logo

ពិធីមង្គលការ-តភ្ជាប់សេចក្ដីស្រឡាញ់របស់ជនជាតិ Xo Dang

2017/6/5 | 10:06:00
(VOVWORLD) -

ទំនៀមទម្លាប់អាពាហ៍ពិពាហ៍របស់ជនជាតិXo Dang គឺមានលក្ខណៈវប្បធម៌ ដោយឡែក សាមញ្ញ ក៏ប៉ុន្តែកក់ក្តៅណាស់។ ទោះបីជាមង្គលការគឺជាការងាររបស់គូស្រករនិងគ្រួសារទាំងពីរ ប៉ុន្តែក៏ទទួលបានការយកចិត្តទុកដាក់របស់អ្នកភូមិទាំង អស់ផងដែរ។

        ដល់ពេលធំដឹងក្តី យុវជន យុវនារីជនជាតិ Xo Dang តែងស្វែងរកគូរស្រករ ដោយខ្លួនឯង ដើម្បីរៀបអាពាហ៍ពិពាហ៍ ប៉ុន្តែមង្គលការត្រូវគោរពតាមទំនៀមទម្លាប់ របស់អ្នកភូមិ។ មុននោះ ក្រោយពីឆ្លងកាត់ពិធីអារធ្មេញ ដែលជាពិធីបុណ្យនិមិត្តរូប បញ្ជាក់ថា ក្មេងប្រុសនោះពេញកំលោះ ហើយបានក្លាយទៅជាសមាជិកពេញលេញ មានសិទ្ធិចែករំលែកផលប្រយោជន៍ជាមួយគ្រួសារ ត្រកូល និង ភូមិស្រុក នេះក៏ជា លក្ខខ័ណ្ឌសម្រាប់កសាងគ្រួសារមួយដែរ។ លោក A Phang ឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា លក្ខណៈវិនិច្ឆ័យ ជ្រើសរើសប្តី ប្រពន្ធរបស់ យុវជន យុវនារីជនជាតិ Xo Dang គឺមិនអាស្រ័យលើរូបសម្រស់ទេ គេគ្រាន់តែចំណាំ មើលលើអ្នកមានសុខភាពល្អនិងឧស្សាព្យាយាមតែប៉ុណ្ណោះ។ ពោលគឺនារីត្រូវចេះ ធ្វើស្រែចំការ ត្បាញក្រណាត់ ហើយបុរសគឺត្រូវពូកែបរបាញ់សត្វ ចេះដំដែក ត្បាញ កាផាជាដើម។ លោក A Phang បានឲ្យដឹងថា៖

        “គូរស្រករពេលដែលសម្រេចរៀបការជាមួយគ្នាគឺត្រូវនាំគ្នាមកបង្ហាញមុខ ឲ្យឪពុក ម្តាយមើលថាយល់ព្រមដែរឬទេ។ ប្រសិនបើពួកគេយល់ព្រមនឹងឲ្យមេ អណ្តើកមកស្តីដណ្តឹង។ ទោះបីជាស្រឡាញ់គ្នាមុននេះក៏ដោយ ប៉ុន្តែ ខណៈដែល មានមេអណ្តើកមកស្តីដណ្តឹង មានន័យថា គូរស្រករនោះនឹងស្រឡាញ់គ្នាជារៀង រហូត”។

ពាងស្រារបស់ជនជាតិ Xo Dang ជំនួសការភ្ជាប់ពាក្យ

        មុននេះ ជំនួនសម្រាប់យកមកផ្ទះកូនស្រីតែងតែមានឃ្មោះ ពាង ហើយនេះ ក៏ជាទ្រព្យចំណងដៃសម្រាប់កូនស្រីពេលរៀបអាពាហ៍ពិពាហ៍ ព្រមទាំងជាជំនួន បញ្ជាក់នូវកិត្យនុភាពរបស់គ្រួសារ និងត្រកូលខាងប្រុសផងដែរ។ សម្រាប់ខាងប្រុស វិញ ជំនួនមិនមានឃ្មោះ ពាងគឺពិបាកយកប្រពន្ធណាស់។ ប៉ុន្តែបច្ចុប្បន្ន ជំនួនក្នុងពិធី ភ្ជាប់ពាក្យរបស់ជនជាតិ Xo Dang សាមញ្ញជាង ក្រៅពីស្លាម្លូ បារី សាច់ក្រៀម ខាង ប្រុសបានយកមកជាមួយនូវជ្រូកមួយក្បាល ត្រីមួយគូគឺឈ្មោលមួយនិងញីមួយផង ដែរ។ អ្នកស្រី Y Mon ឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា៖

        “ខាងកូនស្រីពេលរៀបអាពាហ៍ពិពាហ៍គឺត្រូវបិតស្រា។ ខាងប្រុសវិញមាន សាច់មាន់ ហើយមកផ្ទះគ្នាញាំសាច់មាន់។ ស្រឡាញ់គ្នាប្រគល់ជូនគ្នានូវកងដៃ ឬ ផឹកស្រាជាមួយគ្នា”។

        មុននឹងស្រឡាញ់គ្នាក៏ដូចជាពេលរៀបអាពាហ៍ពិពាហ៍ គូរស្រករជនជាតិ Xo Dang តែងតែប្រគល់ជូនគ្នានូវកងដៃធ្វើពីប្រាក់ឬសំរឹទ្ធ។ ទោះបីជាមិនសូវមានតម្លៃក៏ដោយ ប៉ុន្តែកងដៃដូចជាពាក្យសន្យានឹងគ្នាហើយក៏ជាសញ្ញាប្រាប់ថា កូនក្រមុំរូប នេះគឺមានម្ចាស់ចិត្តហើយ។លោក A Khao ជនជាតិ Xo Dang ឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum  បានឲ្យដឹងថា៖

        “បុរសនិងនារីស្រឡាញ់គ្នា គឺប្រគល់ឲ្យគ្នាកងដៃមួយ។ ប្រសិនបើគូស្រករ យល់ចិត្តគ្នា ទទួលបានការយល់ព្រមពីឪពុកម្តាយនិងសម្រេចរៀបអាពាហ៍ពិពាហ៍ គឺត្រូវពាក់កងដៃជារៀងរហូត។បើមិនអាចយល់ចិត្តគ្នាបានគឺសងកងដៃវិញ”។

        រៀបអាពាហ៍ពិពាហ៍ដោយការស្ម័គ្រចិត្តស្រឡាញ់បានជាជនជាតិ Xo Dang យកចិត្តទុកដាក់យ៉ាងខ្លាំងលើភាពស្មោះត្រង់ក្នុងជីវិតប្តីប្រពន្ធ។ បន្ទាប់ពីរៀបអាពា ហ៍ពិពាហ៍រួចមក កូនក្រមុំនឹងទៅរស់នៅនៅខាងប្តី ប៉ុន្តែមិនបានចូលផ្ទះភ្លាមទេ គឺ ត្រូរងចាំដល់ពេលដែលគ្រួសារខាងប្តីអញ្ជើញសាច់ញាត្តិនិងអ្នកភូមិមកចូលរួមពិធី ជប់លៀងអំណរសារសិន។ ខាងបុរសក៏បានត្រៀមរៀបចំមាន់ឈ្មោលមួយក្បាល និងស្រាដើម្បីកូនកំលោះនិងក្រមុំពិសារជាមួយគ្នា។ ប្រការនេះ បានបង្ហាញនូវ ទស្សនទានរបស់ជនជាតិ Xo Dang ដែលបួងសួងសូមឲ្យប្តីប្រពន្ធមួយគូនេះរស់ នៅស្រឡាញ់គ្នាប្រកបដោយសុភមង្គល។ ពេលវេលាបន្ទាប់មក ប្តីប្រពន្ធថ្មីមួយគូនេះ អាចរស់នៅជាមួយគ្រួសារកូនប្រុសក៏បានឬនៅខាងកូនស្រីក៏បាន មុននឹងចេញទៅ នៅដោយឡែកជាមួយគ្នាដែរ៕

TAG
VOV/VOVworld/ពិធី/មង្គលការ/តភ្ជាប់/សេចក្ដីស្រឡាញ់/ជនជាតិ/Xo Dang

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត