logo

ព្រឹត្តការណ៍អបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu បាននាំមកនូវប្រាក់ចំណូលយ៉ាងច្រើនដល់វិស័យទេសចរណ៍ Dien Bien

2024/5/9 | 11:10:04
(VOVWORLD) - មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dien Bien នាថ្ងៃទី ៩ ឧសភានេះបានឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៧ ឧសភា ខេត្ត Dien Bien បានស្វាគមន៍ភ្ញៀវទេសចរជាង ១ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៤ ពាន់ ៨ រយនាក់។ 

ចំណូលសរុបពីសកម្មភាពទេសចរណ៍ឈានដល់ជិត ១.៩០០ពាន់លានដុង (៧៤,៦លានដុល្លារអាមេរិក)។ ក្នុងអំឡុងពេលថ្ងៃកំពូលនៃការរៀបចំសកម្មភាពរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu សារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu និងកេរដំណែលប្រវត្តិសាស្ត្រនានានៅ Dien Bien Phu ទទួលភ្ញៀវទស្សនារាប់ពាន់អ្នកក្នុងមួយថ្ងៃ។ គណៈកម្មាធិការគ្រប់គ្រងកេរដំណែលខេត្ត Dien Bien និងសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu បានប្រមូលផ្តុំកម្លាំងទាំងអស់ ដើម្បីបម្រើតម្រូវការទេសចរណ៍អតិបរមារបស់ភ្ញៀវទេសចរ។ លើសពីនេះ ការអនុវត្តព្យុហយាត្រាយោធា និងសកម្មភាពព្យុហយាត្រាត្រៀមរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu បានបង្កើតភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់។

នៅឆ្នាំ ២០២៣ ខេត្ត Dien Bien បានទទួលភ្ញៀវទេសចរណ៍ ១ លាននាក់ជាលើកដំបូង។ ក្នុងឆ្នាំ ២០២៤ ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះនៃឆ្នាំទេសចរណ៍ជាតិ និងខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ខេត្តបានខិតខំទទួលភ្ញៀវទេសចរណ៍ចំនួន ១,៣ លាននាក់ ជាមួយនឹងចំណូលសរុបប៉ាន់ស្មានប្រមាណ ២.២០០ ពាន់លានដុង (៩០ ពាន់ដុល្លារ)។ ដោយបានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ១ លាននាក់ ក្នុងស្រុកនឹងមានឱកាសដ៏អស្ចារ្យដើម្បីលើសពីគោលដៅខាងលើចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំនេះ ជាមួយនឹងព្រឹត្តិការណ៍ជាច្រើននៃឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤៕

TAG
VOV/VOVworld/ព្រឹត្តការណ៍/៧០/ជ័យជំនះ Dien Bien Phu

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត