(VOVWORLD) - ភូមិផ្កា Sa Dec - ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិចវៀតណាម បានចូល រដូវផ្កាបុណ្យតេត ជាមួយនឹងពណ៌ស្រស់
ឆើតឆាយ និងបរិយាកាសសប្បាយអ៊ូអរ ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន។
![]() |
| ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសនិទាឃរដូវ បានគ្របដណ្ដប់លើភូមិផ្កា Sa Dec (ខេត្ត Dong Thap)។ ខុសពីរយៈពេលដ៏មមាញឹកជិតបុណ្យតេត ដំណាក់កាលដើមនៃរដូវផ្កាបុណ្យតេតនៅ Sa Dec មានសម្រស់ដ៏ទន់ភ្លន់ជាង។ |
![]() |
| ផ្កាមិនទាន់រីកពេញចំការនៅឡើយទេ ប៉ុន្តែសម្រស់ផ្កាក៏គ្រប់គ្រាន់ហើយដើម្បីធ្វើឱ្យតំបន់នេះភ្លឺចែងចាំង។ |
![]() |
| ដំណាក់កាលដើមនៃរដូវផ្កាបុណ្យតេត ក៏ជារយៈពេលដែលអ្នកដាំផ្កាចាប់ផ្តើមជាប់រវល់ផងដែរ។ ជារៀងរាល់ថ្ងៃនៅក្នុងសួនផ្កា ពួកគេសុទ្ធតែជាប់រវល់ជាមួយនឹងកាលវិភាគនៃការថែទាំ ដាក់ជី ស្រោចស្រពទឹក និងបង្ការកំចាត់សត្វល្អិត ដើម្បីធានាថាផ្ការីកទាន់ពេលវេលា។ |
![]() |
| រូបភាពនៃទង់ជាតិក្រហមផ្កាយមាស និងបេះដូងដែលបង្កើតឡើងពីផើងផ្កា Sa Dec ត្រូវបានដាក់នៅមជ្ឈមណ្ឌលភូមិផ្កា។ |
![]() |
| ទោះបីជាមិនទាន់ដល់រយៈពេលលក់ដ៏មមាញឹកបំផុតក៏ដោយ ប៉ុន្តែបរិយាកាសនៃរដូវប្រមូលផល បានលេចចេញយ៉ាងច្បាស់នៅលើមុខកសិករម្នាក់ៗ។ |
![]() |
| កសិករនៅ Sa Dec ជាប់រវល់នឹងការថែទាំផ្កា ត្រៀមរៀបចំសម្រាប់រដូវផ្កាបុណ្យតេត។ |
![]() |
| តាមការគ្រោងទុក បរិមាណផ្កាដែលត្រូវបានផ្គត់ផ្គង់ដល់ទីផ្សារក្នុងបុណ្យតេតឆ្នាំ ២០២៦ នឹងមានប្រមាណពី ១,៣ - ១,៤ លានកន្ត្រកផ្កាតាំងលម្អ ដែលភាគច្រើនជាផ្កាគ្រីសានគ្រប់ប្រភេទ។ |
![]() |
| បច្ចុប្បន្ន ភូមិផ្កា Sa Dec មានប្រជាជនជាង ៤០០០ គ្រួសារដែលផលិតផ្កា និងរុក្ខជាតិតាំងលម្អ ដោយមានផ្ទៃដីជិត ១,០០០ ហិកតា។ |
![]() |
![]() |
| "ឥឡូវនេះជាដំណាក់កាលសំខាន់បំផុត។ ផ្កាត្រូវតែមានរូបរាងស្អាត ពន្លកស្មើៗគ្នា និងពណ៌ត្រឹមត្រូវ។ បើមានកំហុសតែពីរបីថ្ងៃ ក៏បាត់រដូវបុណ្យតេតដែរ”។ ម្ចាស់សួនផ្កាម្នាក់បានចែករំលែកយ៉ាងដូច្នេះ។ |
![]() |
| ភ្ញៀវទេសចរជាច្រើនបានជ្រើសរើសទៅទស្សនាភូមិផ្កា Sa Dec នៅដើមរដូវ។ បើប្រៀបធៀបទៅនឹងរដូវមមាញឹកនៅចុងឆ្នាំ ចំនួនភ្ញៀវទេសចរនៅពេលនេះគឺល្មមៗ មិនមានមនុស្សច្រើនពេកទេ។ |
![]() |
| ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍នៅក្បែរបេះដូង Sa Dec។ |
![]() |
![]() |
| ក្រុមយុវជន ក្រុមគ្រួសារ និងភ្ញៀវទេសចរមកពីទីក្រុងហូជីមិញ និងខេត្តជិតខាងដើរលេងកម្សាន្ត ថតរូប និងរីករាយនឹងបរិយាកាសនិទាឃរដូវដែលកំពុងរីកសាយភាយជាបណ្ដើរៗ។ |
![]() |








