ស្ថិតនៅទីរួមខែត្រSon Tay និងនៅចម្ងាយពីមជ្ឈមណ្ឌលទីក្រុងហាណូយ
ជាង៤០គីឡូមែត្រភូមិបុរាណDuong Lamជាអាស័យដ្ឋាន១ក្នុងចំណោម
អាស័យដ្ឋានដែលទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករមកទស្សនាក្នុង
ប៉ុន្មានថ្ងៃចុងសប្តាហ៍។
![]() |
| ផ្ទះប្រពៃណី១នៅភូមិDuong Lam(Internet) |
នៅភូមិDuong Lamសព្វថ្ងៃនេះមានផ្ទះប្រពៃណី១ពាន់ខ្នង។ពេលទៅទស្សនា
ភូមិបុរាណDuong Lam ភ្ញៀវទេសចរជានិច្ចកាលមកដល់ផ្ទះនៅរបស់លោក
Huyen លោកLe និងលោកHung។នេះជាបណ្តាផ្ទះបុរាណស្អាតបំផុតនៅ ភូមិ
Mong Phu។ប្រការគួរឲ្យចាមអារម្មណ៍ពេលមកដល់ទីនេះគឺម្ចាស់ផ្ទះនឹង
ឧទ្ទេសនាមអំពីផ្ទះរបស់ខ្លួនជាមួយភ្ញៀវទេសចរ។ក្បែរ ភូមិ Mong Phuគឺភូមិ
Dong Sang។នៅភូមិនេះមានផ្ទះបុរាណប្រមាណ១០ខ្នងដែលនៅរក្សាដ៍ដែល
ស្ថាបត្យកម្មបុរាណស្ទើតែទាំងអស់។អ្នកមគ្គុទេសគណះកម្មការគ្រប់គ្រងភូមិ
បុរាណDuong Lam Nguyen Thi Thu Hoai ឲ្យដឹងថា:” ការរួមផ្សំនៃផ្ទះទាំងឡាយ
នៅ ភូមិDuong Lamមានចំណុចដូចគ្នា។ការរួមផ្សំសំខាន់នៃផ្ទះ គឺជួរជើងសរសរ
និងផ្ទះត្រូវបានចែកជាល្វែងខុសពីគ្នា។ផ្ទះធំមានល្វែងចំនួន៥ឬ៧ “។
ពេលមកដល់ភូមិបុរាណDuong Lamភ្ញៀវទេសចរត្រូវបានទៅទស្សនាវត្តMia
សាលាភូមិMong Phuនិងស្វែងយល់អំពីរបរសិប្បកម្មនិងរបរប្រពៃណីនៅទីនេះ
ទៀតផង។លោកស្រី Le Thi Kim Nhung អ្នកភូមិDuong Lam១រូបឲ្យដឹងថា:”ភូមិរបរ
មានផលិតផលល្បីឈ្មោះជាច្រើនណាស់។នោះគឺរបរធ្វើនំស្កគ្រាប់ឬរបរប្រពៃណី
ដូចជារបរឈើច្រុងជាដើម”។
![]() |
| វត្ត Mia នៅភូមិបុរាណDuong Lam(Internet) |
ក្រៅពីផលិតផលល្បីឈ្មោះបណ្តាម្ហូបអាហារកែច្នៃដោយអ្នកភូមិគឺជក់ចិត្តណាស់។
បងស្រី Aiko ជនស្ម័គ្រចិត្ត១រូបមកពីជប៉ុនចូលចិត្តម្ហូបអាហារនៅទីនេះ។ បងស្រីចែក
រំលែកថា: “ ទិដ្ឋភាពនៅ DuongLamគឺស្អាតណាស់។នៅទីនេះមានផ្ទះបុរាណផ្ទះប្រពៃ
ណីជាច្រើន។អាស្រ័យ ដោយចំនេះដឹងខាងវប្បធម៏និងទំនៀមទំលាប់អំពីភូមិរបស់
ខ្លួនអ្នកភូមិអាចណេនាំឲ្យភ្ញៀវទេសរដ៍ល្អ។ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ
ម្ហូបអាហាររបស់DuongLam ។ពិសេសគឺស្កគ្រាប់សណ្តែកដីល្ង“។
មកដល់ទីនេះភ្ញៀវទេសចរអាចដើរថ្មើជើងឬជិះកង់ដើម្បីរកឃើញបណ្តាផ្លូវឬផ្ទះ
បុរាណដោយមានការទទួលកកក្តៅរបស់អ្នក DuongLam។១ថ្ងៃទៅទស្សនារកឃើញ
ភូមិបុរាណនេះនឹងផ្តល់មកចំណាប់អារម្មណ៍ខុសពីគ្នាឲ្យភ្ញៀវទេសរជាពិតប្រាកដ៕








