logo

ពិធី Xang Khan របស់ជនជាតិ Thai នៅខេត្ត Nghe An

2022/3/28 | 07:48:24

(VOVWORLD) - Xang Khan គឺជាពិធីបុណ្យមួយដ៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ និងវិញ្ញាណក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Thai នៅខេត្ត Nghe An។ ប្រជាជន Thai ធ្វើពិធីបុណ្យនេះ ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សុខភាពល្អ តបស្នងសងគុណអ្នកដែលប្រកបរបរជាគ្រូសែន បង្ហាញការអរព្រះគុណទេវតានិងជីដូនជីតា។

គ្រូសែន (អាវក្រហម) ត្រៀមរៀបចំធ្វើពិធី Xang Khan។ (រូបថត៖ TTXVN)

ពិធី Xang Khan មានប្រភពមពីពិធីសែនដូនតារបស់គ្រូសែន - ជាអ្នកដែលមានសមត្ថភាពទំនាក់ទំនងជាមួយពពួកទេវតា និងជាស្ពានតភ្ជាប់មនុស្សជាមួយនឹងពពួកទេវតា។ មនុស្សដែលត្រូវបានគ្រូសែនព្យាបាលឲ្យជាសះស្បើយពីជំងឺនឹងស្ម័គ្រចិត្តធ្វើជាកូនចិញ្ចឹមរបស់គ្រូសែន។ មុននឹងរៀបចំពិធី Xang Khan គ្រូសែនត្រូវជ្រើសរើសថ្ងៃល្អជាមុនសិន។ គ្រូសែន Lu Van Xuan នៅឃុំ Chau Hoang ស្រុក Quy Chau ខេត្ត Nghe An បានឲ្យដឹងថា៖

“គ្រូសែនជួយសង្គ្រោះព្យាបាលឲ្យអ្នកដែលមានជំងឺឈឺថ្កាត់។ ពេលណាអ្នកជំងឺមានសុខភាពមាំទាំឡើងវិញ គេនឹងធ្វើពិធី Xang Khan។ គ្រូសែន តាមជំនឿខាងវិញ្ញាណ ជាអ្នកដែលបានទៅឡើងឋានសួគ៌ ដើម្បីបួងសួងសុំឲ្យប្រជាជនក្នុងភូមិ កូនចៅ ញាតិមិត្តជិតឆ្ងាយទាំងចាសទាំងក្មេង មានសុខភាពល្អបរិបូរណ៍។ ជាងនេះទៅទៀត សខុភាពសត្វក្នុងព្រៃ សត្វចិញ្ចឹមល្អដែរ ហើយដំណាំដាំដុះរីកលូតលាស់ អំណោយផលផងដែរ។ គ្រូសែន មានគុណថែរក្សាសុខភាពសម្រាប់អ្នកភូមិ។ មនុស្សដែលត្រូវបានគ្រូសែនព្យាបាលឲ្យជាសះស្បើយ នឹងសុំធ្វើជាកូនចិញ្ចឹមរបស់គ្រូសែន”។

ពិធីបុណ្យ Xang Khan ប្រព្រឹត្តទៅក្នុងអំឡុងពេលពេញ១ថ្ងៃ១យប់ នៅល្វែងធំនៃផ្ទះគ្រូសែន និងបរិវេណជុំវិញផ្ទះរបស់គ្រូសែននោះ។ ក្រៅពីគ្រឿងសំណែន គេក៏ប្រើឧបករណ៍ភ្លេង ស្គរ គង់ឃ្មោះដើម្បីច្រៀងរាំទៀតផង។ ជាពិសេស ជនជាតិ Thai លើកដើមឈើមួយសម្រាប់សែនដែលគេនិយមហៅថា ដើម “xang tang” (មានកន្លែងខ្លះហៅថា ដើម neu)។ ដើមឈើនេះត្រូវបានគេដាក់នៅចំកណ្តាលផ្ទះគ្រូសែន ដូចជាអ័ក្សកណ្តាលនៃពិធីបុណ្យ Xang Khan អញ្ចឹង។ លោក Nguyen Anh Tuan នាយកមជ្ឈមណ្ឌលវប្បធម៌ សារព័ត៌មាន ស្រុក Quy Chau ខេត្ត Nghe An បានឲ្យដឹងថា៖

“ពិធីបុណ្យ Xang Khan បានក្លាយទៅជាចលនាមួយ ដែលជាថ្ងៃសម្រាប់គ្រូសែនធ្វើពិធីបង្ហាញការអរព្រះគុណ។ ពិធីបុណ្យនេះឆ្លងកាត់ច្រើនជំហាន ហើយដំណើរការត្រៀមរៀបចំគឺល្អិតល្អន់ណាស់។ ប៉ុន្តែ ប្រសិនបើពិធីបុណ្យត្រូវបានធ្វើឡើងតាមបែបសម្តែងនោះ គឺស្ពកសែនត្រូវមានក្បាលជ្រូក បាយដំណើបចម្រុះពណ៌ ត្រី ស្លាម្លូ ធូប ផ្កា ស្រា ជាដើម ដែលសុទ្ធតែជាគ្រឿងសំណែនដែលគ្រូសែនបានបញ្ជាឲ្យមាន។ បើធ្វើពិធិដើម្បីសម្ដែងការដឹងគុណចំពោះជីដូនជីតា គឺគ្រូសែននឹងត្រៀមរៀបចំគ្រឿងសំណែន ហើយបើចង់តបស្នងគុណចំពោះគ្រូសែននោះ អ្នកភូមិនឹងត្រៀមរៀបចំគ្រឿងសំណែនផ្ទាល់ខ្លួន។ ជាពិសេសពិធីបុណ្យ Xang Khan ច្រើនតែបានធ្វើឡើងនៅក្នុងផ្ទះ។ មានស្រាពាងមួយជុំដាក់នៅពីមុខដើម neu។ ពាងស្រានោះគឺសម្រាប់គ្រូសែន និងកូនចៅរួមគ្នាផឹក ច្រៀងរាំនៅជុំវិញ ហើយជូនពរទាំងអស់គ្នាជួបតែសំណាងល្អ”។

បងប្អូនជនជាតិ Thai លើកដើមផ្កាសម្រាប់សែនដែលគេនិយមហៅថា ដើម "xang khan"។ (រូបថត៖ TTXVN)

គ្មាននរណាម្នាក់ចាំបានច្បាស់ថា ពិធីបុណ្យ Xang Khan មានតាំងពីពេលណានោះទេ ប៉ុន្តែត្រឹមតែដឹងថា ពិធីនេះតែងតែធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមភូមិនីមួយៗ។ ពិធីសែននេះមានទម្រង់ខុសៗគ្នាជាច្រើន ពិធីនីមួយៗមានបទថ្វាយដោយឡែកមួយ ដែលជាវីរកថា រឿងព្រេងនិទានអំពីដំណើរគាស់រានដីកសាងភូមិ អំពីវីរជនរបស់ជនជាតិ Thai  អំពីជីវិតរបស់ជីដូនជីតានៅលើឋានសួគ ឬអំពីគ្រូសែន ដែលមានគុណផ្សំថ្នាំព្យាបាលជំងឺ ជួយសង្រ្គោះជីវិតសត្វលោក។ លោកបណ្ឌិត Vi Van An ប្រធានការិយាល័យអាស៊ីអាគ្នេយ៍ សារមន្ទីរជនជាតិវិទ្យាវៀតណាមបានចែករំលែកថា៖

“ជាធម្មតា ជារៀងរាល់៣ឬ៥ឆ្នាំម្តង គេបានធ្វើពិធី Xang Khan យ៉ាងធំណាស់ សូម្បីតែគ្រូសែន ដែលជាម្ចាស់ពិធីក៏ត្រូវកាប់ជ្រូកមួយក្បាលដែរ។ ហើយអ្នកដែលត្រូវបានព្យាបាលឲ្យជាសះស្បើយនឹងបរិច្ចាគមាន់ ឬបរិច្ចាគលុយសម្រាប់ទិញជ្រូក។ ខែមីនាជារៀងរាល់ឆ្នាំជាពេលវេលាដែលពួកគេត្រៀមរៀបចំឲ្យពិធី Xang Khan”។

ពិធី Xang Khan ផ្សាភ្ជាប់ជាមួយនឹងការបង្កើតនិងការអភិវឌ្ឍរបស់ជនជាតិThai ដែលបង្កើតឡើងអត្តសញ្ញាណវប្បធម៌ដាច់ដោយឡែក ដែលមិនអាចច្រឡំជាមួយជនជាតិដទៃបានឡើយ។ ពិធី Xang Khan របស់ជនជាតិ Thai ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ កាលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៧៕

TAG
VOV/VOVworld/ពិធីបុណ្យ សែន/ជីដូនជីតា/អរព្រះគុណ/ជនជាតិ Thai

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត