logo

ផ្ទះតាំង​ពិព័រណ៍ “ខ្សែរស្របទី ១៧ និងបំណងប្រាថ្នាបង្រួបបង្រួមជាតិ​“៖ ការដឹងគុណអតីតកាល និង​រក្សាសន្តិភាពសព្វ​ថ្ងៃនេះ

2025/7/25 | 10:53:26
(VOVWORLD) - មានកន្លែងមួយចំនួនដែលមិនល្បីល្បាញដោយភាពសម្បូររុងរឿង ឬភាពអ៊ូអររស់រវើកនោះទេ ប៉ុន្តែបានស្ថិតជ្រៅនៅក្នុងមនសិការរបស់ប្រជាជាតិ។ ផ្ទះតាំងពិព័រណ៍ "ខ្សែរស្របទី ១៧ និងបំណងប្រាថ្នាបង្រួបបង្រួមជាតិ" (ខេត្ត Quang Tri) គឺជាកន្លែងបែបនេះ។ នៅទីនេះ ជញ្ជាំងនីមួយៗគឺជាស្លាកស្នាមដែលត្រូវបានរៀបរាប់ឡើងវិញតាមរយៈវត្ថុតាំង បង្ហាញយ៉ាងច្បាស់ពីក្តីឈឺចាប់នៃការបែកបាក់ និងបំណងប្រាថ្នាបង្រួបបង្រួមជាតិរបស់ប្រជាជនវៀតណាមក្នុងសម័យសង្គ្រាមអស់រយៈពេលជាងពីរទសវត្សរ៍។ ក្នុងឱកាសខួបលើកទី ៧៨ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា ២០២៥) សូមត្រឡប់មកទីនេះ ដើម្បីមើលឱ្យកាន់តែច្បាស់ថា ហេតុអ្វីបានជាប្រទេសជាតិត្រូវបង្រួបបង្រួម ហើយហេតុអ្វីបានជាការចងចាំ - ទោះបីជាឈឺចាប់ - នៅតែត្រូវការរក្សាទុក។

ផ្ទះតាំងពិព័រណ៍ "ខ្សែរស្របទី ១៧ និងបំណងប្រាថ្នាបង្រួបបង្រួមជាតិ" ស្ថិតនៅលើច្រាំងខាងជើងនៃទន្លេ Ben Hai ជាកន្លែងដែលធ្លាប់ជាខ្សែបន្ទាត់បែងចែកប្រទេសជាតិអស់រយៈពេលជិត ២១ ឆ្នាំ។

សាលទទួលភ្ញៀវជាកន្លែងដាក់តម្កល់រូបសំណាកលោកប្រធានហូជីមិញ។

បន្ទប់តាំងពិព័រណ៌ ជាកន្លែងរក្សាទុកវត្ថុតាងនិងឯកសាររាប់សិប ទាក់ទងដោយផ្ទាល់ទៅនឹងការតស៊ូប្រយុទ្ធរបស់កងទ័ព និងប្រជាជនវៀតណាម នៅតាមច្រាំងទន្លេទាំងសងខាង Hien Luong - Ben Hai ក្នុងសម័យតស៊ូប្រឆាំងនឹងអាមេរិក ដើម្បីសង្គ្រោះជាតិ។ 

នេះក៏ជាសក្ខីភាពដ៏រស់រវើកចំពោះឆន្ទៈមោះមុតរបស់ប្រជាជនវៀតណាមលើមាគ៌ាតស៊ូប្រយុទ្ធដើម្បីបង្រួបបង្រួមប្រទេសជាតិ។

ក្នុងអំឡុងឆ្នាំសង្រ្គាមដ៏កាចសាហាវនៅខេត្ត Quang Tri កងទ័ព និងប្រជាជនវៀតណាមបានធ្វើការទាំងយប់ទាំងថ្ងៃ ជីកផ្លូវរូងក្រោមដី ដើម្បីផ្លាស់ទីជីវភាពរស់នៅក្រោមដីទាំងស្រុង។ ពីទីនេះ ពន្លកថ្មីសម្រាប់អនាគតបានរីកធំធាត់។

រូបភាពវីរៈអ្នកម្តាយវៀតណាមនៅស្រុក Vinh Linh (Quang Tri) ឧស្សាហ៍ដេរទង់ជាតិដែលត្រូវបានព្យួរនៅលើបង្គោលទង់ព្រំដែន ត្រូវបានបង្ហាញឡើងវិញនៅក្នុងកន្លែងតាំងពិពណ៌។

ផ្កាយសំរឹទ្ធនៅលើកំពូលទង់ជាតិនៅ Ben Hien Luong ។

វត្ថុតាំង និងរបស់របរសាមញ្ញ បង្កប់ដោយរឿងរ៉ាវប្រវត្តិសាស្ត្រដ៏អងអាច់ក្លាហាន។

ឧបករណ៍បំពងសំឡេងនៅលើច្រាំងទន្លេ Hien Luong - ភស្តុតាងនៃ "ការតស៊ូដោយ សំឡេង" ដែលអូសបន្លាយរយៈពេលជាច្រើនឆ្នាំ។

ដើមឈើត្រូពិច (Tranggen Radio) - ឧបករណ៍ស៊ើបការអេឡិចត្រូនិកដែលអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពានប្រឆាំងនឹងវៀតណាម។ ឧបករណ៍នេះ ត្រូវបានក្លែងបន្លំ ទៅជាដើមឈើ ដោយមានសមត្ថភាពចាប់យកសំឡេង និងចលនាក្នុងរង្វង់ពីរាប់សិបទៅរាប់រយម៉ែត្រ អាស្រ័យលើប្រភេទ។

ទីភ្នាក់ងារសារព័ត៌មាន AP របស់សហរដ្ឋអាមេរិក នៅខែឧសភា ឆ្នាំ ១៩៦៧ បានសរសេរអំពីការប្រយុទ្ធនៅតំបន់ខ្សែស្របថា "នៅក្នុងសង្រ្គាមនៅភាគខាងត្បូងនៃតំបន់គ្មានយោធា ទាហានម៉ារីនអាមេរិកបានរងរបួស និងស្លាប់ច្រើនជាងកម្លាំងដទៃទៀតដែលឈរជើងនៅក្នុងប្រទេសនេះ។ យន្តហោះទម្លាក់គ្រាប់បែកអាមេរិកមិនអាចបិទខ្ទប់កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់របស់កុម្មុយនិស្តបានឡើយ- អាវុធទាំងនេះ បានបង្កការស្លាប់និងរងរបួសដល់ទាហានភាគច្រើនក្នុងចំណោមទាហានអាមេរិកទាំង៨០០០នាក់ដែលបានស្លាប់និងរងរបួសក្នុងតំបន់នេះ" ។

រូបថត "ការជួបជុំខាងជើង និងខាងត្បូង" បង្ហាញពីក្តីសប្បាយរីករាយនៃការជួបជុំគ្នារបស់ក្រុមគ្រួសារដែលបែកបាក់គ្នាអស់រយៈពេលជិត ២១ ឆ្នាំ។

ក្នុងអំឡុងខែកក្កដា មានភ្ញៀវទេសចរណ៍ជាច្រើនមកទីនេះ ដើម្បីទស្សនា និងសម្តែងការដឹងគុណដល់យុទ្ធនជនដែលបានពលីជីវិតយ៉ាងអងអាច់ក្លាហាន ដើម្បីសន្តិភាពរបស់ប្រទេសជាតិ។

ដោយមិនអាចលាក់បាំងអារម្មណ៍របស់ខ្លួនបាន អ្នកស្រី Pham Thao (ហាណូយ) បានចែករំលែកថា ដំណើរកម្សាន្តនេះគឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់គ្រួសាររបស់នាង ដើម្បីដឹងគុណចំពោះអ្វីដែលមនុស្សជំនាន់មុនៗ បានលះបង់ និងមាននមោទនភាពក្នុងនាមជាប្រជាជនវៀតណាម។

សង្រ្គាមបានកន្លងផុតទៅយូរហើយ ប៉ុន្តែភស្តុតាងនៃសង្រ្គាមនៅតែជាស្លាកស្នាមដែលមិនអាចបំភ្លេចបាន ដើម្បីរំលឹកឡើងវិញអំពីពេលវេលាដ៏ឈឺចាប់ និងបាត់បង់ ប៉ុន្តែពោរពេញដោយភាពរុងរឿង និងអងអាង់ក្លាហាន៕

TAG
VOV/VOVworld/ផ្ទះតាំង​ពិព័រណ៍/ខ្សែរស្របទី ១៧/បង្រួបបង្រួមជាតិ/សន្តិភាព

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត