logo

ផ្កានៅតំបន់ខ្ពង់រាប Moc Chau

2015/12/30 | 07:25:39

VOVWORLD_ខ្ពង់រាប Moc Chauមានកំពស់
១០៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ​ជាមួយនឹង​អាកាសធាតុ
ត្រជាក់ពេញមួយឆ្នាំ។ ទេសភាពធម្មជាតិនៅតំបន់
នេះសំបូរបែបណាស់ដែលលេចធ្លោគឺផ្កាគ្រប់
ប្រភេទ។ ទាំងអស់នេះបានទាក់ទាញភ្ញៀវ​ទេសចរ
​មក​ទស្សនា​យ៉ាង​​ច្រើនកុះករ។

VOVWORLD_ខ្ពង់រាប Moc Chau មានកំពស់១០៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ​
ជាមួយនឹង​អាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ទេសភាពធម្មជាតិនៅតំបន់នេះសំបូរ
បែបណាស់ដែលលេចធ្លោគឺផ្កាគ្រប់ប្រភេទ។ ទាំងអស់នេះបានទាក់ទាញភ្ញៀវ​
ទេសចរ​មក​ទស្សនា​យ៉ាង​​ច្រើនកុះករ។

        នៅចុងរដូវរងារ ដើមរដូវផ្ការីក អាកាសធាតុនៅត្រជាក់តែមានពន្លឺព្រះអាទិត្យ
ស្រាល​ស្រទន់ដែលធ្វើឲ្យបរិយាកាសបរិសុទ្ធនៅតំបន់វាលស្មៅមាន​ភាព​កក់ក្ដៅ
ឡើង​បន្តិច។​ នេះជាពេលវាលាផ្កាម៉ាក់ខៃរីកស្គុះស្គាយនៅ Moc Chau។ ដើម
ម៉ាក់ខៃនៅលើ​ភ្នំនិង​ក្នុង​ចំការបង្អួតពណ៌ក្រហម ពណ៌ស យ៉ាងស្រស់ត្រកាល
ប្រៀបដូចជា​ស្នាម​ញញឹម​​ពព្រាយរបស់នារីជនជាតិ H’mong​ និងជនជាតិ Thai
នៅ​ Moc Chau។ 

        នាខែទី២តាមច័ន្ទកតិ ក្រោយពីរដូវត្រជាក់ អាកាសធាតុឡើងកំដៅជាបណ្ដើរៗ
ជាពេលវេលាសំរាប់គ្រប់ចំការ​​ Man ដុះពន្លករីកផ្កាពណ៌សដោយបង្កើតឡើង
ទិដ្ឋភាព​ដ៏រ៉ូម៉ែនទិច។ ផ្កា Man នេះបង្អួតសម្រស់ស្រស់ស្អាតក្នុងរយៈពេលត្រឹមតែ
២ - ៣​សប្ដាហ៍​​​ប៉ុណ្ណោះរួចវាក៏ស្រពោនរុះរោយទៅ ហើយចាប់ផ្ដើមចេញផ្លែ។មក
ទស្សនាខ្ពង់​រាប Moc Chau ក្នុងបរិយាកាសនេះ លោក Nguyen Ky ជាភ្ញៀវទេសចរ
មួយរូបមកពី​ក្រុង​ហាណូយបានឲ្យដឹងថា

      “បើយើងគយគន់ផ្កានៅក្នុងថូគឺមិនអាចទទួលអារម្មណ៍នបានអំពីវិញ្ញាណរបស់
វាទេ។​ ខ្ញុំមកទស្សនាទីនេះហើយឃើញផ្កា Man រីកនៅក្នុងបរិយាកាសធម្មជាតិ
ដែល​បង្ហាញ​នូវសោភណភាពស្រស់ត្រកាលរបស់វា”។

        នាខែមិនានិងខែមេសា ខ្ពង់រាប Moc Chau ពាសពេញទៅដោយពណ៌ស​នៃផ្កា
​ Ban។​ ប្រជាពលរដ្ឋនៅតំបន់ប្រៀបប្រដូចផ្កា​ Ban ទៅនឹងនារីជនជាតិ Thai​ ដែល​
ទោះ​ជា​​មាន​ភាពស្រគត់ស្រគំក្ដីតែទាក់ភ្នែកក្រុមភ្ញៀវទេសចរមកពីគ្រប់ទិសទី។
 អ្នកស្រី Phung Thi Luu Ly អនុប្រធានការិយាល័យវប្បធម៌ស្រុកMoc Chau បាន
ថ្លែងថា

     “ផ្កា​ Ban ជាផ្កាដ៏ល្បីល្បាញមួយប្រភេទដែលស្រុក Moc Chau បានកសាង
​គំរោង​ការដាំដុះតាមដងវិថី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះប្រជាជន Moc
 Chau បាន​អនុវត្តគំរោងការដាំផ្កា Ban។ ទន្ទឹមនឹងនេះយើងខ្ញុំក៏ដាំផ្កាផ្សេងៗ​ដើម្បី
​ប្រែ ​Moc Chau ​ឲ្យកា្លយទៅជាឋានសួគ៌នៃផ្កាគ្រប់ប្រភេទដូចបំណងប្រាថ្នារបស់
ភ្ញៀវ​ទេសចរ”។

ផ្កាគ្រប់ប្រភេទនៅតំបន់តំបន់ខ្ពង់រាប Moc Chauបាននាំមកនូវចំណាប់អារម្មណ៍រីករាយសំរាប់ប្រជាជននៅទីនេះហើយខ្ញុំសង្ឃឹមថាភ្ញៀវទេសចរក៏មានការនិយមពេញចិត្តចំពោះ Moc Chau ដែរ


        ចុងរដូវស្លឹកឈើជ្រុះ និងដើមរដូវរងារពោលគឺពីខែវិច្ឆិកានៅតាមជ្រលងភ្នំនៃខ្ពង់
រាប Moc Chau មានផ្កាស្បៃ រីកស្គុះស្គាយមើលទៅដូចជាផ្ទាំងក្រណាត់ពណ៌សរុំ
ស្រាល​ស្រទន់ជុំវិញជើងភ្នំ។ ក្រៅពីនោះនៅមានផ្កាឈូករ័តន៍ព្រៃពណ៌លឿងនិង
ផ្កាគ្រិស្តម៉ាសពណ៌ក្រហមបង្អួតសម្រស់ស្រស់ស្អាតនៅកណ្ដាលវាលស្មៅខៀវ
ស្រងាត់។ ស្ដីពីមោទនភាពរបស់ខ្លួន ចំពោះទឹកដី Moc Chau អ្នកស្រី Phung Thi
Luu Ly បានសំណេះ​សំ​ណាល​​ថា

  “ ខ្ញុំមោទនៈយ៉ាងខ្លាំងដែលជាប្រជាជននៃព្រៃភ្នំប៉ែកពាយ័ព្យបាន​កើតនិងធំ
ដឹងក្ដី​នៅទឹកដី Moc Chau ដ៏ល្អបំព្រងនេះ។​ ផ្កាគ្រប់ប្រភេទនៅតំបន់តំបន់ខ្ពង់រាប
Moc Chau​បាននាំមកនូវចំណាប់អារម្មណ៍រីករាយសំរាប់ប្រជាជននៅទីនេះហើយ
ខ្ញុំសង្ឃឹមថាភ្ញៀវទេសចរក៏មានការនិយមពេញចិត្តចំពោះ Moc Chau ដែរ”៕

       

       

        

TAG
Moc Chau/ស្នាម​ញញឹម​​ពព្រាយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត