logo

ពិធីមិទ្ទីញជួយជ្រោមជ្រែងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍៖ វៀតណាមប្តេជ្ញាលុបបំបាត់ជំងឺអេដស៍ត្រឹមឆ្នាំ ២០៣០

2025/11/29 | 08:12:12
(VOVWORLD) - នាថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ ក្រសួងសុខាភិបាលវៀតណាមបាន រៀបចំពិធីមិទ្ទីញថ្នាក់ជាតិ ដើម្បីជួយជ្រោមជ្រែង ៣៥ ឆ្នាំនៃការឆ្លើយតបនឹងជំងឺអេដស៍ និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ (ថ្ងៃទី ១ ខែធ្នូ) ឆ្នាំ ២០២៥។ 
ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំទីក្រុងហូជីមិញចុចប៊ូតុងជួយជ្រោមជ្រែងដោយសន្យាថានឹងរួមដៃគ្នាដើម្បីលុបបំបាត់ជំងឺអេដស៍នៅវៀតណាមនៅឆ្នាំ ២០៣០។ (រូបថត៖ VOV)
ប្រធានបទ “សាមគ្គីភាពគឺជាកម្លាំង - រួមដៃគ្នាដើម្បីលុបបំបាត់ជំងឺអេដស៍” បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តការសន្យាអន្តរជាតិ និងបង្កើតលក្ខខណ្ឌ សម្រាប់មនុស្សគ្រប់គ្នាទទួលបានសេវាទាក់ទងនឹងមេរោគហ៊ីវ/ជំងឺអេដស៍ដោយសមភាព និងគ្មានការរើសអើង។
ថ្លែងនៅក្នុងពិធីនេះ លោកសាស្ត្រាចារ្យ បណ្ឌិត Tran Van Thuan អនុរដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដោយមានសេចក្ដីប្រាថ្នាចង់រុញថយ ក្រោយជំងឺអេដស៍ វៀតណាមសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ហើយបានក្លាយ ជាចំណុចភ្លឺនៅលើផែនទីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅក្នុងតំបន់ និងលើ ពិភពលោក។ កម្មវិធីផ្ដល់ប្រឹក្សា និងធ្វើតេស្តរកមេរោគហ៊ីវ ត្រូវបានអនុវត្តន៍ពីគ្រឹះ ស្ថានសុខាភិបាលរហូតដល់សហគមន៍ជាមួយនឹងគំរូចម្រុះជាច្រើន ដោយផ្តល់សេវា ប្រឹក្សា និងធ្វើតេស្តរកមេរោគហ៊ីវដល់មនុស្សប្រហែល ៣,៥ លាននាក់ជារៀងរាល់ឆ្នាំ រកឃើញករណីឆ្លងមេរោគហ៊ីវប្រហែល ១៣.០០០ ករណី។ វៀតណាមក៏ជា ប្រទេសមួយក្នុងចំណោមប្រទេសដែលមានគុណភាពនៃការព្យាបាលមេរោគហ៊ីវឈាន មុខគេលើពិភពលោក ដោយមានអ្នកឆ្លងមេរោគហ៊ីវជាង ៩៦% ត្រូវបានព្យាបាល ដោយថ្នាំប្រឆាំងនឹងមេរោគហ៊ីវ។ វៀតណាមប្តេជ្ញាលុបបំបាត់ជំងឺអេដស៍ត្រឹមឆ្នាំ ២០៣០។
រីឯខ្លួនវិញ លោក Raman Hailevich នាយកជាតិប្រចាំវៀតណាមនៃកម្មវិធី សម្របសម្រួលរបស់អង្គការសហប្រជាជាតិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹង ជំងឺអេដស៍ បានលើកឡើងនូវតួរលេខលេចធ្លោដូចជា៖ ចាប់តាំងពីឆ្នាំ ២០១០ មក ចំនួនអ្នកឆ្លងមេរោគហ៊ីវថ្មីនៅវៀតណាមបានថយចុះជិត ៦០% ខណៈដែលចំនួន អ្នកស្លាប់ដោយសារជំងឺអេដស៍បានថយចុះ ៥៧%។ ហើយយោងតាមការប៉ាន់ប្រមាណថា កិច្ចខិតខំ ប្រឹងប្រែងបង្ការប្រយុទ្ធប្រឆាំងនឹងមេរោគហ៊ីវនៅវៀតណាមក្នុងដំណាក់កាល ២០០៤ - ២០២៤ បានជួយមនុស្សជាង ១,២ លាននាក់មិនឆ្លងមេរោគហ៊ីវ និងមនុស្សជិត ៣២ ម៉ឺននាក់មិនស្លាប់ដោយសារជំងឺអេដស៍។ នេះគឺជាសក្ខីភាពយ៉ាងច្បាស់លាស់អំពីការ ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងចែករំលែកយ៉ាងទូលំទូលាយដូចភាពជោគជ័យគំរូមួយ។
ក្នុងពេលជាមួយគ្នានោះ លោក Huynh Minh Chin នាយករងមន្ទីរសុខាភិបាលទីក្រុងហូជីមិញ បានមាន ប្រសាសន៍ថា៖ “យើងទាំងអស់គ្នារួមដៃទប់ស្កាត់ជំងឺអេដស៍នៅឆ្នាំ ២០៣០ ដោយបញ្ជាក់ថា ទីក្រុងតែងតែនាំមុខគេក្នុងការច្នៃប្រឌិតសកម្មភាពបង្ការប្រឆាំងមេរោគហ៊ីវ/ជំងឺអេដស៍ លើទូទាំងប្រទេស។ ផ្នែកសុខាភិបាលបន្តលើកកំពស់គុណភាពសេវាកម្មសុខាភិបាល ដោយធានាថាប្រជាជន ជាពិសេសក្រុមដែលមានហានិភ័យខ្ពស់ អាចទទួលបានសេវា ហ៊ីវ/អេដស៍តាមរបៀបដ៏ស្និទ្ធស្នាលនិងសមភាពបំផុត”៕
TAG
VOV/VOVworld/វៀតណាម/ជំងឺអេដស៍/ប្រយុទ្ធ/មេរោគហ៊ីវ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត