logo

ផ្លូវបំបែកជា៣ព្រេងDong Loc-នាមដ្ឋានប្រវត្តិសាស្រ្តដ៍ក្លាហានមោះមុត។

2014/7/23 | 07:46:07

មុននេះ៥០ឆ្នាំថ្ងៃទី៥សីហាឆ្នាំ១៩៦៤ចក្រពក្តិអាមេរិក
ចាប់ដំណើរយុទ្ឋនាការ“Pierce Arrow   “(ព្រួញទម្លោះ)
សំដៅបំផ្លាញខ្សែផ្លូវសសៃឈាមនៅភាគខាងជើងវៀត
ណាម។ផ្លូវថ្មី១ខ្សែត្រូវបានបង្កើតឡើងដើម្បីធានាការ
ផ្តល់ជំនួយឲ្យភាគ​ខាងត្បូងវៀតណាម។តភ្ជាប់ខែត្រNinh Binh (នៅភាគខាងជើង)  ជាមួយខែត្រQuang Binh(នៅភាគកណ្តាលវៀតណាម) ផ្លូវលេខ១៥រួមជាមួយផ្លូវ
ជាតិលេខ១A បានក្លាយទៅជាខ្សែផ្លូវគមនាគមយោធាសំខាន់អនុញ្ញាតដឹកជញ្ជូន
អាវុធស្បៀងអាហារនិងកងទ័ពទៅកាន់ភាគខាងត្បូង។

​​​​​​​​​​​​​​​​​​​​                           

ផ្លូវលេខ១៥និងផ្លូវបំបែកជា៣ព្រេងDong Loc(រូបថតVOV)

Vovworld- ផ្លូវលេខ១៥ដ៍ល្បីឈ្មោះនេះជាផ្នែក១នៃផ្លូវលំព្រេងហូជីមិញ។តាម
ឧត្តមសេនីយ៍ត្រី  Luong Sy Nhung អតីតបញ្ជាការកងពល១២ កងពល Truong
Son (ឬកងពលលេខ៥៥៩)ថា៖ផ្លូវលំ លេខ១៥ដែលត្រូវបំផ្លាញដោយការ
ទម្លាក់គ្រាប់បែកអាមេរិកក្នុងសង្រ្គាមមុននេះជិត៥០ឆ្នាំបានក្លាយទៅជាផ្លូវ
បេតុង​ទំនើបសព្វ​ថ្ងៃនេះ។លោក Nhungរំលឹកឡើងវិញថា៖“ចក្រពក្តិអាមេរិក
ចាប់ដំណើរយុទ្ឋនាការបំផ្លិចបំផ្លាញភាគខាងជើងវៀតណាមកាលពីថ្ងៃ ទី៥
សីហាឆ្នាំ១៩៦៤។ការទម្លាក់គ្រប់បែកនេះប្រមូលផ្តុំទៅលើសំណង់គមនាគមន៍
សំដៅទ​ប់ស្កាត់ការផ្តល់ជំនួយពីភាគខាងជើងទៅភាគខាងត្បូងវៀតណាម។និងស្ពានជាគោលដៅដំបូង។ក្នុងដំណាក់កាលនេះ ផ្លូវលេខ១៥ជាខ្សែផ្លូវដឹក
ជញ្ជូនយោធាសំខាន់ ដែលតភ្ជាប់តំបន់ភាគខាងលិចនៃខែត្រNinh Binh ​​​​​ជាមួយ
ស្រុកHuong Son និងស្រុក Huong Khe ខែត្រHa Tinh ភាគកណ្តាលវៀតណាម។ជំនួយនិងការដឹកជញ្ជូនអាវុធស្បៀងអាហារទាំងឡាយទៅភាគខាងត្បូងសុទ្ឋ
តែបានងនុវត្តតាមរយះផ្លូវនេះដែរ។   “

                    

ជារៀងរាល់ឆ្នាំភ្ញៀវ​ទេសចរនៅក្នុងនិងក្រៅប្រទេសរាប់ម៉ឺននាក់មកអុជធូបនិងថ្វាយ
ផ្កានៅមណ្ឌលកេរ្តិ៍ដំណែលប្រវ​ត្តិសាស្រ្តDong Loc។

ពេលដែល រកឃើញផ្លូវនេះកងទ័ពមេរិកបានទម្លាក់គ្រាប់បែកដោយឥតឈប់ឈរ ក្នុងនោះមានផ្លូវចែកជា៣Dong LocនៅឃុំDong Locស្រុកCan Locខែត្រ Ha Tinh។បណ្តាយន្តហោះអាមេរិកបានទម្លាក់លើផ្លូវនេះនូវបរិមាណគ្រាប់បែកធំ១។កំណាត់
ផ្លូវជិត២០គីឡូម៉ែត្រនេះរងការទម្លាក់គ្រាប់បែកជាង២ពាន់។ តាមលោក  Luong Sy
 Nhungថា៖ម៉ែត្រក្រឡានិមួយៗលើផ្លូវនេះបាន​ទទួលគ្រាប់បែកយ៉ាងតិច៣គ្រាប់មិន
ទាន់គិតដល់គ្រាប់បែកមីននិងអាវុធផ្សេងៗទៀតផង។ លោក​Nhungអោយដឹងថា៖“  ផ្លូវបំបែកជា៣Dong Locមានទីតាំងដ៍សែនសំខាន់ ។ពីផ្លូវនេះ​មានផ្លូវ១ទៅកាន់ខែត្រ
 Ha Tinhនិងផ្លូវ១​ទៀតតភ្ជាប់ជាមួយផ្លូវជាតិលេខ១A។ប្រសិនបើក្បួនរថយន្តរបស់យើងធ្វើដំណើរឆ្លងកាត់ផ្លូវជាតិនោះស្ពាននានានឹងត្រូវ
បំផ្លាញ។ដោយហេតុនោះយើងត្រូវធ្វើដំណើរតាមផ្លូវលេខ១៥ ទៅកាន់ភាគខាង
ត្បូង។ចក្រព័ក្តិអាមេរិកដឹងច្បាស់នូវផ្លូវនេះ។ម្ខាងជាភ្នំនិងម្ខាងទៀតជាជាវាលស្រែ
ស្រូវផ្លូវបំបែកជា៣Dong Loc ជាផ្លូវតែមួយគត់។បើសិនជាត្រូ​វបំភ្លិចបំផ្លាញការផ្តល់
ជំនួយទាំងឡាយត្រូវកាត់ផ្តាច់ទាំងស្រុង។ដោយហេតុនេះ ផ្លូវបំបែកជា៣Dong Loc
ជាផ្លូវ១ក្នុងចំណោមផ្លូវដែលរងការទម្លាក់គ្រាប់បែកជាច្រើនបំផុត។    “

​​​​​​​​​​​​​​                  

ឧត្តមសេនីយ៍ត្រី  Luong Sy Nhungអានឯក​សារ(រូបថតVOV)

ថ្ងៃទី២៤កក្កដា១៩៦៨ក្នុងវ​គ្គទម្លាក់គ្រាប់បែក១ យុទ្ឋនារី១០នាក់ក្នុង១ក្រុមដែល
ទទួលភារកិច្ចជួសជុលផ្លូវនេះឡើងវិញដើម្បីធានា​ការធ្វើចរាចរបានពលីជីវិត។យុទ្ឋនារីស្ម័គ្រចិត្តទាំងនេះមានអាយុពី១៧ដល់២២ឆ្នាំនិងដឹកនាំដោយយុទ្ឋនារីVo
Thi Tan។សព្វថ្ងៃសំណង់ដែលឆ្លាក់ឈ្មោះរបស់វីរះ យុទ្ឋនារីទាំង១០បានដុសឡើង
លើផ្លូវបំបែកជា៣Dong Loc។បង Tran Dinh Uoc ប្រធានគណះគ្រប់គ្រងមណ្ឌលកេរ្តិ៍
ដំណែលផ្លូវបំបែកជា៣Dong Locអោយដឹងថា៖“ យើងខ្ញុំមានការយកចិត្តទុកដាក់ជា
ពិសេសដល់ការបណ្តុះបណ្តាលឃោសនិកពីព្រោះថា៖ពួកគេនឹងជាអ្នកដែលនិទាន
រឿងជាមួយភ្ញៀវទេសចរអំពីអតីតកាលដ៍ក្លាហានមោះមុតរបស់ប្រទេសជាតិយើង
ជាពិសេសគឺការតស៊ូប្រឆាំងចក្រពក្តិអាមេរិកសង្រ្គោះជាតិ។រមណីយ៍ដ្ឋាននៅជា
កន្លែងដែលជំនាន់វ័យក្មេងត្រូវបានអប់រំអំពីស្មារតីមិនចុះញ៉មរបស់ប្រទេសជាតិវៀត
ណាមទៀតផង។ “
ជារៀងរាល់ឆ្នាំភ្ញៀវ​ទេសចរនៅក្នុងនិងក្រៅប្រទេសរាប់ម៉ឺននាក់មកអុជធូបនិងថ្វាយ
ផ្កានៅមណ្ឌលកេរ្តិ៍ដំណែលប្រវ​ត្តិសាស្រ្តនេះ៕

TAG
VOVWORLD/ផ្លូវលេខ១៥/ផ្លូវបំបែកជា៣ព្រេងDong Loc/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត