logo

បេសកជនពិសេសរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជួបជាមួយថ្នាក់ដឹកនាំនៃគណបក្សនយោបាយសំខាន់ៗរបស់រុស្ស៊ី

2026/2/25 | 08:59:34
(VOVWORLD) - កាលពីថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី លោក ឡេ ហយជុង រដ្ឋមន្ត្រីការបរទេសនិងជាបេសកជនពិសេសរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួបជាមួយប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាព លោក D. Medvedev និងប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក G. Zyuganov ដើម្បីជម្រាបជូនអំពីលទ្ធផលនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀត ណាម។
លោក ឡេ ហយជុង រដ្ឋមន្ត្រីការបរទេសនិងជាបេសកជនពិសេសរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបជាមួយប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាព លោក D. Medvedev។ (រូបថត៖ VOV)

នៅក្នុងជំនួបទាំងពីរ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង បានឲ្យដឹងថា មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានកំណត់ទិសដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យថ្មី ដោយសង្កត់ធ្ងន់លើការផ្លាស់ប្តូរគំរូកំណើនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចដែលភ្ជាប់ជាមួយនឹងការអភិវឌ្ឍសង្គម-វប្បធម៌ និងការការពារបរិស្ថាន ហើយជាលើកដំបូងបានកំណត់កិច្ចការការបរទេស រួមជាមួយនឹងកិច្ចការការពារជាតិ និងសន្តិសុខ គឺជាភារកិច្ចដ៏សំខាន់បំផុតនិងជាប្រចាំ។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង  និងប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក G. Zyuganov។ (រូបថត៖ VOV)

លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ទំនាក់ទំនងជាមួយគណបក្សប្រទេសរុស្ស៊ីឯកភាព និងគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី ព្រមទាំងបានលើកសំណើរមួយចំនួនស្ដីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម ជាមួយគណបក្សទាំងពីរនាពេលខាងមុខ។

រីឯខ្លួនវិញ ប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាព លោក D. Medvedev បានអះអាងថា វៀតណាមគឺជាដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្តរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រុស្ស៊ីត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមក្នុងវិស័យជាច្រើន រួមទាំងថាមពលនុយក្លេអ៊ែរ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងការអប់រំ។ ល។

លោក G. Zyuganov ប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី បានឯកភាពសម្របសម្រួលជំរុញទំនាក់ទំនងលើក្របខ័ណ្ឌបក្ស ហើយគាំទ្រកិច្ចសហប្រតិបត្តិការលើក្របខ័ណ្ឌសភា និងរវាងបណ្ដាមូលដ្ឋានផងដែរ៕

TAG
VOV/VOVworld/រដ្ឋមន្រ្តីការបរទេស/វៀតណាម/បេសកជនពិសេស/គណបក្ស/រុស្ស៊ី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត