logo

ផ្កា To day នាំពណ៌និទាឃរដូវមកដល់ព្រៃភ្នំ Mu Cang Chai

2022/12/29 | 11:27:57

(VOVWORLD) - នៅប៉ុន្មានថ្ងៃចុងឆ្នាំ ព្រៃភ្នំភាគពាយ័ព្យបាន "ទទួលបុណ្យតេតមុន" ជាមួយនឹង ពណ៌ផ្កាឈូកដ៏ស្រស់បំព្រងនៃផ្កា To day (ទើ យ៉ៃ)។

ក្នុងខែធ្នូ ជារៀងរាល់ឆ្នាំ ផ្កា To day តែងតែរីកស្គុះស្គាយបង្អួតភាពស្រស់ស្អាត នៅតាមតំបន់ព្រៃភ្នំ Mu Cang Chai។ (រូបថត៖ Thinh Dao)
ផ្កា To day រីកលើដើមឈើមួយប្រភេទដែលដុះនៅតែរយៈកម្ពស់ជាង ១ ពាន់ម៉ែត្រពីនីវ៉ូទឹកសមុទ្រប៉ុណ្ណោះ។ នេះគឺជាផ្កាព្រៃនៃត្រកូលផ្កាម៉ាកខៃ។ ជនជាតិ Mong នៅ Mu Cang Chai តែងតែហៅវាថា "Pang to day" ដែលបកប្រែជាភាសាវៀតណាមថា "ផ្កាម៉ាកខៃព្រៃ"។
(រូបថត៖ Pham Hoang Cuong)
(រូបថត៖ Pham Hoang Cuong)
(រូបថត៖ Pham Hoang Cuong)
(រូបថត៖ laodong.vn)
រយៈពេលចាប់ពីខែធ្នូដល់ដំណាច់ខែមករា គឺជាពេលវេលាដ៏ល្អបំផុតដើម្បី គយគន់ផ្កា To day នៅ Mu Cang Chai។ (រូបថត៖ laodong.vn)
បើតាមព្រឹទ្ធាចារ្យភូមិ និងមេភូមិជនជាតិ Mong មិនដឹងថាផ្កានេះមានតាំងពីពេល ណា មានប្រភពពីឯណានោះទេ គ្រាន់តែដឹងថា ជនជាតិ Mong ពីជំនាន់មួយទៅជំនាន់មួយទៀត ចាប់ពីពេលកើតរហូតដល់ធំឡើង បានឃើញភាពស្រស់ស្អាតរបស់ផ្កា To day នៅតាមផ្លូវទៅវាលស្រែ ចូលព្រៃឈើនៅពេលនិទាឃរដូវមកដល់ម្ដងៗ។ (រូបថត៖ laodong.vn)
(រូបថត៖ VOV)
បើប្រៀបធៀបទៅនឹងផ្កាម៉ាកខៃ ផ្កា To day មានពណ៌ក្រហមរងាលជាង។
(រូបថត៖ Dinh Tuan/VOV)
ផ្ការីកចំឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ Mong (ដើមខែ១២ តាមច័ន្ទគតិ) គ្របដណ្ដប់តាមជ្រលងភ្នំ… (រូបថត៖ Thinh Dao)
… ផ្លូវធ្វើដំណើរ… (រូបថត៖ Thinh Dao)
… ជាសញ្ញាដែលជនរួមជាតិក្នុងតំបន់ អាចស្លៀកសម្លៀកបំពាក់ថ្មី ទាំងប្រុសស្រីហាត់លេងខែន… ដើម្បីត្រៀមទទួលបុណ្យតេត។ (រូបថត៖ VOV)
នាយប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ នៅទីរួមស្រុក Mu Cang Chai គណៈកម្មាធិការ ប្រជាជនស្រុក Mu Cang Chai បានបើកពិធីបុណ្យផ្កា To day ជាលើកដំបូង។
(រូបថត៖ baoyenbai.com.vn)
តាមរយៈកម្មវិធី ភាពស្រស់ស្អាតពិសេសនៃប្រភេទផ្កានេះត្រូវបានលើកតម្កើងម្តង ទៀត ក្លាយជាផលិតផលទេសចរណ៍ដ៏ប្លែក និងទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ Mu Cang Chai។
(រូបថត៖ yenbai.gov.vn)

TAG
VOV/VOVworld/ភាគពាយ័ព្យ/វៀតណាម/ផ្កា/និទាឃរដូវ/ម៉ាកខៃ/ជនជាតិ Mong

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត