាពរបស់បេក្ខជន និងការរំពឹងទុករបស់អ្នកបោះឆ្នោតក្នុងទីក្រុង ចំពោះអ្នកដែលនឹងតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជននៅក្នុងអាណត្តិខាងមុខ។ លើសពីនេះ នៅក្នុងការបោះឆ្នោតនេះ អ្នកបោះឆ្នោតនៅទីក្រុងហូជីមិញក៏បានជ្រើសរើសតំណាងចំនួន ១២៥ រូបសម្រាប់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ (ក្រុង ឃុំ/សង្កាត់)៕

TAG
VOV/VOVworld/ប្រធានរដ្ឋសភា/លោក ត្រឹន ថាញ់ មិន/ផ្ញើសារ/អ្នកបោះឆ្នោត/ទូទាំងប្រទេស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត