logo

ពិនិត្យមើលការត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្ស

2026/1/13 | 11:04:00

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ ខែមករា នៅមជ្ឈមណ្ឌលសន្និបាតជាតិ ក្នុងទីក្រុងហាណូយ អចិន្ត្រៃយ៍  លេខាធិការដ្ឋាន ប្រធានអនុគណៈកម្មការរៀបចំមហាសន្និបាតលើកទី ១៤ របស់បក្ស លោក ត្រឹន កឹម ទូ   រួមជាមួយសមាជិកដទៃទៀតនៃអនុគណៈកម្មាធិការ បានអញ្ជើញចុះត្រួតពិនិត្យឡើងវិញនូវការរៀបចំសម្រាប់ព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ។

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក ត្រឹន កឹម ទូ អញ្ជើញត្រួតពិនិត្យមជ្ឈមណ្ឌលសារព័ត៌មាននៃមហាសន្និបាតបក្សលើកទី១៤ (រូបថត៖ ភឿង ហ័រ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅទីនេះ លោក ត្រឹន កឹម ទូ បានត្រួតពិនិត្យដោយផ្ទាល់នូវការតុបតែង និងការរៀបចំពិធីនៅសាលធំ; បានត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលសារព័ត៌មាន មជ្ឈមណ្ឌលបញ្ជាការនៃក្រសួងនគរបាល បន្ទប់មុខងារ និងការងារសុខាភិបាល...។ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន  លោក ត្រឹន កឹម ទូ បានស្នើឲ្យបន្តការសម្របសម្រួលយ៉ាងខ្ជាប់ខ្ជូន  ដើម្បីកែសម្រួលភារកិច្ច និងរៀបចំសម្រាប់ការហាត់សមទូទៅដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា;  លោកបានស្នើឲ្យអនុគណៈកម្មាធិការគោរពយ៉ាងតឹងរ៉ឹងចំពោះ បទប្បញ្ញត្តិ និងតម្រូវការ ដែលទាំងអស់នេះ មានគោលដៅខ្ពស់បំផុត គឺ៖ ធានាឲ្យមហាសន្និបាតលើកទី ១៤ របស់បក្សទទួលបានជោគជ័យយ៉ាងត្រចះត្រចង៕

TAG
VOV/VOVworld/ពិនិត្យ/ការត្រៀមរៀបចំ/មហាសន្និបាត/លើកទី ១៤/បក្ស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត