logo

ពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូងជ្រើសរើសរដ្ឋសភាវៀតណាម

2026/1/6 | 04:32:00

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែមករា នៅសាលប្រជុំឌៀនហុង វិមានរដ្ឋសភា រដ្ឋសភាវៀតណាមបានរៀបចំពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូង ជ្រើសរើសរដ្ឋសភាវៀតណាម (៦ មករា ១៩៤៦ – ៦ មករា ២០២៦)។ ពិធីនេះត្រូវបានផ្សាយផ្ទាល់តាមវិទ្យុសំឡេងវៀតណាម VOV១។

ទិដ្ឋភាពនៃពិធីពិនិត្យមុនប្រារព្ធកម្មវិធីជាផ្លូវការ (រូបថត៖  quochoi.vn)

នេះគឺជាពិធីអបអរសាទរថ្នាក់ជាតិ ដែលមានសារៈសំខាន់ខាងនយោបាយនិងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ ដែលមានគោលបំណងផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីអត្ថន័យធំធេងនៃទិវាបោះឆ្នោតសកលលើកដំបូងក្នុង ឆ្នាំ ១៩៤៦ ដែលជាព្រឹត្តិការណ៍គូសសញ្ញាសម្គាល់ចំណុចរបត់នៅក្នុងប្រវត្តិសាស្ត្ររដ្ឋធម្មនុញ្ញ និងនីតិបញ្ញត្តិរបស់វៀតណាម ព្រមទាំងបញ្ជាក់ពីតួនាទី ជំហរ និងការចូលរួមចំណែកសំខាន់ៗ របស់រដ្ឋសភា និងសមាជិកសមាជិការក្នុងបុព្វហេតុកសាង និងការពារមាតុភូមិអស់រយៈពេល ៨០ ឆ្នាំកន្លងមក។ ពិធីនេះក៏ជាឧិកាសសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល រំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនៃការបង្កើតនិងការអភិវឌ្ឍរបស់រដ្ឋសភាវៀតណាម ដោយទទួលស្គាល់សមិទ្ធផល និងមេរៀនដ៏មានតម្លៃដែលបានរៀនតាមរយៈដំណាក់កាលបដិវត្តន៍ផ្សេងៗ។ តាមនោះ បង្កើនការយល់ដឹង និងពង្រឹងទំនុកចិត្តរបស់ប្រជាជនលើរដ្ឋសភា និងស្ថាប័នជាប់ឆ្នោត លើកកម្ពស់សិទ្ធិជាម្ចាស់របស់ប្រជាជន និងទំនួលខុសត្រូវរបស់ពលរដ្ឋក្នុងការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាម។

មុនពិធីនេះ គណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅទីប្រាង្គតំកល់សពលោកប្រធានហូជីមិញ អុជធូបរំលឹកដល់វីរៈយុទ្ធជន នៅវិមានអនុស្សាវរីយ៍នៅលើផ្លូវបាក់សឺន និងបានទៅទស្សនាកន្លែងតាំងពិព័រណ៍ស្តីពីប្រវត្តិសាស្ត្រនៃការបង្កើត និងការអភិវឌ្ឍរបស់រដ្ឋសភាវៀត ណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក៕

TAG
VOV/VOVworld/ពិធីអបអរសាទរ/ខួបលើកទី ៨០/ទិវាបោះឆ្នោតសកល/លើកដំបូង/ជ្រើសរើស/រដ្ឋសភាវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត