logo

ពិធីបុណ្យផ្សារ Vieng និទាឃរដូវអះអាងនូវតម្លៃវប្បធម៌នៃទឹកដីប្រភពដើមនៃជំនឿគោរពបូជាព្រះម៉ែ ៣ អង្គ (Mau Tam Phu)

2026/2/23 | 09:59:17

(VOVWORLD) - ពិធីបុណ្យផ្សារ Vieng និទាឃរដូវឆ្នាំ២០២៦ បានបើកកាលពីយប់ថ្ងៃទី ២២ ខែកុម្ភៈ នៅឃុំ Vu Ban ខេត្តនិញប៊ិញ។ ពីការប្រជុំផ្សារពិសេសមួយដែលមានអត្ថន័យថា "លក់សំណាងអាក្រក់ ទិញសំណាងល្អ" ផ្សារ Vieng និទាឃរដូវ បានក្លាយជាពិធីបុណ្យដ៏វិសេសវិសាល ដែលបញ្ជាក់ពីតម្លៃខាងវប្បធម៌វិញ្ញាណតាំងពីយូរលង់មក នៃទឹកដីប្រភពដើមរបស់ជំនឿគោរពបូជាព្រះម៉ែ ៣ អង្គ (Mau Tam Phu)។

ពិធីបើកពិធីបុណ្យផ្សារ Vieng និទាឃរដូវឆ្នាំ២០២៦។ (រូបថត៖ VOV)

សិប្បការិនីឆ្នើម Tran Thi Hue អ្នកមើលថែវិហារសក្ការៈបូជា Phu Day បានឲ្យដឹងថា ផ្សារ Vieng ជាកន្លែងបង្ហាញ ឧទ្ទេសនាម និងលក់ដូរផលិតផល របស់របរប្រើប្រាស់ជាច្រើនប្រភេទដូចជា៖ ដើមពូជ ឧបករណ៍កសិកម្ម គ្រឿងសិប្បកម្មវិចិត្រសិល្បៈ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ។

“ពីមុន ផ្សារ Vieng មានឈ្មោះថា ផ្សារ Thien Tien ផ្សារ Trời ដែលមានន័យថា ផ្សារមាសរបស់ព្រះម៉ែ។ នេះជាផ្សារប្រពៃណីដែលប្រជាជនមកពីទូទាំងប្រទេស រួមទាំងជនជាតិចិនផងដែរ មកលក់ដូរទំនិញដើម្បីសុំសំណាងល្អ។ យប់ថ្ងៃទី ៧ ខែមិកសិរតាមច័ន្ទគតិ យើងបានបាញ់កាំជ្រួចដើម្បីអបអរសាទរការបើកផ្សារឆ្នាំ ២០២៦”។

ផ្សារ Vieng និទាឃរដូវ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីទូទាំងប្រទេស។ (រូបថត៖ VOV)

ឆ្នាំនេះ ផ្សារ Vieng និទាឃរដូវ ត្រូវបានដំឡើងកម្រិតទៅជាពិធីបុណ្យមួយ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិកសិរ។ លោក Tran Minh Hoan លេខាគណៈកម្មាធិការបក្សឃុំ Vu Ban ខេត្តនិញប៊ិញ បានមានប្រសាសន៍ថា ផ្សារ Vieng មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ជាប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ បង្ហាញពីការទទួលមរតកជាបន្តបន្ទាប់ក្នុងដំណើរអភិរក្ស និងលើកកម្ពស់តម្លៃខាងវិញ្ញាណនិងវប្បធម៌តាំងពីយូរលង់មករបស់ស្រុកកំណើតទៀតផង។

ពិធីបុណ្យផ្សារ Vieng និទាឃរដូវ មិនត្រឹមតែជាផ្សារសម្រាប់បួងសួងសុំសំណាងល្អប៉ុណ្ណោះទេ ថែមទាំងក៏ជាទីកន្លែងជួបជុំគ្នានៃប្រពៃណី និងភាពទំនើប ជាកន្លែងសម្រាប់ប្រមូលផ្ដុំនិងរីកសាយភាយតម្លៃមនុស្សសាស្ត្រដ៏ជ្រាលជ្រៅនៃវប្បធម៌ប្រជាប្រិយវៀតណាមទៀតផង៕

TAG
VOV/VOVworld/និទាឃរដូវ/ផ្សារ Vieng/វៀតណាម/ឆ្នាំថ្មី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត