logo

ផ្កាត្របែកព្រៃដ៏ស្រស់ស្អាតនៅតាមដងវិថីទីក្រុងហាណូយ

2024/5/19 | 11:17:00

(VOVWORLD) -  ផ្កាត្របែកព្រៃកំពុងរីកស្គុះស្គាយនៅទីក្រុងហាណូយ។ គ្រប់ផ្លូវទាំងអស់នៃទីក្រុងហាណូយ ហាក់បីដូចជាកំពុងពាក់អាវថ្មីជាមួយនឹងពណ៌ស្វាយ។

ដោយត្រូវបានគេស្គាល់ថាជាផ្កាធម្មតានៃតំបន់ត្រូពិចអាស៊ីខាងត្បូង ដំបូងឡើយដើមត្របែកព្រៃត្រូវបានដាំសម្រាប់បង្កើតទេសភាពទីក្រុង បង្កើតម្លប់ ហើយបានក្លាយជាចំណុចលេចធ្លោរបស់ទីក្រុងហាណូយរៀងរាល់រដូវក្តៅ។

ផ្កាត្របែកព្រៃមានពណ៌ស្វាយ ឬពណ៌ស្វាយស្រាល រីកជាចង្កោមពី ២០ ទៅ ៤០ សង់ទីម៉ែត្រ។ ផ្កានីមួយៗមានប្រវែងប្រហែល ២ ទៅ ៣.៥ សង់ទីម៉ែត្រ។

ផ្កាត្របែកព្រៃរីកស្គុះស្គាយនៅទីធ្លានៃបណ្ឌិតសភានយោបាយជាតិហូជីមិញ។

ឆ្នាំនេះ ដោយសារអាកាសធាតុអំណោយផល ចាប់តាំងពីដើមខែឧសភាមក ផ្កាត្របែកព្រៃបានរីកស្គុះស្គាយនៅតាមដងផ្លូវ ទាក់ទាញមនុស្សជាច្រើន និងភ្ញៀវទេសចរឱ្យមកថតរូប។

យុវជនឆ្លៀតឱកាសថតរូបក្រោមដើមឈើពណ៌ស្វាយ។

ផ្កាពណ៌ស្វាយធ្លាក់ពេញចិញ្ចើមផ្លូវ...

ពណ៌ស្វាយនៃផ្កាត្របែកព្រៃហាក់បីដូចជាធ្វើឱ្យផ្លូវកាន់តែតែមនោរម្យ កាត់បន្ថយសំឡេងរំខាននៅក្នុងទីក្រុង៕


 

TAG
VOV/VOVworld/ផ្កាត្របែកព្រៃ/ស្រស់ស្អាត/ដងវិថីទីក្រុងហាណូយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត