logo

ប៉ូលខាងលិច A Pa Chai - សម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ

2020/5/3 | 01:00:00
(VOVWORLD) - ប៉ូលខាងលិច A Pa Chai របស់វៀតណាម ត្រូវបានគេហៅថា ជាទីកន្លែង ដែលសម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ។

 ប៉ូលខាងលិចរបស់វៀតណាមគឺជាបង្គោលលេខ០ដែលជាទីប្រសព្វគ្នារវាងខ្សែព្រំដែននៃប្រទេសទាំងបីវៀតណាម-ចិន-ឡាវ។ ប៉ូលខាងលិចនេះស្ថិតនៅភូមិ A Pa Chai ឃុំ Sin Thau ស្រុក Muong Nhe ខេត្ត Dien Bien។

បង្គោលព្រំដែនលេខ០ជាទីប្រសព្វគ្នានៃខ្សែព្រំដែនត្រីភាគីវៀតណាម-ចិន-ឡាវ។

ចាប់ផ្ដើមពីទីក្រុង Lai Chau ផ្លូវនាំទៅដល់ប៉ូលខាងលិច A Pa Chai សម្បូរទៅដោយផ្កាដ៏ស្រស់ស្អាតនៅសង្ខាងផ្លូវ។

ព្រៃភ្នំ Lai Chau មានទស្សនីយភាពអស្ចារ្យផងនិងរ៉ូម៉ង់ទិកផង។ ជាពិសេសគឺទិដ្ឋភាព អស្តងគត់គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

ទស្សនីយភាពដ៏ខៀវស្រងាត់នៅតាមបណ្ដោយមាត់ទន្លេ Da។
សមុទ្រពពកមើលពីភូមិ Ta Tong។
ព្រៃភ្នំធំល្វឹងល្វើយនៅទន្លេ Da លើ។

អ្នកត្រូវយកទៅជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណទៅរាយការណ៍នៅប៉ុស្ត៍ ហើយគេនឹងចាត់យុទ្ធជនម្នាក់នាំអ្នកទៅកាន់បង្គោលលេខ០។

ប៉ុស្តិ៍ការពារព្រំដែន A Pa Chai។

ពីប៉ុស្តិ៍ការពារព្រំដែន A Pa Chai ទៅដល់បង្គោលលេខ០ មានចម្ងាយប្រមាណ១០គីឡូម៉ែត្រ។

ផ្លូវភ្នំចោត ពិបាកធ្វើដំណើរ។

បង្គោលលេខ០ជាមានរាងត្រីកោណនៅលើខ្សែព្រំដែនត្រីភាគី វៀតណាម - ឡាវ - ចិន។ ផ្ទៃនីមួយៗនៃបង្គោលព្រំដែននេះត្រូវបានគូសសញ្ញាជាភាសាមួយ។ បង្គោលនេះស្ថិតនៅលើកំពូលភ្នំ Khoan La San។ ដំណើរទស្សនាប៉ូលខាងលិច A Pa Chai ដែលគួបផ្សំនឹងការគយគន់ទេសភាពព្រៃភ្នំដ៏ស្រស់បំព្រងនៅតំបន់ភាគពាយព្យដ៏រហោស្ថាន នឹងជាបទពិសោធន៍មិនអាចបំភ្លេចបានឡើយចំពោះនរណាដែលធ្លាប់បានមកដល់ទីនេះ៕

TAG
VOV/VOVworld/បង្គោលព្រំដែន/វៀតណាម​​/ឡាវ/ចិន/A Pa Chai/ព្រៃភ្នំ/ទេសភាព

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត