logo

ពិធីចរចាររវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវៀតណាម-គុយបា។

2012/4/10 | 08:27:31
ពិធីទទួល អគ្គលេខាបក្ស​កុម្មុយនីស្តវៀតណាម
Nguyen Phu Trong ដែលបានអញ្ជើញទៅបំពេញ
ទស្សនកិច្ច​ជាផ្លូវការនៅសាធារណរដ្ឋគុយបា ​
តាមសេចក្តីអញ្ជើញរបស់លេខាទីមួយ​គណៈ​
កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តគុយបានិងជា
ប្រធានក្រុម ប្រឹក្សា​​ជាតិនិងជា​ប្រធាន​ក្រុមប្រឹក្សា
គណៈរដ្ឋមន្ត្រីសាធារណរដ្ឋគុយបា​ Raul Castro
Ruz បានរៀបចំដ៏​មហោឡារឹកនៅរដ្ឋធានី La
Havan។
លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តគុយបាបានទទួលអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅព្រលានយន្តហោះ។

(VOV)-នាព្រឹកថ្ងៃទី១០មេសាតាមម៉ោងដំបន់ ពិធីទទួល អគ្គលេខាបក្ស​
កុម្មុយនីស្តវៀតណាម Nguyen Phu Trong ដែលបានអញ្ជើញទៅបំពេញ
ទស្សនកិច្ច​ជាផ្លូវការនៅសាធារណរដ្ឋគុយបា ​តាមសេចក្តីអញ្ជើញរបស់
លេខាទីមួយ​គណៈ​កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តគុយបានិងជាប្រធាន
ក្រុម ប្រឹក្សា​​ជាតិនិងជា​ប្រធាន​ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីសាធារណរដ្ឋ
គុយបា​ Raul Castro Ruz បានរៀបចំដ៏​មហោឡារឹកនៅរដ្ឋធានី La Havan។​
ក្រោយពិធីទទួល ភាគីទាំងពីរបានដំណើរការ​ចរចារ។ ថ្នាក់ដឹកនាំទាំងពីររូបបានបង្កើនជាឯកឆ័ន្ទថែមទៀតការសន្ទនាជាន់ខ្ពស់ ផ្លាស់ប្តូរគណៈប្រតិភូលើគ្រប់ជាន់ថ្នាក់ផ្លាស់ប្តូរបទពិសោធន៍គ្រប់គ្រងសេដ្ឋកិច្ច-សង្គមនិងកសាងបក្ស បង្កើនការជួបប្រាស្រ័យប្រជាជន អប់រំជំនាន់វ័យក្មេងនៃ​ប្រទេសទាំងពីរអំពីចំណងសាមគ្គីភាពនិងភាតរៈវៀតណាម-គុយបា។ ថ្នាក់ដឹកនាំ​ទាំងពីររូបបានឯកភាពបង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់អង្គភាពអាជីវកម្ម​ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេសបណ្ដាវិស័យដែលមានឧត្តមភាព​ដូចជាប្រេងឧស្ម័ន ហេដ្ឋានរចនាសម្ព័ន្ធទេសចរណ៍ជាដើម។ បញ្ជប់ការ​ចរចារ
ប្រធាន Raul Castro បានប្រគល់គ្រឿងឥស្សារិយយស Jose Marti ជាគ្រឿង ឥស្សារិយយសថ្លៃថ្នូបំផុតរបស់បក្សរដ្ឋនិងប្រជាជនគុយបាជូន​អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម Nguyen Phu Trong។​ ក្នុងឧកាសនេះអគ្គលេខាបក្ស
កុម្មុយនីស្ត​វៀតណាម Nguyen Phu Trong បានឲ្យដឹងថា បក្សរដ្ឋនិងប្រជាជន​វៀតណាមផ្ញើជូនប្រជាជនគុយបាជាបងប្អូននូវអង្ករប្រមាណ៥ពាន់តោន។
បង្ហាញ​ពីស្មារតីសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕
TAG
អគ្គលេខាបក្ស/​កុម្មុយនីស្ត/វៀតណាម/គុយបា/ទស្សនកិច្ច​


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត