logo

ពិធីបើកទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍របស់បណ្ដាជនជាតិនៅតំបន់ប៉ែកឦសាន

2018/11/3 | 08:15:00
(VOVWORLD) - ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍របស់បណ្ដាជនជាតិនៅតំបន់ប៉ែកឦសានវៀតណាមលើកទី១០ បានប្រារព្ធជាផ្លូវការនាយប់ថ្ងៃទី២ ខែវិច្ឆិកា នៅទីក្រុង Vinh Yen ខេត្ត Vinh Phuc។
នេះជាសកម្មភាពសំដៅលើកតម្កើងនូវតម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បណ្ដាជនជាតិនៅតំបន់ប៉ែកឦសានវៀតណាម។
អញ្ជើញចូលរួមពិធីបើកមានវត្តមានរបស់លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការឃោសនាមហាជន លោក Nguyen Ngoc Thien នាយករដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Michael Croft ប្រធានការិយាល័យតំណាងរបស់ UNESCO ប្រចាំនៅវៀតណាម ក៏ដូចជាថ្នាក់ដឹកនាំតំបន់ផងដែរ។
រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍លោក Nguyen Ngoc Thien ថ្លែងនៅពិធីបើក។
តំណាងនៃខេត្តក្រុងចំនួន៤ (ហាណូយ ឡាវកាយ បាក់និញ និងវិញហ៊្វូក) ទទួលប័ណ្ណ UNESCO ដែលទទួលស្គាល់ល្បែងទាញព្រ័ត្រជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់មនុស្សលោក។
បណ្ដាសិល្បៈករសិល្បៈការិនីបង្ហាញកាយវិកានៃល្បែងទាញព្រ័ត្រ។
ទិវាបុណ្យមានការចូលរួមរបស់មនុស្សប្រមាណជាង១០០០នាក់មកពីខេត្តទាំង១០នៅតំបន់ប៉ែកឦសានវៀតណាម។
ឈូតប្រគុំឧបករណ៍ភ្លេងប្រជាប្រិយ។
ក្រោមប្រធានបទ “អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិនៅតំបន់ប៉ែកឦសានក្នុងសម័យផ្លាស់ប្ដូរថ្មី-សមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព” ទិវាបុណ្យឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែវិច្ឆិកា នៅខេត្ត Vinh Phuc។
ក្រុមសិល្បៈករសិល្បៈការិនីនៃខេត្ត Ha Giang។
រូបភាពនៃបង្គោលទង់ Lung Cu។
បរិយាកាសដ៏សប្បាយរីករាយ
ឈុតសម្ដែងពន្លឺគួរឲ្យចាប់អារម្មណ៍។
ទិវាបុណ្យនេះគឺសំដៅលើកស្ទួយការយល់ដឹងរបស់មនុស្សទូទៅក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិនៅតំបន់ប៉ែកឦសាន៕

TAG
VOV/VOVworld/ទិវាបុណ្យ/វប្បធម៌/ជនជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត