logo

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាល់ហ្សេរីក្នុងទិដ្ឋភាពជាច្រើន

2025/11/21 | 09:13:00
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអាល់ហ្សេរី នារសៀលថ្ងៃទី២០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃរណសិរ្សរំដោះជាតិអាល់ហ្សេរី (FLN) និងថ្នាក់ដឹកនាំមួយចំនួននៃក្រសួងនិងស្ថាប័នរបស់អាល់ហ្សេរី។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ទទួលជួបជាមួយអគ្គលេខាគណបក្សរណសិរ្សរំដោះជាតិអាល់ហ្សេរី (រូបថត៖ VOV)

អញ្ជើញទទួលជួបជាមួយលោក Abdelkrim Benmebarek អគ្គលេខាធិការរណសិរ្សរំដោះជាតិអាល់ហ្សេរី (FLN) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ សង្ឃឹមថា FLN នឹងពង្រឹងទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តវៀត ណាម បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងដំណើរការដឹកនាំ និងទិសដៅក្នុងដំណើរការកសាង ការពារប្រទេស ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងបក្ស។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងអគ្គលេខាធិការនៃគណបក្សFLNបានធ្វើជាសាក្សីនៃការចុះហត្ថលេខា និងប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្ស FLN។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី ប្រេងកាតនិងរ៉ែអាល់ហ្សេរី លោក Mohamed Arkab  (រូបថត៖ VOV)

នៅរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញជួបធ្វើការជាមួយរដ្ឋមន្ត្រីប្រេងកាតនិងរ៉ែអាល់ហ្សេរី លោក Mohamed Arkab និងប្រធានសម្ព័ន្ធក្រមហ៊ុន ប្រេងនិងឧស្ម័នជាតិ អាល់ហ្សេរី (Sonatrach)។ លោកនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យភាគីទាំងពីរស្នើ និងបង្កើតយន្តការសហប្រតិបត្តិការ; បង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដើម្បីអនុវត្តគម្រោងនានានៃវិស័យអាទិភាពដែលថ្នាក់ដឹកនាំបានកំណត់ រួមទាំងការទាញយកសក្តានុពលនៃប្រេងនិងឧស្ម័ននៅឯនាយសមុទ្រ ថាមពលខ្យល់ ថាមពលព្រះអាទិត្យជាដើម៕

 
TAG
VOV/VOVworld/កិច្ចសហប្រតិបត្តិការ/វៀតណាម/អាល់ហ្សេរី/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត