logo

ប្រមូលផ្តុំកម្លាំងទាំងអស់ដើម្បីជំនះផលវិបាកបណ្តាលពីព្យុះនិងទឹកជំនន់ ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនយ៉ាងឆាប់រហ័ស

2025/11/23 | 08:30:00

(VOVWORLD) - នៅវេលាម៉ោង ២ ទៀបភ្លឺ ថ្ងៃទី ២៣ ខែវិច្ឆិកា ពីសាធារណរដ្ឋអាហ្វ្រិកខាងត្បូង នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអ៊ីនធឺណិតតភ្ជាប់ពីការិយាល័យរដ្ឋាភិបាល ជាមួយមូលដ្ឋាននានា ដើម្បីពិភាក្សាអំពីដំណោះស្រាយបន្ទាន់ សំដៅជំនះផលវិបាក បណ្តាលពីគ្រោះមហន្តរាយធម្មជាតិ។ សន្និសីទនេះត្រូវបានចាក់ផ្សាយតាមអ៊ីនធឺណិតតភ្ជាប់ជាមួយខេត្ត Khanh Hoa, Gia Lai, Dak Lak, Lam Dong និង Tay Ninh។

លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់តាមអ៊ីនធឺណិត តភ្ជាប់ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានស្តីពីស្ថានភាពទឹកជំនន់ ឆ្លើយតប និងជំនះពុះពារផលវិបាកបណ្តាលពីគ្រោះមហន្តរាយធម្មជាតិនៅក្នុងបណ្តាខេត្តភាគកណ្តាល (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងមតិដឹកនាំ លោកនាយករដ្ឋមន្ត្រីបានស្នើរថា នៅចំពោះមុខ ត្រូវជួយឧបត្ថម្ភជាបន្ទាន់សម្រាប់ខេត្ត Dak Lak ជាមួយនឹងថវិកាចំនួន ៥០០ ពាន់លានដុង (ស្មើនឹង១៩,៨៩ លានដុល្លារអាមេរិក); ខេត្ត Lam Dong ជាមួយនឹងថវិកាចំនួន ៣០០ ពាន់លានដុង (ជិត ១២ លានដុល្លារអាមេរិក) ខេត្ត Gia Lai ជាមួយនឹងថវិកាចំនួន ១៥០ ពាន់លានដុង (ជិត ៦ លានដុល្លារអាមេរិក) ខេត្ត Khanh Hoa ជាមួយនឹងថវិកាចំនួន ១៥០ ពាន់លានដុង (ជិត ៦ លានដុល្លារអាមេរិក)... ដើម្បីជួយប្រជាជនសាងសង់ផ្ទះ និងជួសជុលទ្រព្យសម្បត្តិសាធារណៈ។ ក្នុងពេលជាមួយគ្នានេះ អង្ករចំនួន ២.០០០ តោនត្រូវបានផ្តល់ជូនខេត្ត Dak Lak, អង្ករចំនួន ១.០០០ តោនទៅកាន់ខេត្ត Gia Lai និងអង្ករចំនួន ១.០០០ តោនទៅកាន់ខេត្ត Lam Dong។

លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ  (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការពារប្រទេស ក្រសួងនគរបាល និងមជ្ឈិមសម្ព័ន្ធយុវជន ត្រូវផ្តោតលើការពិនិត្យឡើងវិញ ការឧបត្ថម្ភ និងការជួសជុលផ្ទះដែលខូចខាតប្រហែល ១.៩០០ ខ្នង។ ការជួសជុល  ត្រូវតែបញ្ចប់មុនថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ទាក់ទងនឹងសាលារៀន ថ្នាក់រៀនសម្រាប់សិស្ស ស្ថានីយ៍ឃុំ និងមន្ទីរពេទ្យ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យពិនិត្យ និងរាយការណ៍មុនថ្ងៃទី ៣០ ខែវិច្ឆិកា។ ក្នុងពេលជាមួយគ្នានេះ ត្រូវប្រមូលផ្តុំកម្លាំងមូលដ្ឋានឱ្យបានច្រើនបំផុត ដើម្បីផ្តោតលើសម្អាតអនាម័យបរិស្ថាន ស្ថិរភាណជីវភាពរស់នៅរបស់ប្រជាជនយ៉ាងឆាប់រហ័ស។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ថ្នាក់ដឹកនាំខេត្តត្រូវតែមានវត្តមាននៅក្នុងតំបន់ជាប្រចាំ ដើម្បីក្តាប់ជាប់ស្ថានភាព បញ្ជា ដឹកនាំ និងអនុវត្តការងារជំនះផលវិបាក ជាពិសេសការជួយសង្គ្រោះអ្នករងរបួស និងរៀបចំបុណ្យសពសម្រាប់អ្នកស្លាប់។

ឧបនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន និងគណៈកម្មាធិការដឹកនាំការពារជនស៊ីវិលជាតិ បានចូលរួមកិច្ចប្រជុំនៅទៅតាំងទីស្នាក់ការរដ្ឋាភិបាល (រូបថត៖ VGP/Nguyen Hoang)

ដើម្បីជួយប្រជាជនឱ្យជំនះផលវិបាកបណ្តាលពីទឹកជំនន់ និងស្ថិរភាពជីវភាពរបស់ប្រជាជនក្នុងពេលឆាប់ៗនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រសួងការពារប្រទេសបានចល័តកម្មាភិបាលនិងយុទ្ធជនជិត ៤៥.០០០ នាក់ និងយានយន្តចំនួន ២.២៣១ គ្រឿង សម្រាប់ដឹកជញ្ជូន និងចែកចាយអាហារចំនួន ៨៦.៥ តោន ចល័តឧទ្ធម្ភាគចក្រចំនួន ៣ គ្រឿង ដើម្បីដឹកជញ្ជូន និងទម្លាក់សម្ភារៈសង្គ្រោះដល់ប្រជាជននៅតំបន់លិចទឹក។

កម្លាំងប៉ូលីសបានចល័តកម្មាភិបាល និងយុទ្ធជនជិត ៩៩.០០០ នាក់ និងយានយន្តចំនួន ១៣.៥៦៦ គ្រឿង ដើម្បីទប់ទល់និងជំនះផលវិបាកនៃទឹកជំនន់។ ក្រសួងហិរញ្ញវត្ថុបានផ្តល់អង្ករចំនួន ៤.០០០ តោនដល់ខេត្ត Gia Lai និង Khanh Hoa (អង្ករចំនួន ២.០០០ តោនសម្រាប់ខេត្តនីមួយៗ)។ ក្រសួងសុខាភិបាលបានចល័ត និងចែកចាយសារធាតុគីមីចំនួន ៦ តោន និងថ្នាំសម្លាប់មេរោគចំនួន ១៥០.០០០ គ្រាប់ ព្រមទាំងថ្នាំពេទ្យសំខាន់ៗចំនួន ៣.០០០ ថង់សម្រាប់តំបន់លិចទឹក៕

TAG
VOV/VOVworld/ប្រមូលផ្តុំ/កម្លាំង/ជំនះផលវិបាក/បណ្តាល/ព្យុះ/ទឹកជំនន់/ស្ថិរភាពជីវភាពប្រជាជន/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត