logo

បរិយាកាសបុណ្យណូអែលដ៏កក់ក្តៅពាសពេញតាមដងផ្លូវនៃទីក្រុង Hue

2025/12/23 | 12:20:43
(VOVWORLD) - បរិយាកាសបុណ្យណូអែលបានរីកសាយភាយពាសពេញតាមដងផ្លូវ តំបន់លំនៅដ្ឋាន និងផ្លូវថ្មើរជើងនៃទីក្រុង Hue។ 
ការតុបតែងបុណ្យណូអែលនៅព្រះវិហារនានានៅទីក្រុងហ្វេ។ រូបថត៖ Le Hieu/VOV ភាគកណ្តាល

សម្រាប់គ្រួសារកាតូលិកជាច្រើន នៅក្នុងទីក្រុង Hue បុណ្យណូអែលមិនត្រឹមតែជាទិវាបុណ្យដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែរដូវកាលនេះក៏ជាឱកាសសម្រាប់ការជួបជុំគ្នា   និងរួមគ្នាទទួលអារម្មណ៍ជាតម្លៃនៃការតភ្ជាប់ និងសេចក្តីស្រឡាញ់ផងដែរ។ លោក Vo Van Thien សាសនិកជនម្នាក់មកពីសង្កាត់ Thuan Hoa ទីក្រុង Hue បាននិយាយថា៖  “នៅខែធ្នូជារៀងរាល់ឆ្នាំ សាសនិកជនតែងតែជួបជុំគ្នា ផ្លាស់ប្តូរគំនិត និងរៃអង្គាសថវិកាដើម្បីរៀបចំសម្រាប់បុណ្យណូអែល ក្នុងស្មារតីនៃសេចក្តីរីករាយ ការជួបជុំគ្នា សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងជីវភាព។ នេះគឺជាចំណងសាមគ្គីភាពដ៏អស្ចារ្យដែលត្រូវបានរក្សាអស់ជាច្រើនទសវត្សរ៍មកហើយ”

ព្រះសហគមន៍កាតូលិក ព្រះវិហារ និងក្រុមអ្នកស្ម័គ្រចិត្តចែកចាយអំណោយសប្បុរសធម៌ ដើម្បីជួយដល់ជនក្រីក្រ។ រូបថត៖  Le Hieu/VOV ភាគកណ្តាល
ក្រុមអ្នកស្ម័គ្រចិត្តកាតូលិកចែកអំណោយសប្បុរសធម៌ដើម្បីជួយដល់ជនក្រីក្រ។ រូបថត៖Le Hieu/VOV ភាគកណ្តាល

បុណ្យណូអែលនៅក្នុងទីក្រុង Hue កាន់តែកក់ក្តៅនៅពេលដែលស្មារតីនៃសេចក្តីស្រឡាញ់ត្រូវបានរីកសាយភាយ តាមរយៈសកម្មភាពចែករំលែកជាក់ស្តែង។   លោក ហ្វាម ង៉ុកថាញ់ ប្រធានគណៈកម្មាធិការព្រះធម៌ជំនឿជាក់នៃ ព្រះសហគមន៍កាតូលិក ភូ កាម ហួរ បានឲ្យដឹងថា៖ “នៅក្នុងព្រះសហគមន៍កាតូលិក ជារៀងរាល់ឆ្នាំនឹងមានកម្មវិធី "ចម្រៀងបុណ្យណូអែល"។ នៅឆ្នាំនេះ ដោយមានគោលបំណងឆ្ពោះទៅដល់ជនរងគ្រោះដោយទឹកជំនន់នៅភាគកណ្តាលវៀតណាម រាត្រីចម្រៀងបុណ្យណូអែលនឹងមិនត្រូវបានធ្វើឡើងទេ។ ផ្ទុយទៅវិញ ថវិកាទាំងអស់នឹងត្រូវបានប្រើប្រាស់សម្រាប់សមាគម និងអង្គការនានា ដើម្បីទៅសួរសុខទុក្ខ និងជួយអ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់”

TAG
VOV/VOVworld/បុណ្យណូអែល/ទីក្រុង Hue/សាសនាតូលិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត