logo

ផ្សព្វផ្សាយកសិផលនិងផលិតផលពិសេសប្រចាំតំបន់នៅឯពិព័រណ៍និទាឃរដូវ

2026/2/6 | 08:32:26
(VOVWORLD) - ពិព័រណ៍និទាឃរដូវលើកដំបូងឆ្នាំ ២០២៦ កំពុងប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលតាំងពិព័រណ៍វៀតណាម (ទីក្រុង ហាណូយ) ជាមួយនឹងតំបន់ពិព័រណ៍ចម្រុះនិងសម្បូរបែបជាច្រើន។ 
ពិព័រណ៍និទាឃរដូវលើកដំបូងឆ្នាំ ២០២៦។ (រូបថត៖ VOV)

ក្នុងនោះ តំបន់ "កសិផលវៀតណាម - រីកសុះសាយពណ៌និទាឃរដូវ" ដែលដឹកនាំដោយក្រសួងកសិកម្ម និងបរិស្ថាន គឺជាចំណុចលេចធ្លោមួយ ដែលប្រមូលផ្ដុំនូវកសិផល ផលិតផលពិសេសប្រចាំតំបន់ និងផលិតផលពីកម្មវិធីឃុំមួយផលិតផលមួយ(OCOP)។

នៅលើផ្ទៃដិជិត ៩៥០០ ម៉ែត្រការ៉េ តំបន់ពិព័រណ៍ "កសិផលវៀតណាម - រីកសុះសាយពណ៌និទាឃរដូវ" មានស្តង់ប្រហែល ៣០០ ចាប់ពីកសិផលស្រស់ៗ ផលិតផលកែច្នៃ ផលិតផលពិសេសប្រចាំតំបន់ រហូតដល់ផលិតផល OCOP ដ៏ពោរពេញទៅដោយអត្តសញ្ញាណមូលដ្ឋាន... អាជីវកម្មនានា បានចាត់ទុកពិព័រណ៍នេះជា "ស្ពាន" ដ៏សំខាន់រវាងការផលិតនិងការប្រើប្រាស់។

ប្រជាពលរដ្ឋទៅទិញកសិផលនៅពិព័រណ៍។ (រូបថត៖ VOV)

“នេះជាឱកាសដើម្បីយើងអាចផ្សព្វផ្សាយ និងណែនាំផលិតផលពិសេសប្រចាំមូលដ្ឋាន និងផលិតផល OCOP របស់ខេត្ត និញប៊ិញ ដល់អ្នកប្រើប្រាស់ក្នុងស្រុក។ យើងចង់ឱ្យអ្នកប្រើប្រាស់ក្នុងស្រុកគាំទ្រ និងលើកទឹកចិត្តប្រជាជនវៀតណាមឱ្យផ្តល់អាទិភាពដល់ផលិតផលវៀតណាម។ យើងក៏មានឱកាសទាក់ទងប្រាស្រ័យនិងតភ្ជាប់ជាមួយដៃគូ និងភ្ញៀវអន្តរជាតិនៅពេលពួកគេមកប្រទេសវៀតណាមផងដែរ”។

“លើកនេះ នៅឯពិព័រណ៍និទាឃរដូវ យើងនាំមកផលិតផលពិសេសនៃតំបន់ Cam Lam ខេត្ត Khanh Hoa នោះគឺ ស្វាយស្ងួត និងស្វាយអូស្ត្រាលី Cam Lam។ យើងនាំមកផលិតផលពិសេសស្រស់និងឆ្ងាញ់បំផុត ដែលត្រូវបានវេចខ្ចប់យ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់។ យើងសង្ឃឹមថា នៅពិព័រណ៍ទ្រង់ទ្រាយធំបែបនេះ យើងអាចតភ្ជាប់ជាមួយអតិថិជនក្នុងស្រុកនិងអន្តរជាតិជាច្រើន”។

ពិព័រណ៍និទាឃរដូវឆ្នាំ ២០២៦ មិនត្រឹមតែជាកាណាល់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការលក់ផលិតផលកសិកម្មវៀតណាមប៉ុណ្ណោះទេ ថែមទាំងក៏រួមចំណែកដល់ការផ្សព្វផ្សាយសារស្ដីពី "កសិកម្មបៃតង - ការប្រើប្រាស់ប្រកបដោយចីរភាព - ការទទួលខុសត្រូវចំពោះបរិស្ថាន" ទៀតផង៕

TAG
VOV/VOVworld/ពិព័រណ៍/និទាឃរដូវ/កសិផល/ផលិតផល/OCOP/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត