logo

ភ្ញាក់ផ្អើលជាមួយនឹងភាពស្រស់ស្អាតនៃរដូវទឹកឡើងនៅលើស្រែកាំជណ្ដើរនៅខេត្ត Lao Cai

2025/6/26 | 14:14:17
(VOVWORLD) - រដូវទឹកឡើងនៅលើវាលស្រែកាំជណ្ដើរនៅខេត្ត Lao Cai បានបង្កើតឡើងទេសភាពដ៏ស្រស់ស្អាតដូចគំនូរមួយផ្ទាំង ទាក់ទាញភ្ញៀវទេសចរ និងជាសញ្ញានៃការចាប់ផ្ដើមរដូវសាបព្រួសថ្មីរបស់ប្រជាជននៅតំបន់ខ្ពង់រាបនេះ។
បន្ទាប់ពីភ្លៀងដើមរដូវ នៅលើតំបន់ខ្ពង់រាបពណ៌ស Bac Ha (ខេត្ត Lao Cai) លំហូរទឹកត្រជាក់ពីទឹកជ្រោះចាប់ផ្តើមហូរមក បំពេញវាលស្រែកាំជណ្ដើរពីស្រទាប់មួយទៅស្រទាប់មួយទៀត។
រដូវទឹកឡើងមកដល់ ជាសញ្ញានៃការចាប់ផ្ដើមរដូវដាំដុះដំណាំថ្មីដ៏មមាញឹកនៅតំបន់ភ្នំនេះ។
វាលស្រែកាំជណ្ដើរត្រូវបានគ្របដណ្ដប់ដោយផ្ទៃទឹកស្រស់ថ្លា ឆ្លុះបញ្ចាំងពន្លឺថ្ងៃ បង្កើតជាផ្ទាំងគំនូរធម្មជាតិដ៏អស្ចារ្យ ដែលធ្វើឱ្យអ្នកណាម្នាក់បានឃើញវាក៏មានការភ្ញាក់ផ្អើល។
ចាប់ពីខែឧសភា ដល់ខែមិថុនា ជារៀងរាល់ឆ្នាំ ពេលដែលមានភ្លៀងរដូវក្តៅដំបូងធ្លាក់ចុះ ក៏ជាពេលដែលទឹកហូរមកស្រោចស្រពលើវាលស្រែដែលកំពុងរីងស្ងួតហួតហែង។
នៅតំបន់ភ្នំភាគពាយ័ព្យ ក្នុងនោះមានស្រុក Bac Ha ប្រជាជនដាំដំណាំស្រូវតែមួយរដូវក្នុងមួយឆ្នាំប៉ុណ្ណោះ ដោយសារអាកាសធាតុត្រជាក់ និងធនធានទឹកមានកម្រិត។ ដូច្នេះហើយ រដូវទឹកឡើង មិនត្រឹមតែជាពេលវេលាដ៏សំខាន់សម្រាប់ការធ្វើផលិតកម្មកសិកម្មប៉ុណ្ណោះទេ ថែមទាំងនាំមកនូវភាពស្រស់ស្អាតប្លែកពីគេសម្រាប់ព្រៃភ្នំភាគពាយ័ព្យទៀតផង។
ខុសពីពណ៌មាសត្រចះត្រចង់នៃរដូវស្រូវទុំ រដូវទឹកឡើងមានពណ៌ស្ងប់ស្ងាត់មួយ ប៉ុន្តែនៅតែមានភាពមនោរម្យនិងទាក់ទាញ សម្បូរទៅដោយអត្តសញ្ញាណនៃភូមិភាគពាយ័ព្យ។
សម្រាប់បងប្អូនជនជាតិ Mong, Tay និងជនជាតិជាច្រើនទៀតដែលរស់នៅតំបន់ខ្ពង់រាប Bac Ha នេះគឺជាពេលវេលាដ៏មមាញឹក ប៉ុន្តែមានក្ដីសោមនស្សរីករាយបំផុត។ ហ្វូងក្របីឧស្សាហ៍ភ្ជួររាស់ដីនៅលើវាលស្រែកាំជណ្ដើរ ជាកន្លែងដែលម៉ាស៊ីនទំនើបពិបាកទៅដល់។
មនុស្សគ្រប់ៗគ្នា សុទ្ធតែចេញទៅស្រែ។ អ្នកខ្លះលើកភ្លឺទំនប់ ខ្លះសាបព្រួស ខ្លះសម្អាតស្មៅ... សូរសំឡេងសើចលាយឡំនឹងសំឡេងទឹកហូរ សំឡេងក្របីដើរលើភក់ បង្កើតជាបទភ្លេងពលកម្មដ៏សាមញ្ញ និងកក់ក្តៅនៅភូមិភាគពាយ័ព្យ។
ពូជស្រូវអតិផលជាច្រើនប្រភេទ មិនត្រឹមតែផ្ដល់ទិន្នផលខ្ពស់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវអង្ករប្រកបដោយគុណភាព ឈ្ងុយឆ្ងាញ់ ជួយប្រជាជននៅតំបន់ខ្ពង់រាបមានស្បៀងអាហារគ្រប់គ្រាន់។
ទេសភាពនៃរដូវទឹកឡើងនៅ Bac Ha រំលេចឡើងដូចផ្ទាំងគំនូរមួយ ទាក់ទាញភ្ញៀវទេសចរនិងជាសញ្ញានៃការចាប់ផ្ដើមរដូវដាំដុះដំណាំថ្មីរបស់ប្រជាជននៅតំបន់ខ្ពង់រាប។
ត្រឹមតែពេលអ្នកដើរមកទីនេះ ឈរកណ្តាលវាលស្រែដ៏ធំល្វឹងល្វើយគយគន់វាលស្រែកាំជណ្ដើរដែលឆ្លុះបញ្ចាំងពីផ្ទៃមេឃ ពពក និងពន្លឺថ្ងៃ ស្រូបក្លិនភក់ក្លិនស្មៅថ្មី... ទើបអ្នកពិតជាអាចទទួលអារម្មណ៍ពីសម្រស់ដ៏រស់រវើក និងអស្ចារ្យនៃទឹកដីនេះ។

TAG
VOV/VOVworld/ភាគពាយ័ព្យ/រដូវទឹកឡើង/វាលស្រែ/វៀតណាម/ជនជាតិភាគតិច/ភ្នំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត