logo

ពិធីបាយថ្មីរបស់ជនជាតិ Thai

2013/11/11 | 11:53:30
Vovworld-នៅសង្ខាងផ្លូវចូលឃុំ Muong
Phang ស្រុក​Dien Bien គឺជាវាលស្រែព័រ
លឿងឆ្អិនឆ្អៅលាតសន្ធឹងតាមបណ្ដោយ
ផ្លូវ។​ រដូវនេះជនជាតិ Thai នៅ Muong
Phang គ្រួសារណាក៏ត្រៀម​រៀបចំថ្វាយ
ពិធីបាយថ្មី ជាចំណុចប្រពៃណីដែលបាន
ជនជាតិ Thai រក្សាតាំងពីយូរណាស់មក
ហើយ។
ពិធីបាយថ្មីរបស់ជនជាតិ Thai (VOV)

        Vovworld-នៅសង្ខាងផ្លូវចូលឃុំ Muong Phang ស្រុក​Dien Bien គឺជាវាលស្រែ
ព័រលឿងឆ្អិនឆ្អៅលាតសន្ធឹងតាមបណ្ដោយផ្លូវ។​ រដូវនេះជនជាតិ Thai នៅ Muong
Phang គ្រួសារណាក៏ត្រៀម​រៀបចំថ្វាយពិធីបាយថ្មី ជាចំណុចប្រពៃណីដែលបាន
ជនជាតិ Thai រក្សាតាំងពីយូរណាស់មកហើយ។

        គ្រួសារលោក Quang Van Tun នៅភូមិ Bua ឃុំ Muong Phang ថ្ងៃនេះធ្វើពិធីបាយ
ថ្មី។​ លោក Tun បានចាត់ចែងស្ពកម្ហូបអាហារ១០អញ្ជើញបងប្អូនកូនចៅក្នុងត្រកូល​
មករួម​សប្បាយជាមួយគ្រួសារក្នុងរដូវប្រមូលផលស្រូវថ្មី។ ដៃកាន់កែវស្រា លោក
Tun បាន​ថ្លែងសេចក្តីអំណរគុណចំពោះជនគ្រប់រូបដែលបានមកអបអរពិធីបាយថ្មី
ជាមួយគ្រួសារ។

       “ខ្ញុំសូមថ្លែងអំណរគុណបណ្ដាលោកអ៊ុំបងៗដែលបានមករួមសប្បាយជាមួយ
គ្រួសារអបអរពិធីបាយថ្មី។ ខ្ញុំសូមអញ្ជើញអ្នកទាំងអស់លើកកែវជូនពរសុខភាព។”

        ភ្ញៀវអញ្ចើញទាំងអស់សុទ្ធតែបានមកជូនកែវស្រានិងលៃទុកឲ្យ​ម្ចាស់ផ្ទះរាល់
សេចក្តីជូ​នពរល្អបំផុត។ លោក Lo Van Bun អ្នកជិតខាងរបស់​គ្រួសារ​បានឲ្យដឹងថា ពិធីបាយថ្មីមានអត្ថន័យសំខាន់ចំពោះគ្រួសារជាជន​ជាតិ Thai នីមួយៗនៅ Muong
Phang ហេតុនេះហើយទោះបីជាជាប់មមាញឹកយ៉ាងណាក្តីគេនៅតែមកអបអរជា
មួយគ្រួសារលោក Tun។

        “ថ្ងៃនេះគ្រួសារលោក Tun បានរៀបចំពិធីមុនគេ។ ខ្ញុំបានលោកអញ្ជើញមក
ចូល​រួម​ពិធីបាយថ្មី។ ខ្ញុំមកទីនេះជូនពរលើកកែវស្រាឲ្យលោក Tun និងគ្រួសារ
មួយឆ្នាំពោពេញទៅដោយសំណាងល្អ ស្រូវពេញផ្ទះ។”

        ក្នុងពិធីបាយថ្មីបណ្ដាសមាជិកក្នុងគ្រួសារជួបជុំគ្នានិងជាឱកាសដើម្បី​លោក​
តា​លោកយាយឪពុកម្ដាយផ្ដែផ្ដាំកូនចៅគោរពពលកម្មសីលធម៍របៀបរស់​នៅ​សមស្របក្នុងគន្លងជីវិត។ ដោយហេតុនេះ ទោះបីជាជាប់រវល់ការងារយ៉ាងណាក្តី ក៏កូនចៅនៅខំប្រឹងប្រែងរៀបចំពេលវេលាដើម្បីមកប្រជុំជាមួយគ្រួសារក្នុងទិវា
បាយថ្មី។ លោក Lo Van Dung ចៅរបស់លោក Tun បានឲ្យដឹងថា៖

        “គ្រួសារទាំងអស់នៅដំបន់ដី Muong Phang ឆ្នាំណាក៏ដូចជាឆ្នាំណាដែរដល់
រដូវប្រមូល​ផលក៏បានរៀបចំធ្វើពិធីពិសារបាយថ្មី។ តាំងពីជំនាន់ជីដូនជីតាបាន
បន្សល់ទុកឲ្យដូច្នេះមក យើងខ្ញុំបានបន្តពង្រីកប្រពៃណី។ ទំនៀមទំលាប់នេះ
សប្បាយនិងថ្លៃថ្លាណាស់​ដើម្បី​ប្រជាជនរក្សានិងពង្រីកប្រពៃណី ព្រមទាំងបង្ហាញ
ថា រដូវទទួលបានផល។ នៅ Muong Phang ការងារសំខាន់គឺ​កសិកម្ម​ស្រូវទឹកដូច្នេះ
ការធ្វើស្រែចម្ការសំខាន់ណាស់។”

        របៀបដែលជនជាតិ Thai បង្ហាញនូវការគោរពដឹងគុណចំពោះជីដូនជីតា​ក៏​មានលក្ខណៈពិសេសដែរ។ ក្រៅពីការសែនវត្ថុដូចជាសាច់ជ្រូកម៉ាន់ផ្លែឈើនោះ
លើស្ពកបានឧទ្ទិសដល់ជីដូនជីតាចំណែកបាយថ្មីមួយចានមានចរិតលក្ខណៈ
វិសេសវិសាលរបស់ជនជាតិ Thai។​ លោក Lo Van Hanh បង១រូបរបស់លោក Tun
បានឲ្យដឹងថា៖

        “ពិធីសែនមានបាយថ្មីផង​បាយចាស់ផងនិងបាយលាបពណ៍។​ បាយដើម្បី​
សែន​ស្រូវថ្មីទើបបានច្រូតនៅខ្ចី ទើបនឹងទុំបាន២/៣តែប៉ុណ្ណោះយើងច្រូតកាត់មក
ដាំដើម្បី​សែន។”

        ពិធីបាយថ្មីត្រូវបានជនជាតិ Thai គោរពនិងរក្សាពីជំនាន់នេះទៅជំនាន់នោះ​ពីព្រោះវាបានឆ្លុះបញ្ជាំងជំនឿព្រលឹងផង បង្ហាញផ្នែកវប្បធម៍ប្រពៃណីវិសេស​
វិសាល មានចរិតលក្ខណៈមនុស្សសាស្ត្រដ៏ជ្រាលជ្រៅពោពេញទៅដោយអត្ថន័យ
សង្គម​ទៀតផង។ ពីព្រោះថា នេះក៏ជាឱកាសដើម្បីបងប្អូនក្នុងគ្រួសារអ្នកជិតខាង
រួមសប្បាយ​ចែករំលែកការងាររកស៊ីកសាងគ្រួសារនិងរឹតបន្តឹងចំណងសាមគ្គីភាព
ភូមិឃុំឆ្ពោះទៅជីវភាពរស់នៅមួយដ៏សម្បូធូធារ៕

TAG
ពិធី/បាយថ្មី/របស់/ជនជាតិ/Thai/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត