logo

ភូមិ Bao Dap មានភាពអ៊ូអរក្នុងឱកាសបុណ្យសែន​ព្រះខែ

2025/9/27 | 08:25:26
(VOVWORLD) - ជារៀងរាល់ថ្ងៃពេញបូណ៌មី ខែទី ៨ តាម ច័ន្ទគតិ ភូមិ Bao Dap (ខេត្ត Ninh Binh) បែជាមានភាពអ៊ូអរ ដោយផលិតចង្កៀងផ្កាយរាប់សែន ដោយបន្តសិប្បកម្មប្រពៃណីដែលមានអាយុកាលរាប់រយឆ្នាំ។

ដោយមានសម្ងាយប្រហែល ១០ គីឡូម៉ែត្រពីកណ្តាលសង្កាត់ Nam Dinh ភូមិ Bao Dap (សង្កាត់ Hong Quang ខេត្ត Ninh Binh) តាំងពីយូរមកហើយត្រូវបានស្គាល់ដល់ជាមួយសិប្បកម្មប្រពៃណីធ្វើចង្កៀងផ្កាយ។ ភូមិនេះ មានប្រជាជនប្រមាណ ១០០០ គ្រួសារ ដែលភាគច្រើនជាអ្នកកាន់សាសនាកាតូលិក។ ឆ្លងកាត់ជំនាន់ជាច្រើន ទីកន្លែងនេះនៅតែរក្សាបាននូវសិប្បកម្មប្រពៃណីដែលបានផ្សារភ្ជាប់ជាមួយនឹងកុមារភាពរបស់ប្រជាជនវៀតណាមជាច្រើនជំនាន់។

តាមការប៉ាន់ប្រមាណថា បច្ចុប្បន្ននេះ មានគ្រួសារប្រមាណ ៣០០គ្រួ ដែលប្រកបមុខរបរនេះ ដោយនាំយកផលិតផលរាប់សែនមកកាន់ទីផ្សារជារៀងរាល់ឆ្នាំ។

ពីចង្កៀងផ្កាយតូចៗ ដែលមានទំហំត្រឹមតែ ១៥-២០សង់ទីម៉ែត្រ រហូតដល់ចង្កៀងផ្កាយខ្នាតធំដែលមានអង្កត់ផ្ចិតប្រហែល ១ម៉ែត្រ ផលិតផលរបស់ភូមិ Bao Dap មិនត្រឹមតែគ្របដណ្តប់លើបណ្តាខេត្តភាគខាងជើងប៉ុណ្ណោះទេ ថែមទាំងត្រូវបានបញ្ជាទិញនិងដឹកជញ្ជូនទៅកាន់ទីក្រុងហូជីមិញទៀតផង។

ចាប់ពីដើមខែទី ៦ និងទី ៧ តាមច័ន្ទគតិ ភូមិទាំងមូលបានឈានចូលរដូវកាលផលិតកម្ម។ គ្រប់ផ្លូវនិងគ្រប់ច្រកល្ហក ពោរពេញទៅដោយពណ៌ចម្រុះនៃសន្លឹកនីឡុង សំឡេងពុះឫស្សី និងសម្លេងសើចដ៏អ៊ូអរ ទាំងយប់ទាំងថ្ងៃ។

ទីធ្លា សំយ៉ាបផ្ទះ និងសូម្បីតែដីទំនេរនៅតាមដងផ្លូវ សុទ្ធតែក្លាយទៅជារោងជាងសិប្បកម្ម។

បន្ទះឫស្សីត្រូវបានដាក់ហាលថ្ងៃ គ្រោង ស៊ុមផ្កាយនីមួយៗត្រូវបានតម្រៀបជាជួរវែង។

ដើម្បីធ្វើចង្កៀងផ្កាយមួយ សិប្បករត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។

គ្រោងផ្កាយត្រូវបានបត់ពត់យ៉ាងផ្ចិតផ្ចង់ទៅជារាងផ្កាយប្រាំជ្រុង រួចហើយចងភ្ជាប់ដោយដែកបន្ទះស្ដើង។ បន្ទាប់មក ក្រដាសនីឡុងចម្រុះពណ៌ត្រូវបានបិទយ៉ាងប៉ិនប្រសប់ និងតឹងរាបស្មើ ដើម្បីឲ្យពន្លឺភ្លើងទៀនអាចឆ្លងកាត់យ៉ាងភ្លឺផ្លេក។

ជាចុងក្រោយ ចង្កៀងត្រូវបានភ្ជាប់ជាមួយដងកាន់ ខ្សែយូរ និងជើងទម្រតូចមួយសម្រាប់ដាក់ទៀន។ ថ្វីត្បិតតែការងារមិនស្មុគស្មាញខ្លាំងក៏ដោយ ក៏វាទាមទារភាពល្អិតល្អន់និងភាពអត់ធ្មត់ ជាពិសេសក្នុងដំណាក់កាលបិទភ្ជាប់និងតុបតែងក្រដាសនីឡុង។

អ្នកភូមិ Bao Dap បានចែករំលែកថា៖ “មុខរបរនេះបានផ្សារភ្ជាប់ជាមួយគ្រួសារខ្ញុំអស់រយៈពេលជាច្រើនជំនាន់មកហើយ។ ជារាងរាល់ឱកាសបុណ្យសំពះព្រះខែ គ្រួសារទាំងមូលបានរួមគ្នាផលិត។ ជាមធ្យម យើងធ្វើចង្កៀងគោមតូចៗប្រហែល ៣០០ ទៅ ៤០០ គ្រឿង អង្កត់ផ្ចិតប្រហែល ២០សង់ទីម៉ែត្រ ក្នុងមួយថ្ងៃ។ ចង្កៀងផ្កាយត្រូវបានឈ្មួញមកទិញក្នុងតម្លៃ ៥,០០០ ដុង៊គ្រឿង”។

“កាលខ្ញុំនៅក្មេង ខ្ញុំបានតាមឪពុកម្ដាយប្រកបមុខរបរនេះ ហើយបច្ចុប្បន្នកូនៗនិងចៅៗរបស់ខ្ញុំនៅតែបន្ត។ ខ្ញុំតែងតែសង្ឃឹមថា នឹងរក្សាបាននូវមុខរបរ ប្រពៃណីនេះ។ ចង្កៀងផ្កាយនីមួយៗមិនត្រឹមតែនាំមកនូវប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពទៀតផង ព្រោះវានាំយកព្រលឹងនៃពិធីបុណ្យសំពះព្រះខែរបស់វៀតណាមទៅកាន់កន្លែងជាច្រើន”។ លោកស្រី Lan អ្នកភូមិ Bao Dap បានចែករំលែកយ៉ាងដូច្នេះ។

បច្ចុប្បន្ននេះ ចង្កៀងផ្កាយ Bao Dap ត្រូវបានលក់នៅលើទីផ្សារក្នុងតម្លៃចាប់ពី ១០,០០០ ដុង/គោមតូច ដល់ ១៥០.០០០ ដុង/គោមធំ។ ដោយមានការរចនាចម្រុះ និងតម្លៃសមរម្យ ផលិតផលពីភូមិសិប្បកម្មនេះតែងតែត្រូវបានលក់ដាច់យ៉ាងខ្លាំង។

ទោះបីជាជីវិតសម័យទំនើបពោរពេញទៅដោយប្រដាប់ប្រដារក្មេងលេងឧស្សាហកម្មក៏ដោយ ក៏ភូមិ Bao Dap នៅតែឧស្សាហ៍ "រក្សាភ្លើង" នៃសិប្បកម្មដែលមានអាយុកាលរាប់រយឆ្នាំរបស់ខ្លួន។ ផ្កាយក្រដាសដែលបង្កើតឡើងដោយបាតដៃឧស្សាហ៍ព្យាយាមរបស់ប្រជាជននៅទីនេះ មិនត្រឹមតែបំភ្លឺរាត្រីពិធីបុណ្យសំពះព្រះខែប៉ុណ្ណោះទេ ថែមទាំងជាពន្លឺសម្រាប់ថែរក្សាសម្រស់វប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ប្រជាជនវៀតណាមទៀតផង៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត