logo

ផលិតផល OCOP របស់តំបន់ដីសណ្តទន្លេក្រហមត្រូវបានឧទ្ទេសនាមនិងផ្សព្វផ្សាយនៅទីក្រុងហៃផុង

2025/11/29 | 08:25:40
(VOVWORLD) - នាថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហៃផុង បានប្រព្រឹត្តទៅពិធីបើកការតាំងពិព័រណ៍ និងឧទ្ទេសនាមនីវផលិតផលប្រចាំតំបន់របស់ទីក្រុងហៃផុង រួមទាំងរបស់ខេត្តនិងក្រុងនានានៅក្នុងតំបន់ដីសណ្តទន្លេក្រហម ឆ្នាំ ២០២៥។
បើកកម្មវិធីតាំងបង្ហាញ និងណែនាំផលិតផលប្រពៃណីរបស់ទីក្រុង Hai Phong និងខេត្ត ទីក្រុងនានាក្នុងតំបន់ដីសណ្តទន្លេក្រហមក្នុងឆ្នាំ ២០២៥។ (រូបថត៖ VOV)

កម្មវិធីនេះបានដាក់តាំងបង្ហាញស្តង់ចំនួន ២២ ដោយណែនាំផលិតផលកសិកម្ម  ទំនិញប្រើប្រាស់ ឱសថបុរាណ អាហារកែច្នៃ... ផលិតផល OCOP (កម្មវិធីជាតិ ឃុំមួយផលិតផលមួយ) របស់ទីក្រុងហៃផុង និងខេត្ត ក្រុងចំនួន ៦ ដែលចំណុះសម្ព័ន្ធសហករណ៍ដីសណ្តទន្លេក្រហម រួមមាន៖ ទីក្រុងហាណូយ ថៃង្វៀន ហឹងអៀន បាក់និញ និញប៊ិញ និងក្វាងនិញ។ និយាយអំពីកម្មវិធីនេះ អ្នកស្រី ត្រឹនធី ធូ ប្រជាជនម្នាក់រស់នៅទីក្រុងហៃផុងបានឲ្យដឹងថា៖

“ខ្ញុំឃើញថា ផលិតផលនៅទីនេះមានភាពចម្រុះណាស់ ហើយផលិតផលទាំងនេះស្ទើរតែទាំងអស់ត្រូវបានបញ្ជាក់ជាផលិតផល OCOP។ នៅពេលទិញបាននូវផលិតផលដែលមានប្រភពដើមច្បាស់លាស់ អ្នកប្រើប្រាស់នឹងនរចិត្ត ពីព្រោះឥឡូវនេះ និន្នាការទិញទំនិញគឺឆ្ពោះទៅរកគុណភាព និងធានាសុខភាព។

កម្មវិធីតាំងបង្ហាញនិងណែនាំផលិតផលប្រចាំរបស់ទីក្រុងហៃផុង និងខេត្ត ក្រុងនានាក្នុងតំបន់ដីសណ្តទន្លេក្រហម ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា) នៅសង្កាត់ ហ៊ុងបាង (Hong Bang) ទីក្រុងហៃផុង៕

TAG
VOV/VOVworld/ផលិតផល/OCOP/តាំងបង្ហាញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត