logo

បរិយាកាសបំពេញការងារដ៏មមាញឹកនាដើមឆ្នាំនៅតាមគម្រោងសំខាន់ៗ

2026/1/2 | 08:36:00
(VOVWORLD) - ក្នុងអំឡុងពេលបុណ្យចូលឆ្នាំសកល ឆ្នាំ ២០២៦ គម្រោងសំខាន់ៗ ជាច្រើនទូទាំងប្រទេសនៅតែរក្សាល្បឿនសាងសង់យ៉ាងឆាប់រហ័ស ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ម្ចាស់វិនិយោគ និងអ្នកម៉ៅការ ដើម្បីធានាបាននូវវឌ្ឍនភាពនៃគម្រោងសំខាន់ៗ នៅក្នុងតំបន់រៀងៗខ្លួន។
ការដ្ឋានសាងសង់គម្រោងអាកាសយានដ្ឋានក្វាងទ្រី ។ រូបថត៖ ថាញ់ហៀវ/VOV ភាគកណ្តាល 

នៅខេត្តក្វាងទ្រី វិស្វករ និងកម្មកររាប់រយនាក់ នៅតែស្ថិតនៅការដ្ឋានសាងសង់គម្រោងអាកាសយានដ្ឋានក្វាងទ្រី ដើម្បីធ្វើការពេញមួយថ្ងៃឈប់សម្រាកឆ្នាំថ្មី។ គម្រោងនេះលាតសន្ធឹងលើផ្ទៃដីជាង ២០០ ហិកតា ហើយកម្មករបែងចែការងារជាវេន ដើម្បីពន្លឿនវឌ្ឍនភាពនៃគម្រោង។ លោក ឡេ ឌឹក កាំ  ប្រធានក្រុមសំណង់និងរចនាសម្ព័ន្ធ ក្រុមហ៊ុនភាគហ៊ុនសំណង់មជ្ឈមណ្ឌលបានឲ្យដឹងថា៖ "អង្គភាពសំណង់របស់យើងធ្វើការពេញម៉ោងអាហារថ្ងៃត្រង់ ញ៉ាំអាហារ និងសម្រាកនៅការដ្ឋានសំណង់ ហើយអាចធ្វើការថែមម៉ោងរហូតដល់ម៉ោង ១១ យប់។ យើងធ្វើការជាវេនជាបន្តបន្ទាប់ក្នុងពេលថ្ងៃ ហើយសូម្បីតែនៅថ្ងៃឈប់សម្រាក និងបុណ្យតេត  យើងក៏ប្តេជ្ញាធ្វើការដោយមិនសម្រាកដែរ ដោយខិតខំធានាថា គម្រោងត្រូវបានបង្ហើយតាមកាលវិភាគ"។

ការដ្ឋានសាងសង់ស្ពាន Nhat Le ៣ (រូបថត៖ ថាញ់ហៀវ/VOV ភាគកណ្តាល)

នៅតាមក្នុងការដ្ឋានសាងសង់ផ្លូវរត់លេខ ២ នៅអាកាសយានដ្ឋាន Phu Cat ក្នុងខេត្តយ៉ាឡាយ បរិយាកាសនៅតែមានភាពមមាញឹក។ ម៉ាស៊ីនជីកដី រថយន្តដឹកដី និងម៉ាស៊ីនលាយបេតុងដំណើរការជាបន្តបន្ទាប់ ដោយមានកម្មករ និងវិស្វកររាប់រយនាក់តាមដានយ៉ាងដិតដល់នូវចំណុចសាងសង់នីមួយៗ ដែលបង្កើតការចាប់ផ្តើមដ៏រីករាយដល់ឆ្នាំនេះ នៅក្នុងការដ្ឋានសាងសង់អាកាសចរណ៍ដ៏សំខាន់នេះក្នុងខេត្តយ៉ាឡាយផងដែរ៕

TAG
VOV/VOVworld/បរិយាកាស/ការដ្ឋាន​សាងសង់​/វៀតណាម​/ពលកម្ម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត