logo

ពិព័រណ៍សប្បុរសធម៌ដោយស្ម័គ្រចិត្ត “ដំណើនៃរពន្លឺ”

2019/11/22 | 08:46:48
(VOVWORLD) - ក្នុងឱកាសរំលឹកខួបឆ្នាំទី១០ធ្វើសកម្មភាព ក្លឹបថតរូបពន្លឺចំណុះ LPA បាន រៀបចំពិព័រណ៍រូបថតសប្បុរសធម៌ដោយស្ម័គ្រចិត្តក្រោមប្រធានបទ “ដំណើរនៃ ពន្លឺ”។

ពិព័រណ៍នេះបានតាំងបង្ហាញរូបថតពី៦០ដល់៨០ផ្ទាំងរបស់បណ្ដាសិក្ខាកាមនិងសមាជិកក្នុងក្លឹប។ បន្ទាប់ពីពិព័រណ៍បិទបញ្ចប់ វណ្ណកម្មទាំងនេះនឹងត្រូវបានដាក់លក់ដើម្បីបង្កើតមូលនិធិសប្បុរសធម៌ដោយស្ម័គ្រចិត្ត តាមនោះរួមចំណែកនាំមកនូវពន្លឺហើយបំពេញហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាលាមត្តេយ្យនិងសាលាបឋមនៅឃុំ Thuong Cuu ស្រុក Thanh Son ខេត្ត Phu Tho ជាកន្លែងដែលមានសិស្សានុសិស្សចំនួន៦១នាក់និងគ្រូបង្រៀនចំនួន៥នាក់ ប៉ុន្តែមិនទាន់មានអគ្គីសនី ទឹកសាប ហើយជីវភាពរស់នៅជួបការលំបាក ការខ្វះខាតជាច្រើន។

  ជាងថតរូប Nguyen Viet Hung ជាស្ថាបនិកនៃវិទ្យាស្ថានថតរូបពន្លឺ។ លោកត្រូវបានស្គាល់ដល់យ៉ាងទូលំទូលាយតាមរយៈការបំពេញដំណើរតាមឆ្នេរសមុទ្រវៀតណាមដើម្បីថតរូបពីសំរាមនិងកាកសំណល់ តាមនោះអំពាវនាវអោយសហគមន៍ផ្លាស់ប្ដូរមនសិការក្នុងការសំអាតសំរាមនិងកាកសំណល់ប៉្លាស្ទិក។

ពិព័រណ៍បានប្រាព្ធឡើងនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម លេខ៦៦វិថី Nguyen Thai Hoc រដ្ឋធានីហាណូយ ហើយនឹងអូសបន្លាយដល់ដំណាច់ថ្ងៃទី២៤ ខែវិច្ឆិកា។

  ក្នុងរង្វង់ត្រឹម២ថ្ងៃចាប់តាំងពីការប្រារព្ធឡើងប៉ុណ្ណោះ ពិព័រណ៍បានទាក់ទាញភ្ញៀវទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនានិងទិញរូបថត។ គណៈចាត់តាំងបានអោយដឹងថា គេលក់បានរូបថតជាង៤០ផ្ទាំងរួមជាមួយវត្ថុជាច្រើនផ្សេងៗទៀត។

 សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តចូលរួមគយគន់រូបថតដ៏ស្អាតអស្ចារ្យនៅពិព័រណ៍នេះ។

“មណ្ឌលអក្សរសាស្ត្រ Van Mieu ទីក្រុង Hue” - អ្នកនិពន្ធ៖ Bui Tuyen Van
“កោះ Tien Nu នៅពេលយប់” - អ្នកនិពន្ធ៖ Le Hong
“ភាពសុខសាន្តនៅតំបន់ខ្ពង់រាប” - អ្នកនិពន្ធ៖ Nguyen Hoai
“និទាឃរដូវ Moc Chau” - អ្នកនិពន្ធ៖ Nguyen Thanh Hoa
“រដូវពណ៌មាស” - អ្នកនិពន្ធ៖ Viet Anh
“ទេសភាពទឹកដី Cao Bang” - អ្នកនិពន្ធ៖ Nguyen The Hoang
“ផ្កាឈូក ព្រះពុទ្ធ” - អ្នកនិពន្ធ៖ Nguyen Huong Giang
“បង់សំណាញ់” - អ្នកនិពន្ធ៖ Nguyen Hong Hai
“រដូវស្ទូងស្រូវ” - អ្នកនិពន្ធ៖ Nguyen Chi Chinh
“នាព្រឹកព្រលឹមនៅ Dong Chau” - អ្នកនិពន្ធ៖ Huong Nguyen
“វិថីបុរាណ Hoi An” - អ្នកនិពន្ធ៖ Pham Van Duc
“ពិធីបុណ្យបោកចំបាប់បាល់ល្បាប់ Ha Giang” - អ្នកនិពន្ធ៖ Vu Huy Hung

TAG
VOV/VOVworld/ពិព័រណ៍/រូបថត/ស្ម័គ្រចិត្ត/សប្បុរសធម៌

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត