logo

ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM ២០២៦ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងខែមេសា

2026/3/23 | 11:10:20

(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហាណូយ សមាគមទេសចរណ៍វៀតណាមបានរៀបចំកម្មវិធីឧទ្ទេសនាមអំពីពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមេសា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ICE ហាណូយ។

ពិព័រណ៍ VITM ឆ្នាំ២០២៥។ (រូបថត៖ VOV)

ដោយមានប្រធានបទ "ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង - លើកកម្ពស់ឋានៈទេសចរណ៍
វៀតណាម" ពិព័រណ៍ VITM ២០២៦ គ្រោងនឹងមានស្តង់ប្រមាណ ៤៥០ ដែលទាក់ទាញការចូលរួមពីភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ អង្គការទេសចរណ៍អន្តរជាតិ និងអាជីវកម្មទេសចរណ៍ជាង ៦០០។ លើសពីនេះ ប្រទេសនិងតំបន់ដែនដីចំនួន ១៥ រួមជាមួយខេត្តក្រុងទាំង ៣៤ របស់វៀតណាមនឹងចូលរួមដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ឧទ្ទេសនាមផលិតផលទេសចរណ៍ និងស្វែងរកឱកាសសហប្រតិបត្តិការ។ ពិព័រណ៍នេះក៏ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនានិងអតិថិជនប្រហែល ៨ ម៉ឺននាក់ផងដែរ៕

TAG
VOV/VOVworld/ពិព័រណ៍/VITM/ទេសចរណ៍

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត