logo

ពង្រឹងការ​តភ្ជាប់អាជីវកម្មវៀតណាម-កូរ៉េខាងត្បូង

2026/1/26 | 07:23:00
(VOVWORLD) - សហគមន៍ធុរកិច្ចវៀតណាមនៅកូរ៉េខាងត្បូង (BAVIK) បានរៀបចំកម្មវិធីជួបជុំឆ្នាំថ្មីនៅថ្ងៃទី ២៥ ខែមករា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីតភ្ជាប់សមាជិក និងពង្រីកសកម្មភាពរបស់ខ្លួន។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Vu Ho។ រូបថត៖  Khánh Vân/TTXVN

ក្នុងជំនួបនេះ មានការចូលរួមពីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Vu Ho ជាមួយតំណាងបណ្តាក្រសួង និងស្ថាប័នផ្សេងៗ សមាជិក BAVIK និងដៃគូកូរ៉េខាងត្បូងមួយចំនួន រួមទាំងធនាគារ សមាគម អាជីវកម្ម និងសហគ្រិននានា។

ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត Vu Ho បានប្រកាសថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបិទបញ្ចប់ប្រកបដោយជោគជ័យ។ ភាពជោគជ័យនៃមហាសន្និបាតនេះបានបង្ហាញថា វៀតណាមបានចូលដល់ដំណាក់កាលថ្មីជាផ្លូវការ ជាមួយនឹងផ្នត់គំនិតថ្មី តួនាទីថ្មី និងរូបភាពថ្មី។ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងមានចំនួនជាង ៣៥០,០០០នាក់ ហើយកំពុងរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គមក្នុងស្រុក។ នាពេលខាងមុខ សហគ្រាសនៃប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ឯកអគ្គរដ្ឋទូតសង្ឃឹមថា ក្នុងរយៈពេលខាងមុខ សហគ្រាសវៀតណាម និងសហគមន៍ជនវៀតណាម នឹងលើកកម្ពស់ស្មារតីនៃភាពខ្លួនទីពឹងខ្លួន សាមគ្គីភាព ការខិតខំអភិវឌ្ឍន៍រួម និងរួមគ្នាកសាងមាតុភូមិឲ្យរីកចម្រើនកាន់តែខ្លាំងមាំមួន៕

TAG
VOV/VOVworld/ទំនាក់ទំនង/អាជីវកម្ម/វៀតណាម/កូរ៉េខាងត្បូង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត