logo

ព្រៃចាក Bay Mau - “​ណាមបូខាងលិចខ្នាតតូច” នៅកណ្តាលក្រុង Hoi An

2025/9/11 | 11:53:40
(VOVWORLD) - ព្រៃចាក  Bay Mau - "ណាមបូខាងលិចខ្នាតតូច" នៅចំកណ្តាលក្រុងបុរាណ Hoi An បានលេចឡើងដូចជាផ្ទាំងគំនូរធម្មជាតិដ៏រស់រវើក ពណ៌ខៀវស្រងាត់ នៅក្បែរទន្លេទាំងបីគឺ ទន្លេ Hoai ទន្លេ Thu Bon និងទន្លេ De Vong។

Hoi An ជាបេតិកភណ្ឌវប្បធម៌ពិភពលោក មិនត្រឹមតែល្បីល្បាញដោយក្រុងបុរាណដ៏ស្ងប់ស្ងាត់ និងចង្កៀងគោមចែងចាំងពន្លឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលាក់បាំង "គ្រាប់ពេជ្របៃតង" ដ៏វិសេសវិសាលមួយ នោះគឺព្រៃចាក Bay Mau (ឬត្រូវបានស្គាល់ដល់ ជាតំបន់ទេសចរណ៍ព្រៃចាក Cam Thanh)។  

ដោយមានចំងាយប្រហែល ៤គីឡូម៉ែត្រ ពីកណ្តាលទីក្រុង កន្លែងនេះបានបើកចេញពិភពមួយដ៏ខុសប្លែកទាំងស្រុង។

ស្លឹកឈើនីមួយៗ ខ្យល់ត្រជាក់នៃព្រៃចាកបានលេចចេញ ដូចជាជ្រុងមួយនៃតំបន់ណាមបូខាងលិច បង្កើតជាផ្ទាំងគំនូធម្មជាតិដ៏រស់រវើក និងខៀវស្រងាត់។

ទេសភាពនៅទីនេះគឺមានលក្ខណៈធម្មជាតិ និងសាមញ្ញផង ហើយពោរពេញដោយកម្លាំងរស់ផង។

បើតាមអ្នកស្រុក ព្រៃចាក Cam Thanh ត្រូវបានបង្កើតឡើងតាំងពីប្រហែល ២០០ ឆ្នាំមុន។ ពេលនោះ ប្រជាជននៅតំបន់ណាមបូខាងលិចបានយកពូជដើមចាកមកដាំ។ ដោយមានសណ្ឋានដី ធនធានទឹក និងអាកាសធាតុអំណោយផល ដើមចាកបានរីកលូតលាស់យ៉ាងឆាប់រហ័ស បង្កើតបានជាព្រៃចាក ដ៏ធំល្វឹងល្វើយ លើផ្ទៃដីប្រហែល ៧ ហិចតា។ ឈ្មោះ "ព្រៃចាក Bay Mau " ត្រូវបានគេប្រើប្រាស់តាំងពីពេលនោះមក ទោះបីជាផ្ទៃដីរបស់ព្រៃចាក នេះកាន់តែរីកធំទូលាយជាងក៏ដោយ។

ជាពិសេស ព្រៃចាក Bay Mau មិនត្រឹមតែនាំមកនូវតម្លៃអេកូឡូស៊ីប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រទៀតផង ដោយធ្លាប់ជាមូលដ្ឋានបដិវត្តន៍ក្នុងសម័យតស៊ូប្រយុទ្ធប្រឆាំងនឹងពួកអាណានិគមនិយមបារាំង និងចក្រពត្តិអាមេរិក។

ដោយមានភូមិសាស្ត្រស្ងាត់កំបាំង និងម្លប់ឈើត្រយឹងត្រយៃ បណ្តោយយុទ្ធជនឈ្លបរបស់យើងត្រូវបានព្រៃចាក Bay Mau លាក់បាំការពារអស់រយៈពេលដ៏យូរ ធ្វើឱ្យខ្មាំងសត្រូវតក់ស្លុតជាច្រើនដង។

សព្វថ្ងៃនេះ ព្រៃចាក បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ  ដែលទាក់ទាញភ្ញៀវទេសចរណ៍ ដោយការជិះទូកលេង ឆ្លងកាត់ព្រៃចាក បរិយាកាសធម្មជាតិជ្រះថ្លា ជាមួយនឹងបទពិសោធន៍វប្បធម៌ក្នុងស្រុកដ៏វិសេសវិសាល។

ផ្កានិងផ្លែចាក់ គឺជាវត្ថុធាតុដើមសម្រាប់ប្រជាជនព្រៃចាក Bay Mau ច្នៃជាម្ហូបអាហារ ភេសជ្ជៈ និងផលិតផលពិសេស រួមចំណែកធ្វើឲ្យបទពិសោធន៍ទេសចរណ៍នៅទីនេះកាន់តែសម្បូរបែប។

ពេលវេលាដ៏ល្អសម្រាប់ធ្វើដំណើរកម្សាន្តនៅព្រៃចាក គឺនៅរដូវប្រាំងចាប់ពីខែមករា ដល់ខែកញ្ញា។ នៅពេលនេះ ក្រុង Hoi An ឈានចូលរដូវក្តៅ មានពន្លឺថ្ងៃច្រើន ប៉ុន្តែអាកាសធាតុនៅក្នុងព្រៃចាកគឺត្រជាក់ស្រួល ស្រស់ស្រាយ និងស្រណុកខ្លាំងណាស់។

ជាពិសេស ការសម្តែង "រាំទូកកញ្ជើ" បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ។

ក្រសែភ្នែកដ៏អន្ទះសារ របស់ភ្ញៀវទេសចរណ៍វ័យក្មេង នៅពេលទស្សនាការសម្តែង "រាំទូកកញ្ជើ" ដូចការសម្តែងសិល្បៈសៀកអញ្ចឹង។

ព្រៃចាក Bay Mau មិនត្រឹមតែជាកន្លែងសម្រាប់ចែវទូក និងរាំទូកកញ្ជើប៉ុណ្ណោះទេ។ វាជាកន្លែងដែលសម្រស់ធម្មជាតិ លាយបញ្ចូលជាមួយចិត្តសប្បុរសរបស់មនុស្ស។ រាល់ស្នាមញញឹម និងស្លឹកចាក គឺជាបំណែកតូចមួយដែលផ្គុះបង្កើតជាផ្ទាំងរូបភាពចម្រុះពណ៌នៃទឹកដី ដែលនៅទីនេះភ្ញៀវទេសចរអាចស្វែងរកភាពសុខសាន្ត និងទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត