logo

ពិធីទទួលប័ណ្ណរបស់យូណេស្កូ ចុះបញ្ជីសិប្បកម្មគំនូរប្រជាប្រិយដុងហូចូលក្នុងបញ្ជីបេតិកភណ្ឌដែលត្រូវការពារជាបន្ទាន់

2026/3/28 | 08:06:15

(VOVWORLD) -  នាយប់ថ្ងៃទី ២៧ ខែមីនា នៅខេត្តបាក់និញ (ភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅ ពិធីទទួលប័ណ្ណពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ដែលចុះបញ្ជីសិប្បកម្មគំនូរប្រជាប្រិយដុងហូ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការពារជាបន្ទាន់។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ប្រគល់ប័ណ្ណពីអង្គការយូណេស្កូ ដែលចុះបញ្ជីសិប្បកម្មគំនូរប្រជាប្រិយដុងហូ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការពារជាបន្ទាន់ ដល់ថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ - (រូបថត៖ កាសែតបាក់និញ)

ការដែលអង្គការយូណេស្កូចុះបញ្ជីលើកតម្កើងគំនូរប្រជាប្រិយដុងហូ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការពារជាបន្ទាន់មិនត្រឹមតែបញ្ជាក់ពីតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសោភ័ណភាពដ៏វិសេសវិសាលរបស់មុខរបរនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់សិប្បករគ្រប់ជំនាន់  ក៏ដូចជាសហគមន៍ភូមិសិប្បកម្មទាំងមូលផងដែរ។  លោក ហ្វាម ហ័ង សឺន អនុលេខានៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់និញ បានឲ្យដឹងថា៖

"ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព កម្មវិធីសកម្មភាពសម្រាប់ការពារបេតិកភណ្ឌ  ខេត្តបាក់និញបានប្តេជ្ញាបន្តកែលម្អយន្តការ និងគោលនយោបាយ ជួយឧបត្ថម្ភដល់សហគមន៍ដែលអនុវត្តសិប្បកម្មនិងសិប្បករ។ លើសពីនេះ យើងនឹងលើកកម្ពស់ការបណ្តុះបណ្តាល និងការប្រគល់ជំនាញ; រួមបញ្ចូលការអប់រំបេតិកភណ្ឌទៅក្នុងសាលារៀនជាប្រព័ន្ធ; លើកកំពស់ការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងក្នុងសង្គមអំពីតម្លៃបេតិកភណ្ឌ។ ជាងនេះទៅទៀត ធ្វើពិពិធកម្មផលិតផលដែលផ្សាភ្ជាប់នឹងការបើកទូលាយទីផ្សារ និងខិតខំដាក់បញ្ជូលបេតិកភណ្ឌក្នុងបញ្ជីតំណាងមនុស្សជាតិ"។

នៅក្នុងពិធីនេះ ខេត្តបាក់និញ ក៏បានប្រកាសពីតំបន់ប្រវត្តិសាស្ត្រ និងរមណីដ្ឋាន Yen Tu - Vinh Nghiem - Con Son - Kiet Bac ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ហើយក្នុងពេលជាមួយគ្នានេះ បានបើកមហោស្រព "វិលត្រឡប់ទៅកាន់តំបន់បេតិកភណ្ឌ Bac Ninh ២០២៦"៕

TAG
VOV/VOVworld/យូណេស្កូ/ចុះបញ្ជី/សិប្បកម្ម/គំនូរប្រជាប្រិយ/បេតិកភណ្ឌ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត