logo

ផ្លាស់​ប្តូរថ្មីការងារ​ផ្សព្វផ្សាយ​នូវ​ស្នាដៃបោះពុម្ពផ្សាយស្តីពីទ្រឹស្តី នយោបាយ និងច្បាប់

2026/2/24 | 11:54:17
(VOVWORLD) - នៅរសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅគ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ ការពិតនៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីឧទ្ទេសនាមសៀវភៅច្បាប់មួយឈុត ដែលត្រូវបានអនុម័តនៅក្នុងសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥។
ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ថ្លែងនៅក្នុងពិធី នេះ។ រូបថត៖ Le Tuyet/VOV

ថ្លែងនៅក្នុងពិធី នេះ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានចាត់ទុកថា សំណុំសៀវភៅនេះបានគ្របដណ្តប់ស្ទើរតែគ្រប់វិស័យសំខាន់ៗ ដោយបំពេញតម្រូវការជាក់ស្តែងជាច្រើនដូចជា៖ ការលុបបំបាត់ឧបសគ្គក្នុងការគ្រប់គ្រងដីធ្លី ការវិនិយោគ ការរៀបចំផែនការនិងសំណង; ជំរុញវិមជ្ឈការនិងវិសហមជ្ឈការ លើកកម្ពស់សមត្ថភាពអភិបាលកិច្ចជាតិ: ជាលើកដំបូង បានចេញផ្សាយប្រព័ន្ធច្បាប់ប្រកបដោយសមកាលកម្ម រួមមានច្បាប់ស្តីពីការផ្លាស់ប្តូរឌីជីថល ច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត និងច្បាប់ស្តីពីបច្ចេកវិទ្យាខ្ពស់ ដោយបញ្ជាក់ពីតួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់វៀតណាមក្នុងការទទួលបាននិន្នាការថ្មីៗនៃសម័យកាល...។

ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន និងគណៈប្រតិភូចូលពិធីបង្ហាញមុខសៀវភៅ។ រូបថត៖ Le Tuyet/VOV

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ ការពិត ត្រូវបន្តរៀបចំការងារកែសម្រួល បោះពុម្ពផ្សាយ ផ្សព្វផ្សាយ និងអនុវត្តដាច់ខាតនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី១៤; ច្បាប់ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាដែលបានចេញផ្សាយ; ឯកសារបម្រើការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១ ដោយធានាភាពត្រឹមត្រូវ ភាពស៊ីសង្វាក់គ្នា និងទាន់ពេលវេលា។ អនុវត្តន៍ការចងក្រង និងបោះពុម្ពផ្សាយនូវ ឯកសារពេញលេញរបស់រដ្ឋសភា ការបោះពុម្ពផ្សាយលើកទីពីរ ដែលបានកែសម្រួលនិងធ្វើបច្ចុប្បន្នភាព ដោយរួមបញ្ចូលនូវសមិទ្ធផលថ្មីៗក្នុងការរៀបចំនិងប្រតិបត្តិការរបស់រដ្ឋសភា; ខិតខំបង្ហើយការងារក្នុងឱកាសរំលឹកខួបលើកទី ៨៥ នៃរដ្ឋសភាវៀតណាម”៕

TAG
VOV/VOVworld​/ផ្លាស់​ប្តូរថ្មី/បោះពុម្ពផ្សាយ/នយោបាយ/ច្បាប់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត