logo

បរិយាកាសខែរ៉ាម៉ាដានដ៏អាប់អួរ នៅក្នុងសហគមន៍អារ៉ាប់នៅអ៊ីស្រាអែល

2026/3/11 | 09:07:46
(VOVWORLD) - ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងជិះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពសង្គមនៅអ៊ីស្រាអែល ក្នុងនោះ សហគមន៍ជនអារ៉ាប់រងផលប៉ះពាល់យ៉ាងខ្លាំង នៅពេលដែលសកម្មភាពជាច្រើនក្នុងខែរ៉ាម៉ាដាន (១៨ កុម្ភៈ - ២១ មីនា) ជាពេលវេលាសំខាន់បំផុតក្នុងមួយឆ្នាំរបស់សាសនិកអ៊ីស្លាម ត្រូវបានរំខាន។

ការរឹតបន្តឹងការធ្វើដំណើរ ហានិភ័យនៃការវាយប្រហារដោយមីស៊ីល និងស្ថានភាពកង្វះខាតទីជម្រកនៅក្នុងតំបន់ជាច្រើន បានធ្វើឱ្យបរិយាកាសពិធីបុណ្យមានភាពអាប់អួរ ដោយវិហារអ៊ីស្លាមជាច្រើនមានភាពស្ងប់ស្ងាត់ តំបន់ផ្សារ និងភោជនីយដ្ឋានមានបរិមាណភ្ញៀវធ្លាក់ចុះ។

កត្តាមួយដែលធ្វើឲ្យបរិយាកាសខែរ៉ាម៉ាដានឆ្នាំនេះមានភាពអាប់អួរ គឺវិធានការសន្តិសុខកាន់តែតឹងរ៉ឹងនៅតាមកន្លែងសាសនាសំខាន់ៗជាច្រើន។ ជាពិសេស អាជ្ញាធរអ៊ីស្រាអែលបានហាមឃាត់ជាបណ្តោះអាសន្ននូវការជួបជុំអធិស្ឋានថ្ងៃសុក្រនៅក្នុងបរិវេណវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងយេរូសាឡឹម ដែលជាទីតាំងពិសិដ្ឋបំផុតមួយនៅក្នុងសាសនាអ៊ីស្លាម។

យោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរស៊ីវិលអ៊ីស្រាអែល ទីតាំងសាសនាទាំងអស់នៅក្នុងទីក្រុងយេរូសាឡឹមចាស់ រួមទាំងវិហារអ៊ីស្លាម Al-Aqsa ត្រូវបានបិទជាបណ្តោះអាសន្នសម្រាប់អ្នកធ្វើធម្មយាត្រា និងអ្នកទេសចរ ដើម្បីធានាសុវត្ថិភាពសាធារណៈ។ កាយវិការនេះ បានរារាំងសាសនិកអ៊ីស្លាម ជាច្រើនពីការធ្វើពិធីអធិស្ឋានធំៗ ជាសកម្មភាពដ៏សំខាន់ជាពិសេសក្នុងអំឡុងពេលខែរ៉ាម៉ាដាន៕


TAG
VOV/VOVworld/ខែរ៉ាម៉ាដាន/សហគមន៍/អារ៉ាប់/អ៊ីស្រាអែល

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត