logo

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃជាវិជ្ជមានអំពីសន្ទុះកំណើនរបស់វៀតណាម

2026/1/9 | 09:06:32
(VOVWORLD) - បន្ទាប់ពីការប្រកាសរបស់ការិយាល័យស្ថិតិទូទៅ អំពីអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៥ សម្រេចបាន ៨,០២%  ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ ជាច្រើន បានចុះផ្សាយព័ត៌មានក្នុងពេលដំណាលគ្នា ដោយកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលនេះ ហើយចាត់ទុកវៀតណាម ជាចំណុចភ្លឺដ៏កម្រមួយ នៅក្នុងសេដ្ឋកិច្ចអាស៊ីក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកនៅមានភាពមិនប្រាកដប្រជា។
ទិដ្ឋភាពទីក្រុងហូជីមិញសព្វថ្ងៃនេះ។ រូបថត៖ Hoang Minh/VOV

យោងតាម Nikkei Asia អត្រាកំណើន ៨,០២% ក្នុងឆ្នាំ ២០២៥ គឺជាអត្រាកំណើនលឿនបំផុតសម្រាប់សេដ្ឋកិច្ចវៀតណាម ក្នុងរយៈពេលបីឆ្នាំកន្លងមក។ Nikkei Asia ជឿជាក់ថា លទ្ធផលនេះបង្ហាញថា សេដ្ឋកិច្ចវៀតណាមរក្សាបាននូវភាពធន់ល្អ ទោះបីជាឆ្នាំ ២០២៥ ជាឆ្នាំដែលមានការប្រែប្រួលជាច្រើនសម្រាប់ពាណិជ្ជកម្មពិភពលោកក៏ដោយ ជាពិសេសនៅក្នុងបរិបទនៃសហរដ្ឋអាមេរិកដាក់ពន្ធបន្ថែមលើទំនិញដែលនាំចូលពីវៀតណាម។

នៅក្នុងអត្ថបទមួយអំពីសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២៥ ទស្សនាវដ្តី The Diplomat បានគូសបញ្ជាក់ថា ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកនៅតែបន្តកើនឡើងទោះបីជាមានបញ្ហាពន្ធក៏ដោយ ដែលបង្ហាញពីតួនាទីសំខាន់របស់វៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

សារព័ត៌មាន AP នៅក្នុងអត្ថបទដែលឆ្លុះបញ្ចាំងពីការពិតនៅក្នុងខេត្តបាក់និញ ដែលជាមជ្ឈមណ្ឌលផលិតកម្មឧស្សាហកម្មដ៏សំខាន់មួយនៅភាគខាងជើងប្រទេសវៀតណាម បានកត់សម្គាល់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលទាក់ទាញវិនិយោគិនបរទេសយ៉ាងខ្លាំង។ AP បានអះអាងថា វត្តមានកាន់តែច្រើនឡើងនៃសហគ្រាស FDI បានរួមចំណែកកំណត់វៀតណាមជាមជ្ឈមណ្ឌលផលិតកម្មថ្មីមួយនៅអាស៊ី ខណៈពេលដែលក៏ពង្រឹងមហិច្ឆតាក្លាយជា "ខ្លាសេដ្ឋកិច្ចថ្មី" នៅក្នុងតំបន់៕

TAG
VOV/VOVworld/ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ/សន្ទុះកំណើន/សេដ្ឋកិច្ច​/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត