logo

ព្រិលទឹកកក់ធ្លាក់នៅលើកំពូលភ្នំ Fansipan ខេត្ត Lao Cai

2019/1/17 | 10:42:00
(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែមករា តំបន់កំពូលភ្នំ Fansipan ទីរួមខេត្ត Sapa ខេត្ត Lao Cai ភាគខាងជើងវៀតណាម ត្រូវបានគ្របដណ្ដប់ដោយព្រិលទឹកកកសស្ងាចមួយ ស្រទាប់ដោយមានកម្រាស់ប្រមាណ៧ មីល្លីម៉ែត្រ។
ព្រិលទឹកកកធ្លាក់យ៉ាងបន្តិចបន្តួច។
ព្រិលទឹកកកកើតមានឡើងចាប់តាំងពីពេលព្រលឹមរហូតដល់វេលា ម៉ោង៩ព្រឹក។
សីតុណ្ហភាពនាវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ ខែមករា នៅលើកំពូលភ្នំ Fansipan គឺ២,៥អង្សារ C។
ប្រសិនបើសីតុណ្ហភាពបន្តធ្លាក់ចុះទាបយ៉ាងដូច្នេះ ភ្ញៀវទេសចរ នឹងបន្តបានគយគន់បាតុភូតព្រិលទឹកកកគួរអោយចាប់អារម្មណ៍នៅលើកំពូលភ្នំ Fansipan នាពេលព្រលឹម។
Fansipan ជាភ្នំខ្ពស់បំផុតនៅតំបន់ឥណ្ឌូចិន ហេតុនេះហើយត្រូវបានគេ ប្រសិទ្ធនាមថា “ដំបូលផ្ទះឥណ្ឌូចិន” ដោយមានកំពស់ចំនួន៣១៤៣ម៉ែត្រ។ ភ្នំនេះ ចំណុះជួរភ្នំ Hoang Lien Son ដែលមានចម្ងាយចំនួន៩គីឡូម៉ែត្រពីទីរួមខេត្ត Sapa។
នេះជាទីកន្លែងដែលភ្ញៀវទេសចរអាចគយគន់បាតុភូតព្រិលទឹកកក កម្រមាននៅប្រទេសត្រូពិចខ្យល់មូសុងមួយនារដូវរងា៕


TAG
VOV/VOVworld/Fansipan/វៀតណាម/ព្រិលទឹកកក/ភ្នំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត