(VOVWORLD) - រូបថតដ៏រស់រវើកចំនួន ៨០ ផ្ទាំង គឺជាភាពយន្តឯកសារដ៏មានតម្លៃដែលកត់ត្រានូវគ្រាប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍មិនអាចបំភ្លេចបាន និងសមិទ្ធិផលដ៏ត្រចះត្រចង់របស់ទីក្រុងហាណូយក្រោយរយៈពេល ៧០ ឆ្នាំនៃការរំដោះ។
![]() |
| អបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៤) ការតាំងពិព័រណ៍រូបថត “ហាណូយក្នុងដួងចិត្តខ្ញុំ” ឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសកម្មភាពវប្បធម៌និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam។ |
![]() |
| ដោយប្រធានបទ “ហាណូយស្ទុះឈានទៅមុខ” ការតាំងពិព័រណ៍រូបថត “ហាណូយក្នុងខ្ញុំ” លើកតី ១៩ឆ្នាំ ២០២៤ បានឧទ្ទេសនាមរូបថតរស់រវើកចំនួន ៨០ ផ្ទាំង ដល់សាធារណៈជន ដែលជាខ្សែភាពយន្តឯកសារដ៏មានតម្លៃដែលកត់ត្រាពេលវេលាជាប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍សំខាន់ៗដែលមិនអាចបំភ្លេចបាន និងសមិទ្ធិផលដ៏អស្ចារ្យ របស់ទីក្រុងហាណូយ ក្រោយរយៈពេល ៧០ឆ្នាំនៃការរំដោះ។ |
![]() |
| ផ្នែកទី ១៖ “ហាណូយ - រដ្ឋធានីវីរភាព” គឺជារូបភាពឯកសារដែលកត់ត្រាខែឆ្នាំវីរភាព និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ទីក្រុងហាណូយ ចាប់ពីវេលារំដោះរដ្ឋធានីនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៧៥។ |
![]() |
| ស្នាដៃ “ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៤ ប្រជាជនហាណូយរាប់ម៉ឺននាក់ហូរចុះផ្លូវទទួលស្វាគមន៍កងទ័ពជ័យជំនះមករំដោះរដ្ឋធានី”។ |
![]() |
| ស្នាដៃ “អនុប្រធានគណៈកម្មាធិការកិច្ចការយោធាហាណូយ លោក Tran Duy Hung ពីតំបន់ Viet Bac មកទទួលគ្រប់គ្រងរដ្ឋធានី”។ |
![]() |
| ផ្នែកទី ២៖ “ហាណូយលើដំណើរការផ្លាស់ប្ដូរថ្មី” គឺជាស្នាដៃដែលផ្តោតទៅលើដំណាក់កាលពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ២០០៨។ |
![]() |
| បឹង ដាវ (Hoan Kiem) នាឆ្នាំ ១៩៧៦។ |
![]() |
| ស្នាដៃ "សម្ពោធរថភ្លើងបង្រួបបង្រួមភាគខាងជើង-ខាងត្បូង នៅស្ថានីយ៍រថភ្លើងហាណូយ ឆ្នាំ ១៩៧៦"។ |
![]() |
| ស្នាដៃ “លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Nguyen Phu Trong មកទស្សនាក្រុមហ៊ុន Hanel ឆ្នាំ ២០០១”។ |
![]() |
| ផ្នែកទី ៣៖ “ហាណូយស្ទុះឈានទៅមុខនាសព្វថ្ងៃនេះ” គឺជារូបភាពនៃទីក្រុងហាណូយដ៏ស៊ីវិល័យ-ទំនើបនាពេលបច្ចុប្បន្ន។ |
![]() |
| ស្នាដៃ “ហាណូយភ្លឺចិញ្ចាចនាពេលរាត្រី”។ |
![]() |
| រូបថតបង្ហាញឲ្យឃើញថា ប្រព័ន្ធផ្លូវគមនាគមន៍របស់ទីក្រុងហាណូយកាន់តែមានភាពស៊ីសង្វាក់គ្នា និងទំនើបជាងមុន។ |
![]() |
| គម្រោងជាច្រើនបានក្លាយទៅជាចំណុចលេចធ្លោរបស់រដ្ឋធានីហាណូយ។ |
![]() |
| ពលរដ្ឋម្នាក់របស់រដ្ឋធានីមកទស្សនាការតាំងពិព័រណ៌ដោយក្តីសោមនស្សរីករាយដោយបានឃើញស្នាដៃកត់ត្រាពេលវេលាប្រវត្តិសាស្ត្រ ដែលប្រជាជនហាណូយរាប់ម៉ឺននាក់ ហូរចុះផ្លូវទទួលស្វាគមន៍កងទ័ពជ័យជំនះមករំដោះរដ្ឋធានី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤។ |
![]() |
| ការតាំងពិព័រណ៍ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam បានទាក់ទាញក្រុមភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។ |
![]() |
![]() |
![]() |
![]() |








