logo

ពង្រឹងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ

2025/11/29 | 08:39:08
(VOVWORLD) - តាមការអញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងភរិយា អគ្គលេខានៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ ចូលរួមខួបលើកទី ៥០ នៃទិវាបុណ្យជាតិឡាវ និងអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំកម្រិតខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ លោក ង្វៀន មិញ តឹម។ (រូបថត៖ VOV)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ លោក ង្វៀន មិញ តឹម បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅឡាវលើកនេះរបស់អគ្គលេខាបក្ស លោក តូ ឡឹម ភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មានអត្ថន័យជាប្រវត្តិសាស្ត្រ និងមានសារៈសំខាន់ជាពិសេសចំពោះចំណង់មិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

“ដំណើរទស្សនកិច្ចនេះគឺជាសកម្មភាពកិច្ចការបរទេសមានចរិតលក្ខណៈប្រវត្តិសាស្ត្រមួយ  បង្ហាញពីការគោរព ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ មនោសញ្ចេតនាយ៉ាងជិតស្និទ្ធ និងការគាំទ្រនៃបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ចំពោះគ្នាទៅវិញទៅមក។ រួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងបើកទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី។ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្តងទៀតថា នឹងបន្តទទួលមរតក លើកកម្ពស់ប្រពៃណី និងពង្រឹងបន្ថែមទៀតនូវអត្ថន័យនៃមិត្តភាពដ៏មហិ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ។ ចែករំលែក និងវាយតម្លៃស្ថានភាពពិភពលោក និងតំបន់ដែលភាគីទាំងពីរចាប់អារម្មណ៍; ដាក់ចេញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី៕

TAG
VOV/VOVworld/វៀតណាម/ឡាវ/ទំនាក់ទំនង/ដំណើរទស្សនកិច្ច/អគ្គលេខាបក្ស/តូ ឡឹម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត