logo

ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង

2024/10/25 | 08:26:56
(VOVWORLD) -  Cu Da គឺជាភូមិបុរាណមួយក្នុងចំណោមភូមិបុរាណដែលនៅសេសសល់នៃរដ្ឋធានីហាណូយ និងជាគោលដៅគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចង់ស្វែងយល់អំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្ដភាគខាងជើង។

ស្ថិតនៅតាមមាត់ទន្លេ Nhue មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីភាគខាងលិចនៃមជ្ឈមណ្ឌលទីក្រុងហាណូយ ភូមិ Cu Da ចំណុះឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយ ពោរពេញទៅដោយសញ្ញាសម្គាល់នៃជនបទវៀតណាមភាគខាងជើង ជាមួយនឹងសាលាភូមិ ខ្លោងទ្វារភូមិ ដើមពោធិ៍ ជាពិសេសស្ថាបត្យកម្មបែបបុរមបុរាណ។ (រូបថត៖ Khanh Long/VNP)
យោងតាមឯកសារប្រវត្តិសាស្ត្រ ភូមិ Cu Da ត្រូវបានបង្កើតឡើងកាលពី ៤ សតវត្សមុន ដោយព្រះអង្គម្ចាស់ក្នុងរាជវង្សត្រកូលស្ដេចក្រាញ់ Trinh។ រូបថត៖ Kinhtedothi.vn
សាលាភូមិ Cu Da គឺជាទីកន្លែងដ៏ល្បីល្បាញមួយដែលមានសម្រស់ដ៏បុរមបុរាណ និងសាមញ្ញ។ (រូបថត៖ Van Chi/TTXVN)
វត្ត Cu Da ត្រូវបានគេទទួលស្គាល់ជាកេរ្តិ៍ដំណែលជាតិក្នុងឆ្នាំ ២០០០ ហើយបានឆ្លងកាត់ការជួសជុលជាច្រើនលើកច្រើនសារ។ (រូបថត៖ Van Chi/TTXVN)
នៅភូមិ Cu Da មនុស្សម្នានឹងមានអារម្មណ៍ហាក់ដូចជាពេលវេលាកំពុងឈប់ ជាមួយនឹងស្លាកស្នាមបុរមបុរាណគួរឱ្យចាប់អារម្មណ៍។ (រូបថត៖ VOV)
ជីវភាពប្រព្រឹត្តទៅដោយសុខសាន្តត្រាណជារៀងរាល់ថ្ងៃនៅភូមិ Cu Da។ (រូបថត៖ daidoanket.vn)
ភូមិ Cu Da មានលំហវប្បធម៌ពិសេសមួយ ជាមួយនឹងផ្ទះបុរាណរាប់រយខ្នង ប៉ុន្តែបច្ចុប្បន្នមានតែផ្ទះបុរាណប្រហែល ៥០ ខ្នង ប៉ុណ្ណោះដែលនៅតែរក្សាដដែលនូវស្ថាបត្យកម្មផ្ទះវៀតណាមតំបន់ដីសណ្ដខាងជើង។ (រូបថត៖ Khanh Long/VNP)
ផ្ទះនៅទីនេះមានលក្ខណៈប្រពៃណីសាមញ្ញនៃភូមិភាគខាងជើង ដែលលាយឡំប្រកបដោយភាពសុខដុមរមនាជាមួយនឹងលក្ខណៈបុរមបុរាណនៃស្ថាបត្យកម្មបារាំង។ (រូបថត៖ Khanh Long/VNP)
ជញ្ជាំងឥដ្ឋជាមួយនឹងបង្អួចពណ៌ខៀវ ត្រូវបានឆ្លាក់លំនាំតាមស្ថាបត្យកម្មអាស៊ី។ (រូបថត៖ Van Chi/TTXVN)
របៀបឆ្លាក់លំនាំតាមស្ថាបត្យកម្មបារាំង លាយឡំជាមួយក្បូរក្បាច់រចនាអំពីភូមិវៀតណាម បង្ហាញពីបាតដៃដ៏ប៉ិនប្រសប់របស់សិប្បករបុរាណនៅភូមិ Cu Da។
ផ្ទះទាំងនេះត្រូវបានរចនាតាមរចនាប័ទ្មស្ថាបត្យកម្មពិសេសនៃតំបន់ដីសណ្ដភាគខាងជើង ដែលជាផ្ទះ ៣ ល្វែង ៥ ល្វែង ដំបូលប្រក់ក្បឿង។ រូបថត៖ Kinhtedothi.vn
ខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារភូមិដ៏តិចតួចដែលនៅសេសសល់ក្នុងភូមិបុរាណ Cu Da។ រូបថត៖ Khanh Long/VNP
ពេលនិយាយអំពីភូមិ Cu Da គឺនឹកឃើញភ្លាមដល់របរធ្វើមីសួរប្រពៃណី។ រូបថត៖ Van Chi/TTXVN
ភូមិ Cu Da ក៏ល្បីល្បាញដោយមុខរបរធ្វើទឹកស៊ីអ៊ីវប្រពៃណី ដែលផលិតតាមគំរូគ្រួសារ។
រូបថត៖ Ba Hoat/hanoimoi.vn
TAG
VOV/VOVworld/Cu Da/ភូមិ/វៀតណាម/ជនបទ/បុរាណ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត