logo

បរិយាកាសបុណ្យណូអែលរីកសាយភាយពាសពេញទីក្រុងហាណូយ

2023/12/17 | 11:48:48
(VOVWORLD) - ជាង ២ សប្ដាហ៍ទៀតទើបមកដល់បុណ្យណូអែល ប៉ុន្តែយើងអាចប្រទះឃើញពណ៌ដ៏រស់រវើកនៃដើមស្រល់ កម្រងផ្កានិងគ្រឿងតុបតែងបុណ្យណូអែលនៅតាមគ្រប់ផ្លូវនានានៅទីក្រុងហាណូយ។
ចាប់ពីដើមខែធ្នូមក ធាតុអាកាសនៅទីក្រុងហាណូយបានចុះត្រជាក់។ នៅពេលនេះផងដែរ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្លូវលក់ទំនិញនានា ចាប់ផ្តើមមានភាពមមាញឹកត្រៀមស្វាគមន៍រដូវបុណ្យណូអែល និងឆ្នាំសកលថ្មី។ (រូបថត៖ មជ្ឈមណ្ឌលគ្រឿងអលង្ការ DOJI លេខ ៥ វិថី Le Duan)
ព្រះវិហារកាតូលិចនានាដូចជា Cua Bac, Ham Long... ក៏ចាប់ផ្តើមតុបតែងលម្អស្វាគមបុណ្យណូអែលផងដែរ។
តំបន់ខាងមុខព្រះវិហារកាតូលិកហាណូយបានដំឡើងគំរូដើមស្រល់ ល្អាងភ្នំ និងផ្កាយបុណ្យណូអែល។
ភោជនីយដ្ឋានជាច្រើនក៏ត្រូវបានគ្របដណ្ដប់ដោយពណ៌បុណ្យណូអែលដែរ។ (រូបថត៖ ការតុបតែងបុណ្យណូអែលនៅភោជនីយដ្ឋាន Tous les Jours វិថី Ly Thuong Kiet)

ហាងតូចៗនៅវិថី Hang Ma ជាប់មមាញឹកត្រៀមរៀបចំ និងលក់របស់របរសម្រាប់បុណ្យណូអែល។
គំរូដើមស្រល់ កម្រងផ្កា ប្រអប់អំណោយ... គឺជាគ្រឿងតុបតែងដ៏ពេញនិយមបំផុត។



យុវជនបបួលគ្នាទៅកាន់វិថី Hang Ma ដើម្បីថតរូប រីករាយនឹងបរិយាកាសបុណ្យណូអែល។

ជនបរទេសក៏មកទីនេះដើម្បីរកទិញរបស់របរសម្រាប់បុណ្យណូអែល។
នេះក៏ជាឱកាសដ៏អស្ចារ្យដើម្បីភ្ញៀវទេសចរបរទេសរីករាយនឹងវិស្សមកាលរដូវរងានៅទីក្រុងហាណូយផងដែរ៕

TAG
VOV/VOVworld/បុណ្យណូអែល/ហាណូយ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត