logo

ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្ត Binh Dinh

2025/6/7 | 11:08:26

(VOVWORLD) - ខេត្ត Binh Dinh មិនត្រឹមតែមានសមុទ្រពណ៌ខៀវស្រស់ថ្លា និងឆ្នេរខ្សាច់សក្បុសប៉ុណ្ណោះទេ ទីនេះថែមទាំងមានផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេងនិងទទួលយកបទពិសោធន៍ទៀតផង។

ប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Binh Dinh បានលេចចេញនៅលើផែនទីទេសចរណ៍ជាមួយនឹងផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាត ឆ្នេរដ៏រហោស្ថាន និងភូមិនេសាទដ៏សុខសាន្តត្រាណ។
ផ្លូវឆ្នេរសមុទ្រមិនត្រឹមតែជួយតភ្ជាប់ចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងក្លាយជា "មេដែក" ទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តដំណើរផ្សងព្រេងទៀតផង។
ផ្លូវជាតិលេខ ១D ជាផ្លូវឆ្នេរសមុទ្រដែលតភ្ជាប់ Binh Dinh និង Phu Yen។ ផ្លូវនេះមានប្រវែងប្រហែល ៣៣ គីឡូម៉ែត្រ ក្នុងនោះជាងពាក់កណ្តាលគឺស្ថិតនៅក្នុងភូមិសាស្ត្រ Binh Dinh។
ផ្លូវនេះត្រូវបានគេស្គាល់ថាជាផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅក្នុងតំបន់ភាគកណ្តាល ដោយលាតសន្ធឹងតាមបណ្ដោយឆ្នេរសមុទ្រ និងកាត់តាមភ្នំទាបៗដែលគ្របដណ្តប់ដោយព្រៃឈើបៃតង។
នៅសងខាងផ្លូវគឺជាផ្ទាំងគំនូរធម្មជាតិដ៏រស់រវើកជាមួយនឹងឆ្នេរដ៏រហោស្ថាន។ ទីនេះគឺជាកន្លែងសម្រាប់ថតខ្សែភាពយន្តល្បីៗជាច្រើន ដែលជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ឈប់សម្រាក់និងទស្សនាថ្ងៃរះ ឬសម្របខ្លួនចូលក្នុងធម្មជាតិតំបន់ត្រូពិច។
ផ្លូវ DT.៦៣៩ គឺជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលមានប្រវែងសរុបជាង ១១៥ គីឡូម៉ែត្រ។
នេះគឺជាគម្រោងមួយក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតនៅតំបន់ឆ្នេរខាងត្បូងនៃភូមិភាគកណ្ដាល ជាមួយនឹងទុនវិនិយោគសរុបជាង ៩០០០ ទ្រីលានដុង។
នៅតាមបណ្តោយផ្លូវ DT.៦៣៩ មានរមណីយដ្ឋានល្បីៗជាច្រើន។
ស្ថិតនៅមជ្ឈមណ្ឌលទីក្រុងឆ្នេរសមុទ្រ Quy Nhon គឺផ្លូវ Xuan Dieu ដែលគេប្រៀបប្រដូចជា ខ្សែសូត្រដែលឱបក្រសោបទីក្រុងឆ្នេរសមុទ្រទាំងស្រុង។
ជាមួយនឹងឆ្នេរសមុទ្រលាតសន្ធឹងតាមបណ្ដោយផ្លូវ នេះជាកន្លែងដ៏ល្អសម្រាប់ដើរលេង គយគន់ទេសភាពអស្តង្គត់ ឬទទួលទានអាហារសមុទ្រនៅតាមភោជនីយដ្ឋានក្បែរសមុទ្រ។

ពេលថ្ងៃ ផ្លូវ Xuan Dieu មានភាពស្ងប់ស្ងាត់។ នៅពេលយប់ ទីនេះក្លាយជាផ្លូវទេសចរណ៍ដ៏អ៊ូអរជាមួយនឹងពន្លឺចែងចាំងយ៉ាងចិញ្ចែងចិញ្ចាច។
ខ្សែផ្លូវក្រោមភ្នំឆ្លងកាត់សមុទ្រ Ky Co - Eo Gio (ភូមិនេសាទ Nhon Ly ទីក្រុង Quy Nhon) ពិតជារហោស្ថាននិងទាក់ទាញ។ ផ្លូវនេះនាំទៅកាន់កោះល្បីៗដែលមានទឹកពណ៌ខៀវថ្លា ផ្កាថ្មចម្រុះពណ៌ និងឆ្នេរថ្មប្លែកៗ។
មើលពីខាងលើ នៅសងខាងផ្លូវមានព្រៃស្រល់ ខាងមុខមានសមុទ្រខៀវលាយឡំជាមួយពពកនិងមេឃ។
ផ្លូវឆ្នេរសមុទ្រ Trung Luong - Cat Tien (ស្រុក Phu Cat) មានទេសភាពធម្មជាតិដ៏អស្ចារ្យ។ ផ្លូវឆ្នេរសមុទ្រនេះបានលេចចេញដូច «ឋានសួគ៌បោះជំរំ» សម្រាប់យុវជន។ 
ចំណុចមួយក្នុងចំណោមចំណុចលេចធ្លោបំផុតនៅលើផ្លូវឆ្នេរសមុទ្រ Binh Dinh គឺស្ពានឆ្លងកាត់សមុទ្រ De Gi ដោយមានប្រវែងជិត ៤០០ ម៉ែត្រ ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីដើមឆ្នាំ ២០២៣។
ស្ពាននេះកាត់បន្ថយពេលវេលាធ្វើដំណើររវាងឃុំ Cat Khanh (ស្រុក Phu Cat) និងឃុំ My Thanh (ស្រុក Phu My) ពីជិតមួយម៉ោងមកត្រឹមប៉ុន្មាននាទីតែប៉ុណ្ណោះ។
ផ្លូវឆ្នេរសមុទ្រ Quy Nhon - Tam Quan កាត់តាមភូមិ Vinh Hoi (Phu Cat)។
ផ្លូវនេះឆ្លងកាត់ព្រៃចាស់ៗនិងជួរភ្នំថ្មកំបោរ។
ផ្លូវឆ្នេរសមុទ្រ Lo Dieu មាន ៣ មុខព័ទ្ធជុំវិញដោយភ្នំ មួយមុខទៀតបែរទៅសមុទ្រ។ ទឹកសមុទ្រនៅទីនេះមានលក្ខណៈពណ៌ខៀវថ្លា រលកទន់ភ្លន់ សមរម្យសម្រាប់ការហែលទឹក ជិះទូក និងស្ទូចត្រី។

TAG
VOV/VOVworld/ផ្លូវឆ្នេរសមុទ្រ/វៀតណាម/ទេសចរណ៍/Binh Dinh

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត