logo

ពិធីបុណ្យ Tu Luong Xam រំលឹកខួប ១០៨៨ ឆ្នាំនៃជ័យជំនះ Bach Dang

2026/3/2 | 09:29:06

(VOVWORLD) - ពិធីបុណ្យ Tu Luong Xam ឆ្នាំ២០២៦ រំលឹកខួប ១០៨៨ ឆ្នាំនៃជ័យជំនះ Bach Dang ជាប្រវត្តិសាស្ត្រនិងខួបលើកទី ១០៨២ ទិវាសោយទិវង្គតរបស់ស្តេច Ngo Quyen ត្រូវប្រារព្ធធ្វើឡើងក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី៥ ខែមីនា (ត្រូវនឹងថ្ងៃទី១៤-១៧ ខែមិកសិរឆ្នាំមមី អដ្ឋិស័ក) នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រពិសេសជាតិ Tu Luong Xam (សង្កាត់ ដុងហាយ ទីក្រុងហាហ្វុង)។

ពិធីក្បួនដង្ហែ ដែលជាពិធីពិសេសៗនៅក្នុងពិធីបុណ្យប្រពៃណី Tu Luong Xam។ រូបថត៖ VOV

Tu Luong Xam គឺជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស ដែលគោរពបូជាស្ដេច Ngo Quyen - វីរបុរសជាតិ ដែលបានដឹកនាំកងទ័ពនិងប្រជាជនឲ្យបង្កើតឡើងជ័យជម្នះ Bach Dang ក្នុងឆ្នាំ ៩៣៨ បើកយុគសម័យដ៏យូរអង្វែងនៃឯករាជ្យនិងស្វ័យភាពសម្រាប់ប្រជាជាតិវៀតណាម។ Tu Luong Xam គឺជាកន្លែងដែលស្ដេច Ngo Quyen បានជ្រើសរើសជាបន្ទាយកណ្ដាលក្នុងការតស៊ូប្រឆាំងនឹងសត្រូវឈ្លានពាន។ លោកស្រី Nguyen Khanh Chi អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ដុងហាយ និងជាអនុប្រធានគណៈកម្មការរៀបចំពិធីបុណ្យ Tu Luong Xam ឆ្នាំ២០២៦ បានឲ្យដឹងថា៖

“នេះជាឆ្នាំដំបូងដែលពិធីបុណ្យនេះត្រូវបានរៀបចំឡើងក្នុងបរិបទនៃការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ដោយមានស្មារតីសកម្ម ការទទួលខុសត្រូវ និងការចូលរួមដោយព្រមៗគ្នានៃប្រព័ន្ធនយោបាយទាំងមូល លក្ខខណ្ឌមូលដ្ឋានទាំងអស់ត្រូវបានត្រៀមជាស្រេចរួចរាល់ហើយ ដើម្បីឲ្យពិធីបើកនៅថ្ងៃទី ៣ ខែមីនា ប្រព្រឹត្តទៅយ៉ាងឱឡារិក និងស្របតាមបទប្បញ្ញត្តិប្រពៃណី”។

ពិធីបុណ្យប្រពៃណី Tu Luong Xam ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនៅឆ្នាំ ២០២២។ នៅឆ្នាំ ២០២៥ តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Tu Luong Xam ត្រូវបានថ្នាក់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេស៕

TAG
VOV/VOVworld/ពិធីបុណ្យ/វៀតណាម/ជ័យជំនះ/Bach Dang

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត