logo

ភាពជោគជ័យនៃពិព័រណ៍និទាឃរដូវគឺជាសក្ខីភាពនៃកម្លាំងផ្ទៃក្នុងរបស់ប្រទេសជាតិ

2026/2/14 | 07:33:05

(VOVWORLD) - ក្រោយរយៈពេល ១២ ថ្ងៃ ប្រព្រឹត្តទៅ (ថ្ងៃទី ២-១៣ ខែកុម្ភៈ) ពិព័រណ៍និទាឃរដូវលើកដំបូងឆ្នាំ២០២៦ បានបិទបញ្ចប់កាលពី
យប់ថ្ងៃទី ១៣ ខែកុម្ភៈ នៅឯមជ្ឈមណ្ឌលពិព័រណ៍វៀតណាមក្នុងទីក្រុងហាណូយ។ ដោយមានស្តង់ជាង ៣០០០ និងផលិតផល និងទំនិញដ៏ប្រណិតរបស់វៀតណាមរាប់ម៉ឺនមុខ ពិព័រណ៍នេះបានបង្កើតឡើងពិធីបុណ្យនិទាឃរដូវដ៏រីករាយ។ 

ការសម្ដែងសិល្បៈនៅពិធីបិទពិព័រណ៍និទាឃរដូវលើកដំបូងឆ្នាំ២០២៦។ (រូបថត៖ VOV)

មានអ្នកទស្សនាជាង ៥០ ម៉ឺននាក់ ហើយប្រាក់ចំណូលពីការលក់ដោយផ្ទាល់សរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១១,៥ លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខា។

អញ្ជើញថ្លែងនៅក្នុងពិធីបិទ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានបញ្ជាក់ថា ភាពជោគជ័យនៃពិព័រណ៍ គឺស្ថិតនៅក្នុងការតភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការ ការតភ្ជាប់អាជីវកម្មជាមួយអាជីវកម្ម និងការតភ្ជាប់អ្នកប្រើប្រាស់ជាមួយអ្នកផលិត និងអាជីវករ។ ពិព័រណ៍គឺជាសក្ខីភាពនៃកម្លាំងផ្ទៃក្នុងរបស់ប្រទេសជាតិ ជាកម្លាំងនៃជំនឿជាក់ ស្មារតីសាមគ្គីភាព និងសេចក្តីប្រាថ្នាឈានទៅមុខដោយខ្លួនទីពឹងខ្លួនរបស់ប្រជាជាតិទាំងមូលផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញថ្លែងនៅក្នុងពិធីបិទ។ (រូបថត៖ VOV)

“ពិព័រណ៍នេះគឺកាណាល់ដ៏មានប្រសិទ្ធភាពមួយសម្រាប់ជំរុញការប្រើប្រាស់ក្នុងស្រុក ជាកម្លាំងចលករដ៏សំខាន់មួយនៃកំណើន; ជាស្ពានដ៏សកម្មដែលតភ្ជាប់ពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ; ជាសក្ខីភាពនៃការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា សេចក្តីប្រាថ្នា “ឈានទៅរកកំពស់ថ្មី” និង “ការគ្របដណ្តប់” នៃទំនិញនិងម៉ាកយីហោវៀតណាមលើទូទាំងពិភពលោក។ ភាពជោគជ័យនៃពិព័រណ៍នេះបានបញ្ជាក់ពីការស្វាគមន៍ មោទនភាព និងអាទិភាពដាច់ខាតរបស់អ្នកប្រើប្រាស់ក្នុងស្រុក និងអន្តរជាតិចំពោះផលិតផលជាតិដែលមានគុណភាពលេចធ្លោ ការរចនាបែបទំនើប ក៏ដូចជាសមាមាត្របញ្ញាខ្ពស់”។

ដើម្បីបង្កើនប្រសិទ្ធភាពនៃពិព័រណ៍ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មផ្តោតលើការកសាងយុទ្ធសាស្ត្រដើម្បីអនុវត្តន៍ចលនា "ប្រជាជនវៀតណាមផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញវៀតណាម" ដែលផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកប្រើប្រាស់ពី "ការផ្តល់អាទិភាព" ទៅជា "ការទុកចិត្តស្រឡាញ់" និង "មោទនភាព" នៅពេលប្រើប្រាស់ទំនិញវៀតណាម។

ចំពោះសហគមន៍ធុរកិច្ច លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យដើរឈានមុខគេជានិច្ចក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល - ការផ្លាស់ប្តូរបៃតង; ប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយនិងទំនិញមានគុណភាពខ្សោយ៕

TAG
VOV/VOVworld/ភាពជោគជ័យ/ពិព័រណ៍/និទាឃរដូវ/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត