logo

ភ្ញៀវទេសចរជាង ៦ ម៉ឺននាក់បានចូលរួមពិធីបុណ្យតែអន្តរជាតិនៅដាឡាត់

2025/12/8 | 10:28:52
(VOVWORLD) - នៅយប់ថ្ងៃទី ៧ ខែធ្នូ នៅខេត្ត ឡាំដុង ពិធីបុណ្យតែអន្តរជាតិឆ្នាំ ២០២៥ បាន ប្រារព្ធពិធីបិទ ក្រោយរយៈពេលមួយខែប្រព្រឹត្តទៅនៅ ដាឡាត់ និងបាវឡុក។
រូបភាពនៃពិធីបើកពិធីបុណ្យតែអន្តរជាតិឆ្នាំ២០២៥។ (រូបថត៖ VOV)
យោងតាមគណៈកម្មការរៀបចំ ក្នុងរយៈពេលជិតមួយខែ សកម្មភាពនានាក្នុងពិធីបុណ្យនេះបានទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងស្រុក និងអន្តរជាតិជិត ៦ ម៉ឺននាក់។ ជាពិសេស ពិធីបុណ្យនេះបានបន្សល់ទុកនូវសញ្ញា សម្គាល់វប្បធម៌ដ៏វិសេសវិសាលនិងសម្បូរទៅដោយអត្តសញ្ញាណជាច្រើន ដូចជា៖ ការបង្កើតកំណត់ត្រារបស់សិប្បការិនីឆុងតែចំនួន ១១១១ នាក់ ដែលសម្តែងពិធី ថ្វាយតែនៅកណ្តាលទួលតែ បាវឡុក; រោងចក្រតែបុរាណក្នុងឆ្នាំ ១៩២៧ នៅ បាវឡុក បើកទ្វារស្វាគមន៍ភ្ញៀវ ដែលនាំមកនូវដំណើររុករកបេតិកភណ្ឌជាងមួយសតវត្សរ៍នៃ ឧស្សាហកម្មតែវៀតណាម; ការដាក់តាំងបង្ហាញដើមតែបុរាណចំនួន ១០០០ ដើម; តំបន់វប្បធម៌តែអន្តរជាតិ ដែលឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌តែរបស់ប្រទេស វៀតណាម ចិន ជប៉ុន បារាំង ស្រីលង្កា តៃវ៉ាន់ (ចិន)... ជាដើម។
ពិធីបុណ្យនេះបានបិទបញ្ចប់ជាមួយនឹងកម្មវិធីសិល្បៈដ៏វិសេសវិសាល ដែលបាន បង្កើតឡើងវិញនូវដំណើរដ៏គួរឲ្យចាប់អារម្មណ៍ ចាប់ពីពិធីថ្វាយតែដ៏ឧឡារិក កិច្ចខិតខំ ប្រឹងប្រែងដើម្បីតភ្ជាប់វប្បធម៌ ការទូត សេដ្ឋកិច្ច រហូតដល់ភាពច្នៃប្រឌិតរបស់យុវវ័យ និងបរិយាកាសអន្តរជាតិដ៏រស់រវើក៕
TAG
VOV/VOVworld/ពិធីបុណ្យ/តែ/វៀតណាម/វប្បធម៌

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត