logo

ពិធីសែនខួបស្តេចហ៊ុង - ពិធីបុណ្យប្រាសាទហ៊ុង ឆ្នាំ២០២៦ នឹងមានចំណុចថ្មីៗជាច្រើន

2026/3/31 | 08:35:16
(VOVWORLD) - ពិធីសែនខួបស្តេចហ៊ុង - ពិធីបុណ្យប្រាសាទហ៊ុង និងសប្តាហ៍វប្បធម៌-ទេសចរណ៍នៅទឹកដីដូនតា ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២១ ខែមេសា (ដែលត្រូវនឹងថ្ងៃទី២០ ខែទី២ ដល់ថ្ងៃទី៥ ខែទី៣ តាមច័ន្ទគតិ)។
ពិធីបុណ្យវប្បធម៌ប្រជាប្រិយតាមដងផ្លូវដែលត្រូវបានស្ដារឡើងវិញ រួមចំណែកផ្សព្វផ្សាយលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនៃទឹកដីដូនតា។ (រូបថត៖ VOV)

កម្មវិធីឆ្នាំនេះនឹងមានចំណុចថ្មីៗដ៏លេចធ្លោជាច្រើនដែលរួមបញ្ចូលគ្នានូវការអភិរក្សតម្លៃប្រពៃណីជាមួយនឹងការពង្រីកការជួបប្រាស្រ័យអន្តរជាតិ; ទ្រង់ទ្រាយនិងលំហសម្រាប់រៀបចំសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍នឹងត្រូវបានពង្រីក ដោយបង្កើតជាព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅក្នុងសប្តាហ៍វប្បធម៌ និងទេសចរណ៍នៅទឹកដីដូនតា។ សកម្មភាពវប្បធម៌ប្រពៃណីជាច្រើននឹងបន្តត្រូវបានរក្សា និងរៀបចំយ៉ាងផុសផុល ដូចជា៖ ការបោះជំរុំវប្បធម៌ ការតាំងពិព័រណ៍ ការផ្សព្វផ្សាយ និងការឧទ្ទេសនាមផលិតផលក្នុងស្រុក; មហោស្រពសិល្បៈមហាជនខេត្ត Phu Tho។ ល។

ចំណុចមួយក្នុងចំណោមចំណុចលេចធ្លោគឺពិធីបុណ្យវប្បធម៌ប្រជាប្រិយតាមដងផ្លូវដែលត្រូវបានស្ដារឡើងវិញ និងតភ្ជាប់ទៅនឹងកម្មវិធី "ពណ៌ទេសចរណ៍នៃទឹកដីដូនតា"។ ក្នុងក្របខ័ណ្ឌនៃកម្មវិធី សកម្មភាពកីឡា និងការកម្សាន្តជាច្រើនក៏ត្រូវបានរៀបចំឡើងផងដែរ ដូចជា៖ ការប្រកួតរត់ម៉ារ៉ាតុង ការប្រកួតវាយកូនហ្គោលពានរង្វាន់ស្ដេចហ៊ុង និងការតាំងពិព័រណ៍ផ្កាអ័រគីដេសិល្បៈ។ ក្នុងឱកាសនេះ ខេត្ត Phu Tho ក៏បង្ហាញមុខកម្មវិធីដំណើរកម្សាន្តពេលរាត្រី នៅតំបន់កេរ្តិ៍ដំណែលប្រាសាទហ៊ុង ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២១ខែមេសា ផងដែរ៕

TAG
VOV/VOVworld/ពិធីបុណ្យ/សែនខួប/​ ស្ដេចហ៊ុង/វៀតណាម/

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត